ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ការលះបង់របស់បងប្អូនយោធិន នាំឱ្យប្រទេសជាតិ រួចផុតពីរបបដ៏ខ្មៅងងឹត
ថ្ងៃទី ៖ 21-11-2024, ដោយ​​ Dara007 , 38 Views
                     
បន្ទាយមានជ័យៈ ការលះបង់របស់បងប្អូនយោធិន ដែលនាំឱ្យប្រទេសជាតិ រួចផុតពីរបបដ៏ខ្មៅងងឹត ដែលប្រជាពលរដ្ឋកម្ពុជាមិនអាចបំភ្លេចបាន។

ក្នុងពិធីសំណេះសំណាលជាមួយយោធិននៃកងរាជអាវុធហត្ថសោធននិវត្តន៍ ពិការ និងគ្រួសារយោធិនពលី-មរណៈ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧១ ទិវាកំណើតកងយោធពលខេមរភូមិន្ទ (០៩ វិច្ឆិកា ១៩៥៣-០៩ វិច្ឆិកា ២០២៤) នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី ស៊ុន សម្បត្តិ មេបញ្ជាការ រងកងរាជអាវុធហត្ថខេត្ត ទទួលការងារកសាងកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានលើកឡើងថា សន្តិភាព និងការអភិវឌ្ឍន៍ ដែលបានមកដល់សព្វថ្ងៃនេះ ក៏មានការចូលរួមចំណែកពីនាយទាហាន នាយទាហានរង នៃកងរាជឣាវុធហត្ថដែលបានចូលនិវត្តន៍ ពិកា និងពលីមរណ: ដើម្បីការពារជាតិមាតុភូមិ និងលះបង់គ្រប់បែបយ៉ាងផងដែរ។ ការលះបង់នេះហើយដែលនាំឱ្យប្រទេសជាតិយេីង រួចផុតពីរបបដ៏ខ្មៅងងឹត ដែលប្រជាពលរដ្ឋកម្ពុជាមិនអាចបំភ្លេចបាន។  

លោកក៏បានបញ្ជាក់ទៀតថា ជាមួយនឹងការលះបង់របស់បងប្អូនយោធិន ដើម្បីជាតិមាតុភូមិ ក៏ទទួលបាននូវការតបស្នងពីថ្នាក់ដឹកនាំ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ពិសេសនៅក្នុងនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើសុខទុក្ខរបស់បងប្អូន ពិសេសគឺយោធិនបានចូលនិវត្តន៍ និងគ្រួសារយោធិនដែលបានពលី ដោយនៅគ្រប់កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល តែងតែផ្តល់ការយកចិត្តទុកដាក់ជាអាទិភាពមួយក្នុងចំណោមអាទិភាពនានា។

សូមបញ្ជាក់ថា យោធិននៃកងរាជអាវុធហត្ថសោធននិវត្តន៍ ពិការ និងគ្រួសារយោធិនពលី-មរណៈ ដែលបានចូលរួមពិធីសំណេះសំណាល សរុបចំនួន ៩២នាក់ ក្នុងនោះយោធិននិវត្តន៍ ៥១នាក់, ពិការ ១៥នាក់, គ្រួសារយោធិនពលី-មរណៈ ២៦គ្រួសារ ។ ដោយក្នុងមួយគ្រួសា រ ទទួលបាន អង្ករ ២៥គីឡូក្រាម , មីមួយកេស ,ទឹកសុទ្ធ ២យួរ , ត្រីខ១យួរ ក្នុងនោះលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ក៏បានឧបត្ថម្ភជាថវិកាបន្ថែមក្នុងម្នាក់ទទួលបាន២០ម៉ឺនរៀលផងដែរ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
សៀមរាប : ស្ថាប័នពិភពលោក Guinness World Records តំណាងដោយលោក AUSTIN JOHNSON បាននាំយកវិញ្ញាបនបត្របញ្ជាក់ពីការបំបែកឯតទគ្គកម្ម «ការតាំងបង្ហាញរថយន្ត SUPER CARS / HYPER CARS ច្រើនជាងគេបំផុតលើពិភពលោក» (THE LARGEST DISPLAY OF SUP ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com