ឆ្នាំ២០២៤ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ជាង ១ពាន់នាក់
ថ្ងៃទី ៖ 08-01-2025, ដោយ Dara007 , 148 Views
ភ្នំពេញ : ក្នុងឆ្នាំ២០២៤ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ជាង ១ពាន់នាក់ ខណៈក្នុងមួយថ្ងៃ ស្លាប់៤នាក់។
ពេញមួយឆ្នាំ២០២៤ ជាមធ្យមក្នុងមួយថ្ងៃៗ មានជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ចំនួន ៤នាក់បានស្លាប់ ខណៈដែលមូលហេតុបណ្តាលឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២៤ច្រើនជាងគេ គឺកត្តាល្បឿន និងការមិនគោរពសិទ្ធិ ។ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២៤(គិតពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤)៖ - គ្រោះថ្នាក់កើតឡើងចំនួន ២.៨៤៤លើក - អ្នកស្លាប់ចំនួន ១.៥០៩នាក់(ជាមធ្យមស្លាប់៤នាក់/ថ្ងៃ) - របួសធ្ងន់ចំនួន ២.២៧៣នាក់ - របួសស្រាល ១.៤៤៧នាក់ - មិនពាក់មួកសុវត្ថិភាពពេលមានគ្រោះថ្នាក់ចំនួន ២.៤៧៧នាក់។ ប្រៀបធៀបគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២៤ និងប្រចាំឆ្នាំ២០២៣៖ - គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកថយចុះ ៤៧៣លើក (ស្មើនឹង ១៤%) - អ្នកស្លាប់ថយចុះចំនួន ៨១នាក់ (ស្មើ ៥%) - របួសធ្ងន់ថយចុះ ៤៩៣នាក់(ស្មើ ១៨%) - របួសស្រាលថយចុះ ៣០២នាក់ (ស្មើ១៧%) - មិនពាក់មួកសុវត្ថិភាពពេលមានគ្រោះថ្នាក់ថយចុះ ៥៩៦នាក់(ស្មើ១៩%) មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២៤៖ - ល្បឿន ១១៥៦លើក ស្មើនឹង ៤០,៦% - មិនគោរពសិទ្ធិ ៦៤៩លើក ស្មើនឹង ២៣% - មិនប្រកាន់ស្តាំ ២៦៨លើក ស្មើនឹង ៩,៤% - បត់គ្រោះថ្នាក់ ២២១លើក ស្មើនឹង ៨% - ប្រជែងគ្រោះថ្នាក់ ២១៥លើក ស្មើនឹង ៧,៦% - កត្តាយាន ១១៤លើក ស្មើនឹង ៤% - ស្រវឹង ១០៥លើក ស្មើនឹង ៣,៧% - អាកាសធាតុ ៣៥លើក ស្មើនឹង ១% - មិនគោរពភ្លើងសញ្ញា ៣៣លើក ស្មើនឹង ១% - ងងុយ ២៩លើក ស្មើនឹង ១% - កត្តាផ្លូវ ១៩លើក ស្មើនឹង ០,៧%៕
|