ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីបើកមហាសន្និបាត ICAPP លើកទី១២
ថ្ងៃទី ៖ 22-11-2024, ដោយ​​ Dara007 , 35 Views
                     
ភ្នំពេញៈ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភា ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានកិត្តិយសមហាសន្និបាត ICAPP លើកទី១២ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកមហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី ហៅកាត់ថា ICAPP នៅវិមាន៧មករា ទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា។

មហាសន្និបាតនេះមានការចូលរួមពីបណ្តា​គណបក្សនយោ​បាយនៅអាស៊ីជិត៦០ មកពីជាង៤០ ប្រទេស  ដើម្បីបើកកិច្ច​ពិភាក្សាស្តីពីការស្វែងរកសុខសន្តិភាព និងការផ្សះផ្សា ដែលជា​ប្រធាន​បទ​ដ៏សំខាន់ឆ្លើយ​តបនឹងបរិបទតំបន់ និងពិភពលោកដែលកំពុងរួមរិតទៅដោយ​ជម្លោះ។ មហាសន្និបាត ICAPP លើកទី១២ ដែលរៀបចំឡើងនៅកម្ពុជានាពេលនេះ ធ្វើឡើង​ក្រោម​​ប្រធានបទ «ការស្វែងរកសន្តិភាព និងការផ្សះផ្សា»។ មហាសន្និបាតនេះ មាន​គណៈ​ប្រតិភូចូលរួមជាង ២០០ប្រតិភូ មកពី៤២ប្រទេស ហើយមានគណបក្ស​នយោ​បាយ​​ចូលរួមប្រមាណ ៥៧គណបក្សនយោបាយ និង មានអ្នកសារព័ត៌មានមក​ពី១១​ប្រទេសចូលរួមផងដែរ។ ក្នុងពិធីបើកនេះ មានការថ្លែងសុន្ទរកថាស្វាគមន៍ដោយឯកឧត្តម សួស យ៉ារ៉ា អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មការរៀបចំមហាសន្និបាត ICAPP លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ។

ការថ្លែងសុន្ទរកថាដោយលោក ជុង អ៊ីយ៉ុង (CHUNG Eui-yong) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសន្និសីទអន្តរជាតិ នៃបណ្តាគណបក្ស​នយោបាយ​នៅអាស៊ី, ការថ្លែងសុន្ទរកថារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រធានមហាសន្និបាត ICAPP លើកទី១២ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ការថ្លែងសុន្ទរកថារបស់សម្តេចតេជោ ហ៊ុន សែន ផងដែរ។ ព្រឹត្តិការណ៍មហាសន្និបាត ICAPP ដែលធ្វើឡើងចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកានេះ គឺជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រប្រកបដោយកិត្តិយសដ៏ឧតុង្គឧត្តម​មួយ​ទៀត​​សម្រាប់កម្ពុជា។

ការផ្តល់​សេចក្តីទុកចិត្ត​ពី ICAPP ដល់​គណបក្ស​ប្រជាជន​កម្ពុជា​ ធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតនាពេលនេះ ស្តែងឱ្យ​ឃើញថា ​បណ្តា​គណបក្សនយោបាយ​ទាំងអស់ ​បាន​សម្លឹងមើល​តួនាទី​សំខាន់​របស់​គណបក្ស​ប្រជាជនកម្ពុជា​ ក៏ដូចជា​កម្ពុជា​ដែល​បាន​រក្សា​នូវ​គោលការណ៍​គ្រឹះ​នៃ​ប្រជាធិបតេយ្យ ផ្អែកលើ​វិធាន​ច្បាប់ និង​វិន័យ​របស់ខ្លួន ពិសេស​កម្ពុជា​បានរួម​ចំណែក​ក្នុង​ការងារ​នានា​របស់ ICAPP ក្នុង​កិច្ច​សហប្រតិបត្តិការ​របស់ខ្លួន​សំដៅ​ឆ្ពោះទៅរក​ការកសាង​ពិភពលោក​មួយ​ដែលមាន​សន្តិភាព​ផង​មាន​ស្ថិរភាព​ផង ​និង​មានការ​អភិវឌ្ឍផង​។ កម្ពុជា​ក៏​ចូលរួមចំណែក​នៅក្នុង​កិច្ចសហប្រតិបត្តិការ​ស​ន្តិ​សុខ សហប្រតិបត្តិការ ពហុភាគី ទ្វេភាគី និង​សេដ្ឋកិច្ចសង្គម ​ជាដើម។ ​កម្ពុជា​ក៏បាន​ជួយ​ជំរុញ​ឧ​ត្ត​ម​គតិ​ដ៏​សំខាន់បំផុត​របស់ ICAPP គឺ​ការជួយ​ជំរុញ​ការយោគយល់​គ្នាទៅវិញទៅមក​រវាង​គ​ណ​បក្សនយោ​បាយ​​នានា​។​

សូមបញ្ជាក់ថា ICAPP គឺជាវេទិកាគណបក្សនយោបាយនៅអាស៊ី ជួបជុំផ្លាស់ប្តូរទស្សនៈ និងសន្ទនា​ខាង​នយោបាយ ជំរុញកិច្ចសហប្រតិបត្តិការពហុវិស័យ និងពហុភាគី ជាពិសេស​បង្កើន​ជំនឿ​ជាក់រវាងគ្នាទៅវិញទៅមក តាមរយៈការយល់គ្នាកាន់តែច្បាស់​នៃគណបក្ស​នយោ​បាយ​នានា។ អង្គការនេះ ប្រមូលផ្តុំគណបក្សនយោបាយនានានៅអាស៊ី ដែលមានជាង​៣៥០គណបក្ស។ មហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្តាគណ​បក្សនយោបាយនៅ​អាស៊ីតែងតែធ្វើរៀងរាល់ពីរឆ្នាំម្តង។ មហាសន្និបាតនេះ ចាប់ផ្តើមលើកទីដំបូង នៅទីក្រុង​ម៉ានីល ប្រទេសហ្វីលីពិន នៅឆ្នាំ២០០០។ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដឹកនាំរាជរដ្ឋាភិបាល បានក្លាយទៅជា​សមាជិករបស់ ICAPP នៅឆ្នាំ២០០៣។ ក្រោយក្លាយជាសមាជិក ICAPP បាន៧ឆ្នាំ ពោលគឺនៅឆ្នាំ២០១០ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតរបស់ ICAPP ម្តងរួចមកហើយ ក្រោមប្រធានបទ «ស្វែងរកអនាគតកាន់តែប្រសើរសម្រាប់អាស៊ី»។ ឆ្នាំ២០២៤នេះ គឺជាលើកទី២ហើយ សម្រាប់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំ​មហា​សន្និ​បាត​របស់ ICAPP។ ការណ៍នេះ ធ្វើឱ្យគណបក្សប្រជាជនកម្ពុជា ក្លាយជាគណបក្សទី១​នៅក្នុងគ្រួសារ ICAPP ដែលទទួលធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាត​នេះចំនួនពីរ​ដង​៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
សៀមរាប : ស្ថាប័នពិភពលោក Guinness World Records តំណាងដោយលោក AUSTIN JOHNSON បាននាំយកវិញ្ញាបនបត្របញ្ជាក់ពីការបំបែកឯតទគ្គកម្ម «ការតាំងបង្ហាញរថយន្ត SUPER CARS / HYPER CARS ច្រើនជាងគេបំផុតលើពិភពលោក» (THE LARGEST DISPLAY OF SUP ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com