ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
លោក ថោ ជេដ្ឋា ៖ អនុគម្រោងសំណង់ស្ទាក់ទឹក និងប្រព័ន្ធរំដោះទឹកស្ទឹងតូច មានសក្តានុពលពង្វាងទឹកពីស្ទឹងព្រែកត្នោតប្រមាណ ៣០០ម៉ែត្រគូបក្នុង១វិនាទី
ថ្ងៃទី ៖ 23-11-2024, ដោយ​​ admin , 33 Views
                     
ភ្នំពេញ : លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានលើកឡើងថា គម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកជំនន់ស្ទឹងព្រែកត្នោត គឺជាប្រភពទឹកដែលបម្រើឱ្យអន្តរវិស័យ ជាពិសេសបម្រើឱ្យការងារស្រោចស្រពផ្ទៃដីបង្កបង្កើនផលរបស់បងប្អូនប្រជាពលរដ្ឋ និងជាតំបន់អេកូទេសចរណ៍ដ៏មានសក្តានុពល ហើយខ្នងទំនប់នឹងប្រើជាផ្លូវគមនាគមន៍ដ៏សំខាន់សម្រាប់ការងារដឹកជញ្ជូន និងសម្រាប់ការធ្វើដំណើរប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់សំណង់ស្ទាក់ទឹក និងប្រព័ន្ធរំដោះទឹកស្ទឹងតូច នៃគម្រោងរំដោះទឹក និងពង្វាងទឹកជំនន់ស្ទឹងព្រែកត្នោតចេញពីរាជធានីភ្នំពេញ និងតំបន់ជុំវិញ ក្នុងភូមិស្រែកក់ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោក ថោ ជេដ្ឋា បានស្នើដល់ក្រុមការងារសាងសង់ និងក្រុមការងារបច្ចេកទេសត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើគុណភាពសំណង់ឱ្យស្របទៅតាមបទដ្ឋានបច្ចេកទេស និងជំរុញពន្លឿនការអនុវត្តការងារឱ្យសម្រេចបានតាមផែនការដែលបានគ្រោងទុក ព្រមទាំងសំណូមពរដល់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាអ្នកពាក់ព័ន្ធបន្តចូលរួមសហការគ្នាឱ្យបានជិតស្និទ្ធ ដើម្បីឱ្យការងារសាងសង់សម្រេចបានជោគជ័យ។

សូមជម្រាបថា អនុគម្រោងសំណង់ស្ទាក់ទឹក និងប្រព័ន្ធរំដោះទឹកស្ទឹងតូច មានសក្តានុពលពង្វាងទឹកពីស្ទឹងព្រែកត្នោតក្នុងភូមិស្រែកក់ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ប្រមាណ ៣០០ម៉ែត្រគូបក្នុង១វិនាទី តាមស្ទឹងតូចក្នុងខេត្តកំពង់ស្ពឺ ខេត្តកណ្តាល ហូរធ្លាក់ទៅទន្លេបាទីក្នុងភូមិសាស្ត្រខេត្តតាកែវ និងបន្តហូរធ្លាក់ទៅទន្លេបាសាក់។ ការងារសំខាន់ៗមានដូចជា ទី១)ស្តារស្ទឹងតូចប្រវែង ៥១គីឡូម៉ែត្រ និងទី២)សាងសង់សំណង់សិល្បការ្យចំនួន ៦៨កន្លែង ក្នុងនោះមានសំណង់ស្ទាក់ទឹកធំ ១កន្លែង កម្ពស់ ៨ម៉ែត្រ ទទឹងខាង ៥១ម៉ែត្រ និងបណ្តោយ ៣០០ម៉ែត្រ មានទ្វារទឹកចំនួន៥ ដែលទ្វារទឹកនីមួយៗមានទទឹង ៨,៥ម៉ែត្រ និងកម្ពស់ ៧,៥ម៉ែត្រ។ គិតមកដល់ពេលនេះវឌ្ឍនភាពការងារសម្រេចបានប្រមាណ ៩៧%។ សំណង់អគារនេះមានទទឹង ៨ម៉ែត្រ បណ្តោយ ១៦ម៉ែត្រ មានបន្ទប់ធ្វើការមួយ និងសាលប្រជុំរួមមួយ គិតមកដល់ពេលនេះការងារសម្រេចបានប្រមាណ ៨០%។

គម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកជំនន់ស្ទឹងព្រែកត្នោតចេញពីរាជធានីភ្នំពេញ និងតំបន់ជុំវិញ មានការងារសំខាន់ៗដូចជា៖ ស្តារស្ទឹង និងប្រឡាយចំនួន ១០ខ្សែ ប្រវែងប្រមាណ ២៦០គីឡូម៉ែត្រ ព្រមទាំងសំណង់សិល្បការ្យសរុបចំនួន ៣៦៦កន្លែង ក្នុងនោះមានការសាងសង់ស្ថានីយបូមទឹកចំនួន ៤កន្លែងបំពាក់ដោយម៉ូទ័របូមទឹកចំនួន ២៧គ្រឿង និងសំណង់ស្ទាក់ទឹក(ទ្វារទឹក) ចំនួន ១កន្លែង៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
សៀមរាប : ស្ថាប័នពិភពលោក Guinness World Records តំណាងដោយលោក AUSTIN JOHNSON បាននាំយកវិញ្ញាបនបត្របញ្ជាក់ពីការបំបែកឯតទគ្គកម្ម «ការតាំងបង្ហាញរថយន្ត SUPER CARS / HYPER CARS ច្រើនជាងគេបំផុតលើពិភពលោក» (THE LARGEST DISPLAY OF SUP ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com