ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
អាជ្ញាធរជាតិអប្សរា ដំណើរការជួសជុលរានហាលនៅរួតទី២ប្រាសាទអង្គរវត្ត
ថ្ងៃទី ៖ 21-01-2025, ដោយ​​ Dara007 , 31 Views
                     
សៀមរាបៈ ក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា ដែលបានដំណើការរានហាលនៅរួតទី២ប្រាសាទអង្គរវត្ត ចាប់តាំងពីដើមខែវិច្ឆកា ឆ្នាំ២០២៤ រហូតមកដល់ពេលនេះ សម្រេចបានសមិទ្ធផលជាច្រើន។

លោក ឃាម មុនី ប្រធានគ្រប់គ្រងការដ្ឋានជួសជុលរានហាលរួតទី២ប្រាសាទអង្គរវត្ត ឱ្យដឹងថា រានហាលស្ថិតនៅរួតទី២ប្រាសាទអង្គរវត្ត តាមរយៈរូបថតនៅសម័យបារាំង រានហាលនេះ បានបាក់រលំដួលទាំងស្រុង ហើយត្រូវបានជួសជុលម្តងមកហើយ រហូតមកដល់បច្ចុប្បន្នបានរងការខូចខាតខ្លាំងជាបន្តទៀត ដូចជា សសរ កម្រាល ជើងទម្រនាគ បង្កាន់ដៃនាគ ដែលជារចនាសម្ពន្ធសំខាន់របស់រានហាលមួយចំនួនបានបាត់បង់ ប្រេះ បាក់បែក និងការជួសជុលនៅសម័យមុនអស់គុណភាព។

ការព្យាយាមជួសជុលដើម្បីរក្សាបាននូវភាពដើមនៃសំណង់ ក្រុមការងារបានស្វែងរកឃើញជើងទម្របង្កាន់ដៃមួយចំនួនដែលចល័តទៅទីកន្លែងផ្សេង និងបានយកមកដាក់នៅទីតាំងដើមវិញ។

អ្នកគ្រប់គ្រងការដ្ឋានរូបនេះ ឱ្យដឹងទៀតថា ក្រុមការងារត្រូវរុះរើផ្នែកខ្លះនៃរានហាល ដើម្បីជួសជុលថ្មដែលបាក់បែកឡើងវិញ និងដកហូតស៊ីម៉ង់ត៍ជួសជុលកាលពីសម័យមុនចេញ ហើយដាក់ថ្មភក់ថ្មីមកជំនួសនៅតាមទីតាំងដែលបាត់ថ្ម ដូចជា ជើងទម្របង្កាន់ដៃនាគ សសរ ថ្មកម្រាល រួមទាំងបង្កាន់ដៃនាគ។

បន្ថែមលើនេះ ក្រុមការងារត្រូវព្យាយាមសិក្សាស្វែងយល់នូវរចនាសម្ពន្ធរានហាល មានសសរ និងបង្កាន់ដៃនាគមួយចំនួនត្រូវជួសជុលឱ្យបានត្រឹមត្រូវទៅតាមលំនាំនៃរចនាសម្ពន្ធដើមឡើងវិញ។ ដោយហេតុថា សសរ និងបង្កាន់ដៃនាគធ្លាប់បានជួសជុលនៅក្នុងសម័យមុន គឺដាក់ខុសទីតាំងដើម៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ក្រុមប្រឹក្សាធុរកិច្ចស្ត្រីហ្វីលីពីនចាប់អារម្មណ៍វិនិយោគលើវិស័យសក្ដានុពលនៅកម្ពុជា រួមមាន៖ វិស័យកសិកម្ម (ឧស្សាហកម្មស្រូវអង្ករ), អាកាសចរណ៍, ទេសចរណ៍, យានយន្ត, អប់រំ, សុខាភិបាល, ដឹកជញ្ជូន និងឡូជីស្ទីក, អាជីវកម្មលក់រា ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com