ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
មេរោគនៅក្នុងLink ឬ File រូបភាព និងវីដេអូអាសអាភាស តាមរយៈ Telegram
ថ្ងៃទី ៖ 27-07-2024, ដោយ​​ Dara007 , 93 Views
                     
ភ្នំពេញៈ មេរោគកំពុងរស់នៅក្នុងLink ឬ File រូបភាព និងវីដេអូអាសអាភាស តាមរយៈ Telegram ដើម្បីចូលទៅគ្រប់គ្រងគណនី Telegram របស់ជនរងគ្រោះ ក្នុងគោលបំណងផ្ញើសារដែលផ្ទុកមេរោគទៅកាន់គណនីផ្សេងៗទៀត (contact) និងគ្រុប (Group) របស់ជនរងគ្រោះជាដើម។

យោងតាមការស្រាវជ្រាវរបស់ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថលនិងផ្សព្វផ្សាយអប់រំ គិតត្រឹមឆ្នាំ២០២៣ ប្រជាជនកម្ពុជាប្រមាណជាង ១០លាននាក់កំពុងពេញនិយមប្រើប្រាស់កម្មវិធី Telegram ដើម្បីប្រាស្រ័យទាក់ទងគ្នាស្ទើរគ្រប់ស្ថាប័នក្នុងព្រះរាជាណាចក្រកម្ពុជា។

ទន្ទឹមគ្នានេះដែរ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថលនិងផ្សព្វផ្សាយអប់រំ បានសង្កេតឃើញ វត្តមានជនឆ្លៀតឱកាស បានប្រើប្រាស់មធ្យោបាយផ្សព្វផ្សាយតាមបណ្តាគ្រុបធំៗដែលមានសមាជិកជាច្រើននាក់ តាមរយៈការប្រើប្រាស់រូបភាព និងវីដេអូអាសអាភាសដោយបង្កប់នូវតំណភ្ជាប់ក្លែងក្លាយ ( Phishing Link) ឬ File ផ្ទុកមេរោគដើម្បីចូលទៅគ្រប់គ្រងគណនី Telegram របស់ជនរងគ្រោះ ក្នុងគោលបំណងផ្ញើសារដែលផ្ទុកមេរោគទៅកាន់គណនីផ្សេងៗទៀត (contact) និងគ្រុប (Group) របស់ជនរងគ្រោះជាដើម។

ដើម្បីបង្កើនការប្រុងប្រយ័ត្នចំពោះករណីខាងលើ ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថលនិងផ្សព្វផ្សាយអប់រំ បានអំពាវនវដល់ ប្រជាពលរដ្ឋ និងសាធារណជនដូចខាងក្រោម៖ ១. សូមកុំចុចតំណភ្ជាប់ ឬ File ឯកសារដែលពុំមានប្រភពច្បាស់លាស់ ២. សូមធ្វើបច្ចុប្បន្នភាពទូរសព្ទ tablet និងកុំព្យូទ័ររបស់លោកអ្នកជាប្រចាំ ៣. សូមកំណត់មុខងារ Two-Step Verification នៅលើគណនី Telegram របស់លោកអ្នក ៤. ករណីសង្ស័យឧក្រិដ្ឋជនបច្ចេកវិទ្យាចូលគ្រប់គ្រងគណនី Telegram សូមចូលទៅពិនិត្យក្នុង Setting -> Devices -> Terminate All Others Sessions ដើម្បីកាត់ផ្តាច់ឧបករណ៍ដទៃដែលកំពុងគ្រប់គ្រងគណនី telegram របស់លោកអ្នក៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
រតនគិរីៈ ស្រុកអូរយ៉ាដាវ ស្ថិតនៅក្នុងខេត្តរតនគិរី មានប្រជាពលរដ្ឋសរុបចំនួន ២៥៤០៤នាក់ មកពីឃុំចំនួន ៧ ដូចជា ឃុំបបរខា, លំជ័រ, ប៉ក់ញ៉ៃ, ប៉ាតេ, សេសាន, សោមធំ និងឃុំយ៉ាទុង ។ ឃុំទាំង៧នេះ​ សុទ្ធសឹងបង្កបង្កើនផលនូវដំណាំកសិឧស្សាហកម្ម ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com