កត្តា៣ចំណុច ជួយទាក់ទាញទេសចររុស្សីមកទស្សនាកកម្ពុជាកាន់តែច្រើនឡើង
ថ្ងៃទី ៖ 09-01-2025, ដោយ Dara007 , 37 Views
ភ្នំពេញៈ ឯកអគ្គរដ្ឋទូតរុស្សី ថ្លែងថា កត្តា៣ចំណុច ជាផ្នែកដ៏សំខាន់ក្នុងការទាក់ទាញទេសចររុស្សីមកទស្សនាកកម្ពុជាកាន់តែច្រើនឡើង រួមមានកត្តាសុខសន្តិភាព សិ្ថរភាពនយោបាយ និងសណ្តាប់ធ្នាប់ល្អប្រសើរ។
ក្នុងឱកាសដែល លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍អនុញ្ញាតជូន លោក អាណាតូលី បូរូវីក (H.E. Mr. Anatoly BOROVIK) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសកម្ពុជា-រុស្សី ដោយបានឯកភាពចាត់តាំងក្រុមការងារបច្ចេកទេសរៀបចំពង្រាងអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងក្រសួងទេសចរណ៍កម្ពុជា និងស្ថាប័នទទួលបន្ទុកទេសចរណ៍រុស្សី ព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងទេសចរណ៍។
លោកឯកអគ្គរដ្ឋទូតក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់អំពីសិ្ថរភាពនយោបាយ សង្គម និងសន្តិសុខល្អប្រសើររបស់កម្ពុជានាពេលបច្ចុប្បន្នដែលជាកត្តាដ៏សំខាន់ទាក់ទាញទេសចររុស្សីមកទស្សនាកកម្ពុជាបន្ថែម៕
|