ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ការអភិរក្ស និងការអភិវឌ្ឍបឹងទន្លេសាប ដែលជាសម្បត្តិធម្មជាតិដ៏មានតម្លៃធំធេងសម្រាប់ប្រទេសកម្ពុជា
ថ្ងៃទី ៖ 09-01-2025, ដោយ​​ Dara007 , 38 Views
                     
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងធនធានទឹក ថ្លែងថា ការអភិរក្ស និងការអភិវឌ្ឍបឹងទន្លេសាប ដែលជាសម្បត្តិធម្មជាតិដ៏មានតម្លៃធំធេងសម្រាប់ប្រទេសកម្ពុជា ដើម្បីផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋ និងការពារជីវៈចម្រុះធនធានធម្មជាតិសំខាន់ៗគ្រប់ប្រភេទឱ្យបានគង់វង្ស។

ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយពីលទ្ធផលការងាររបស់អាជ្ញាធរទន្លេសាប និងទិសដៅអនុវត្តបន្តឆ្នាំ២០២៥ នៅសាលប្រជុំរំដួល នៃទីស្តីការក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ នេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប បានលើកឡើងពីការតាំងចិត្ត ការប្តេជ្ញាចិត្ត និងជំហរដ៏មោះមុត ក៏ដូចជាវិធានការគន្លឹះរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដែលបានដាក់ចេញនូវចក្ខុវិស័យច្បាស់លាស់ប្រកបដោយភាពម៉ឺងម៉ាត់ហ្មត់ចត់ ក្នុងការចូលរួមលើកកម្ពស់ប្រសិទ្ធភាព ការអនុវត្តនូវគោលនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ឱ្យសម្រេចបានជោគជ័យ ជាពិសេសក្នុងការអភិរក្ស និងការអភិវឌ្ឍបឹងទន្លេសាប ដែលជាសម្បត្តិធម្មជាតិដ៏មានតម្លៃធំធេងសម្រាប់ប្រទេសកម្ពុជា។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រីកបានបញ្ជាក់បន្ថែមថា ការអនុវត្តតាមការណែនាំ និងចង្អុលបង្ហាញរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី អាជ្ញាធរទន្លេសាបបានសហការជាមួយបណ្តាក្រសួងស្ថាប័នជំនាញពាក់ព័ន្ធ និងអាជ្ញាធរដែនដីនៃខេត្តទាំង៦ ជុំវិញបឹងទន្លេសាប ដោយបានបញ្ចប់ការធ្វើបច្ចុប្បន្នភាពផែនទីកំណត់តំបន់១ តំបន់២ និងតំបន់៣ និងបានបោះបង្គោលព្រំតំបន់៣ ជាថ្មីឡើងវិញចំនួន ១២២៤ចំណុច ដើម្បីការពារដែនព្រៃលិចទឹកនៅជុំវិញតំបន់បឹងទន្លេសាប។

លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ជូនកិច្ចប្រជុំ អំពីសារៈសំខាន់របស់បឹងទន្លេសាប ហើយដែលបាននិងកំពុងផ្តល់អត្ថប្រយោជន៍ដ៏ច្រើនសន្ធឹកសន្ធាប់ដល់មនុស្សជាតិ តាមរយៈការផ្តល់ធនធានត្រីដ៏សម្បូរបែប និងផ្គត់ផ្គង់ធនធានទឹក ព្រមទាំងសម្បូរទៅដោយប្រព័ន្ធអេកូឡូស៊ី និងជាទីជម្រកនៃជីវៈចម្រុះសំខាន់ៗគ្រប់ប្រភេទ ដែលមាននៅតំបន់អាស៊ីទាំងមូល។

ក្នុងឱកាសនេះ លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណដ៏ស្មោះ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្តីក្រោមឱវាទអាជ្ញាធរទន្លេសាបទាំងអស់ ដែលបានសហការយ៉ាងល្អប្រសើរ និងយកចិត្តទុកដាក់អនុវត្តការងាររយៈពេល ១ឆ្នាំកន្លងទៅប្រកបដោយការទទួលខុសត្រូវខ្ពស់ និងមានសុខដុមនីយកម្មការងារ។

សូមជម្រាបថា អាជ្ញាធរទន្លេសាបបានបង្កើតឡើងតាំងពីឆ្នាំ២០០៩ ដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាលសម្រាប់សម្របសម្រួលក្នុងការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍តំបន់ទន្លេសាប។ តំបន់ជុំវិញបឹងទន្លេសាបត្រូវបានបែងចែកជាបីគឺ៖ តំបន់១ ជាតំបន់លំនៅដ្ឋាន និងស្រែចំការរបស់ប្រជាពលរដ្ឋ តំបន់២ ជាតំបន់ប្រើប្រាស់អាស្រ័យផល និងរក្សាទុកជាតំបន់ទ្រនាប់ការពារ និង តំបន់ ៣ ជាតំបន់ដែនព្រៃលិចទឹក ហាមឃាត់ដាច់ខាត។

សូមបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រីបានមានប្រសាសន៍លើកឡើងនៅក្នុងពិធីបិទសន្និបាតបូកសរុបការងាររបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ថា រាជរដ្ឋាភិបាលអាណត្តិទី៧ បេ្តជ្ញា បន្តការកំណត់ដែនព្រៃលិចទឹកតំបន់បឹងទន្លេសាបរហូតដល់ចប់ ប្រកបដោយប្រសិទ្ធភាព សុក្រឹតភាព និងចីរភាព ស្របតាមគោលការណ៍ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលអាណត្តិទី៦។ បច្ចុប្បន្ននេះ អាជ្ញាធរទន្លេសាបបាននិងកំពុងតែបន្តកិច្ចសហការជាមួយក្រសួងស្ថាប័នជំនាញបច្ចេកទេស ជាពិសេស ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការពិនិត្យផ្ទៀងផ្ទាត់ទំហំផ្ទៃដីតំបន់ទាំងបីឡើងវិញឱ្យបានត្រឹមត្រូវ ដើម្បីធ្វើការចុះបញ្ជីដីជាសម្បត្តិរដ្ឋ និងរៀបចំនូវបទដ្ឋានគតិយុត្ត ស្តីពីការគ្រប់គ្រង និងប្រើប្រាស់ដី និងធនធានធម្មជាតិនៅតំបន់បឹងទន្លេសាប ដើម្បីដាក់ស្នើសុំការពិនិត្យ និងសម្រេចពីរាជរដ្ឋាភិបាល សម្រាប់យកមកអនុវត្ត និងប្រើប្រាស់ជាផ្លូវការ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ឯកអគ្គរដ្ឋទូតរុស្សី ថ្លែងថា កត្តា៣ចំណុច ជាផ្នែកដ៏សំខាន់ក្នុងការទាក់ទាញទេសចររុស្សីមកទស្សនាកកម្ពុជាកាន់តែច្រើនឡើង រួមមានកត្តាសុខសន្តិភាព សិ្ថរភាពនយោបាយ និងសណ្តាប់ធ្នាប់ល្អប្រសើរ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com