ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ដាស់អាជា្ញធរនិងប៉ូលិសក្នុងសៀមរាបឱ្យងើបពីដេក
ថ្ងៃទី ៖ 27-07-2024, ដោយ​​ admin , 98 Views
                     
សៀមរាប : មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានណែនាំនិងដាស់អាជា្ញធររួមនិងប៉ូលិសក្នុងខេត្តសៀមរាប ឱ្យស្ដាប់ និងទទួលយកសំណើរសំណូមពរ បញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ និងដាក់ពិធានការជួយដោះស្រាយឲ្យចំដៅ ទាន់ពេលវេលា និងមានប្រសិទ្ធភាព ពិសេសបញ្ហាបទល្មើស។

នៅសាលប្រជុំធំសាលាខេត្តសៀមរាប នាថ្ងៃទី២៧​ ខែកក្កដា​ ឆ្នាំ២០២៤​ ក្នុងកិច្ចប្រជុំបូកសរុបរបាយការណ៍ឆមាសទី១ ការអនុវត្តគោលនយោបាយភូមិ​ ឃុំ​ សង្កាត់មានសុវត្ថិភាពឆ្នាំ២០២៤ លោក​ សួស អង្គារ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារទី៩​ បានណែនាំអាជា្ញធរឱ្យបន្តកិច្ចសហការអនុវត្តវិធានការច្បាប់ឱ្យបានតឹងរឹងម៉ឺងម៉ាត់បន្ថែមទៀត ឬបន្តតាមដាន ក្ដាប់មុខសញ្ញា គ្រប់គ្រងសភាពការណ៍និងចាត់ប្រធានការបង្ក្រាបទប់ស្កាត់បទល្មើសនានាក្នុងគោលដៅរក្សាឲ្យបាននូវសន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់របៀបរៀបរយសាធារណ: និងស្ថេរភាពសន្តិភាពក្នុងខេត្តសៀមរាប ប្រកបដោយប្រសិទ្ធភាព មិនទាន់ពេលវេលា រួមនិងយកចិត្តទុកដាក់ស្រាវជ្រាវ និងបង្ការមុខសញ្ញាសង្ស័យ ការលួចលាក់ ប្រើប្រាស់ និងកែច្នៃអាវុធជាតិផ្ទុះ ការញុះញង់ប្រមូលផ្ដុំកម្លាំងចលនាដែលអាចជាបង្កអំពើអសន្តិសុខក្នុងខេត្តសៀមរាប -ត្រូវបន្ត និងពង្រឹងផ្សព្វផ្សាយអំពីគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ឱ្យបានទូលំទូលាយ ។

លោក​ សួស អង្គារ៍ បានណែនាំដល់ស្នងការដ្ឋាននគរបាលខេត្ត និងមន្ទីរ អង្គភាពពាក់ព័ន្ធ ក្នុងខេត្តសៀមរាប ត្រូវពង្រឹងវិធានការអនុវត្ត និងផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក បង្ការ ការទប់ស្កាត់បទល្មើស បញ្ហាគ្រោះថ្នាក់គ្រឿងញៀន ក្មេងទំនើង នៅមូលដ្ឋាន និងសាលារៀនជាប្រចា -ស្ដាប់ និងទទួលយកសំណើរសំណូមពរ បញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ និងដាក់ពិធានការជួយដោះស្រាយឲ្យចំដៅ ទាន់ពេលវេលា និងមានប្រសិទ្ធភាព។

លោក​ ប្រាក់​ សោភ័ណ​ អភិបាលខេត្តសៀមរាប បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន លោក សួសអង្គារ៍ រដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារទី៩​ ដែលបានអញ្ជេីញចលរួមក្នុងផ្តល់អនុសាសន៍សំខាន់​ និងណែនាំបន្ថែមអំពីចំណុចខ្វះខាត​ ដែលបានអនុវត្តកន្លងមក។

បន្ថែមពីនោះ លោកអភិបាលខេត្ត ក៏បានជំរុញដល់គណៈបញ្ជការឯកភាពរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ឱ្យពិនិត្យរៀបចំធ្វើបច្ចុប្បន្នភាព សមាជិកភាព ពង្រឹងការអនុវត្តនូវតួនាទីប្រចាំថ្ងៃ និងគណៈបញ្ជាការ ឯកភាពក្នុងការអនុវត្ត គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព”ឱ្យកាន់តែមានប្រសិទ្ធភាព ឬត្រូវរៀបចំផែនការការពារ និងពិនិត្យបញ្ហាប្រឈមរបស់ខ្លួន និងតម្រូវការប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីដាក់ចេញនូវវិធានការនៅវត្តសមស្រប និងទាន់ពេលវេលា ក្នុងគោលបំណងរក្សាឱ្យបាននូវសន្តិសុខ និងសណ្ដាប់ធ្នាប់ក្នុងគោលដៅមូលដ្ឋានរបស់ខ្លួន ពិសេសត្រូវណែនាំដល់ប្រជាការពារឱ្យយល់ដឹងអំពីច្បាប់និងតួនាទីភារកិច្ចក្នុងការអនុវត្តការងាររបស់ខ្លួន ស្របតាមសេចក្តីណែនាំលេខ០៣៧​ ស្ដីពីការពង្រឹងចលនាប្រជាការពាររបស់ក្រសួងមហាផ្ទៃ ព្រមទាំងអនុវត្តឱ្យបានម៉ឺងម៉ាត់ស្របតាមសេចក្តីណែនាំលេខ ០១៣ សណន ចុះថ្ងៃទី០៦ ខែតុលាឆ្នាំ២០១៧ ស្ដីពីការចាប់អនុវត្តការងារនគរបាលនិងសហគមន៍ ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
រតនគិរីៈ ស្រុកអូរយ៉ាដាវ ស្ថិតនៅក្នុងខេត្តរតនគិរី មានប្រជាពលរដ្ឋសរុបចំនួន ២៥៤០៤នាក់ មកពីឃុំចំនួន ៧ ដូចជា ឃុំបបរខា, លំជ័រ, ប៉ក់ញ៉ៃ, ប៉ាតេ, សេសាន, សោមធំ និងឃុំយ៉ាទុង ។ ឃុំទាំង៧នេះ​ សុទ្ធសឹងបង្កបង្កើនផលនូវដំណាំកសិឧស្សាហកម្ម ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com