ប្រធានការិយាល័យព័ត៌មានចារកម្ម ត្រូវនាយករដ្ឋមន្រ្តីលុបឈ្មោះចេញពីក្របខ័ណ្ឌទ័ព
ថ្ងៃទី ៖ 08-01-2025, ដោយ admin , 390 Views
ភ្នំពេញ : ប្រធានការិយាល័យព័ត៌មានចារកម្ម នាយកដ្ឋានគ្រប់គ្រងប្រតិបត្តិការ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ របស់កងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ លោក វរនាវីឯក ម៉ៅ សុវណ្ណដា អត្តលេខ ០៧៧៥៦៥ ត្រូវនាយករដ្ឋមន្រ្តី ចុះហត្ថលេខាសម្រេច លុបឈ្មោះចេញពីក្របខ័ណ្ឌទ័ព ។ នេះបើយោងទៅតាមអនុក្រឹត្យ ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ៕
|