ក្នុងពិធីបើកវេទិការសាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាល ឃុំព្រែកថ្មី ព្រមទាំងប្រធានក្រុមប្រឹក្សាស្រុក សមាជិក/សមាជិកា រួមជាមួយប្រជាពលរដ្ឋជាច្រើនរយនាក់ នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤ លោក ចៅ តុល អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាស្រុកកោះធំ ខេត្តកណ្តាល(ទទួលបន្ទុកចុះជួយឃុំព្រែកថ្មី) ណែនាំដល់អាជ្ញាធរមូលដ្ឋានត្រូវបន្តពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈសុវត្ថិភាពសង្គម តាមរយៈការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព និងបន្តខិតខំពង្រឹងការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ដើម្បីបង្ការទប់ស្កាត់បង្ក្រាបបទល្មើសគ្រប់ប្រភេទ ដែលកើតមាននៅក្នុងមូលដ្ឋាន ជាពិសេសត្រូវចុះពិនិត្យ និងដោះស្រាយនូវបញ្ហាប្រឈម និងសំណូមពរចាំបាច់នានារបស់ប្រជាពលរដ្ឋ តាមរយៈការជួបប្រាស្រ័យទាក់ទងតាម សហគមន៍មូលដ្ឋាន។
លោកបញ្ជាក់ថា វេទិការសាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាល ឃុំព្រែកថ្មីនេះ គឺគោលបំណង ដើម្បីចង់ដឹងពីសុខទុក្ខ បញ្ហាប្រឈម និងសំណូមពរនានា អំពីសេចក្តីត្រូវការក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជន ដើម្បីក្រុមការងារដោះស្រាយជូនពួកគាត់ឱ្យបានទាន់ពេលវេលា។
ជាមួយគ្នានេះដែរ លោក ចៅ តុល បានឧបត្ថម្ភថវិកាដល់វិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន ព្រែកតាដួងចំនួន ១០លានរៀល ឧបត្ថម្ភសមាគមមនុស្សចាស់ក្នុងឃុំព្រែកថ្មី ២លានរៀ, ឧបត្ថម្ភសំលៀកបំពាក់ប្រជាការពារ ១៣៦កំប្លេរ និងឧបត្ថម្ភវិទ្យុទាក់ទងចំនួន ៣០គ្រឿងដល់ប្រជាការពារ និងបញ្ហាមួយចំនួនទៀតនៅសេសសល់ត្រូវបាន លោក ចៅ តុល លើកយកមកពិភាក្សា រាយការណ៍ជូនប្រធានគណៈពង្រឹងស្រុក ខេត្តបន្ត៕