ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​៖ ការថែរក្សាសន្តិភាព​ និងស្ថិរភាពសង្គមជាតិ​ គឺជាការលំបាក
ថ្ងៃទី ៖ 08-01-2025, ដោយ​​ Dara007 , 35 Views
                     
បន្ទាយមានជ័យ​ៈ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ ថ្លែងថា ការថែរក្សាសន្តិភាព​ និងស្ថិរភាពសង្គមជាតិ​ គឺជាការលំបាក ដែលត្រូវរួមគ្នារក្សាការពារឱ្យបាន​គង់វង្ស។

ថ្លែងក្នុងឱកាសចុះសំណេះសំណាលសួរសុខទុក្ខ​ និងចែកអំណោយជូនអតីតយុទ្ធជន​ចំនួន​ ៣៣០គ្រួសារ​ នៅមជ្ឈមណ្ឌលតេជោសន្តិភាព​ (ការ៉េពីរ)​ ស្រុកភ្នំស្រុក​ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី០៧ ខែ​មករា ឆ្នាំ​២០២៥​ លោក​ ឌិត​ ទីណា​ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​ បានលើកឡើងថា សន្តិភាពទទួលបានក្រោយការបញ្ចប់សង្គ្រាម​ គឺជាការលំបាកមួយ​ ប៉ុន្តែការថែរក្សាសន្តិភាព​ និងស្ថិរភាពសង្គមជាតិ​ គឺជាការលំបាកមួយកម្រិតទៀត​ ដែលត្រូវរក្សាឱ្យបាន​ ព្រមទាំងការគិតគូរអតីតយុទ្ធជន​ទាំងអស់ទូទាំងប្រទេស​ ឱ្យមានជីវភាពល្អប្រសេីរ​ មានផ្ទះរស់នៅ​សុខសាន្ត មានដីធ្លី​ និងអាចទទួលប្រាក់បំណាច់នានា​ ដែលជាការលេីកទឹកចិត្ត​ និងជាអំណោយនូវការតស៊ូ​របស់បងប្អូនអតីតយុទ្ធជនកម្ពុជា។

ក្នុងពិធីសំណេះសំណាលនេះ​ លោក​រដ្ឋមន្ត្រី​ បានពាំនាំនូវការសួរសុខទុក្ខ​ និងការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល​ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ ប្រធានព្រឹទ្ធសភា​នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជា​ ផ្ញេីជូនបងប្អូនអតីតយុទ្ធជនទាំងអស់​ ដែលមានគុណបំណាច់ក្នុងការចូលរួមខិតខំ​ លះបង់​ តស៊ូ​ រហូតបានកសាងសន្តិភាពពេញលេញនាពេលបច្ចុប្បន្ននេះ។

ពាក់ព័ន្ធនឹងសំណេីរបស់អតីតយុទ្ធជន​ លោក​រដ្ឋមន្ត្រី​ បានទទួលយកនូវការស្នេីសុំគ្រូពេទ្យប្រចាំការ​ ២៤ម៉ោង​ និងមធ្យោបាយដឹកជញ្ជូនអ្នកជម្ងឺពេលមានអាសន្ន​ ដោយត្រូវត្រួតពិនិត្យលទ្ធភាព​ និងទីតាំងឱ្យបានច្បាស់លាស់​ និងសុីជម្រៅជាមុន​ ដេីម្បីដោះស្រាយសំណេីរនេះចំគោលដៅ​ និងមានប្រសិទ្ធភាពខ្ពស់។

ជាទីបញ្ចប់​ លោក​រដ្ឋមន្ត្រី​ បានផ្តល់នូវអំណោយរបស់ប្រមុខរាជរដ្ឋាភិបាលរួមមាន​ ផ្ទះសម្រាប់រស់នៅ​ គ្រឿងបរិភោគ​ និងថវិកាសម្រាប់ប្រេីប្រាស់​ចំនួន​ ៣៣០គ្រួសារ​ និងបានជូនពរដល់បងប្អូនអតីតយុទ្ធជនទាំងអស់រស់នៅប្រកបដោយភាពសុខសាន្ត​ និងសុខសុភមង្គលក្រោមម្លប់សុខសន្តិភាព៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ស្ថាបនិក World Rice Conference គាំទ្រកម្ពុជានៅក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទស្រូវអង្ករពិភពលោក សម្រាប់ឆ្នាំ២០២៥ ខណៈដែលបានឈ្នះពានរង្វាន់អង្ករល្អបំផុតរបស់ពិភពលោក កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ នាទីក្រុងម៉ានិល ប្រ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com