ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
កម្ពុជា វៀតណាម នឹងជំរុញទំហំពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការទាំងអស់ ឱ្យមានការកើនឡើងនៅឆ្នាំ២០៣០
ថ្ងៃទី ៖ 26-07-2024, ដោយ​​ Dara007 , 86 Views
                     
វៀតណាមៈ កម្ពុជា វៀតណាម នឹងជំរុញទំហំពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការទាំងអស់ ឱ្យមានការកើនឡើងនៅឆ្នាំ២០៣០ ដើម្បីប្រែក្លាយទៅជាប្រទេសអភិវឌ្ឍន៍ចំណូលខ្ពស់ នៅឆ្នាំ២០៥០ ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក ផាម មិញជិញ នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅទីក្រុងហាណូយ, កាលពីរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ដោយភាគីទាំងពីរ បានពិភាក្សាគ្នា ដោយជូនពរគ្នាទៅវិញទៅមក នូវទំនុកចិត្ត គឺជាការលះបង់ និងការសាមគ្គីគ្នាគ្រប់ដំណាក់កាល ដើម្បីដណ្ដើមយកឯករាជ្យភាពក្នុងប្រវត្តិសាស្ត្រពីអតីតកាលទាំងពីរអាណានិគមនិយម និងចក្រពត្តិនិយម , ដូច្នេះហើយភាគីទាំងពីរ នឹងបន្តពូនជ្រុំ នូវមិត្តភាពនេះ ឲ្យបានយូរអង្វែងបន្តទៀត ជាពិសេស ថ្នាក់នាយករដ្ឋមន្ត្រី តែងតែជួបគ្នាគ្រប់ពេលវេលា ទាំងសម្ដេចធិបតី ហ៊ុន ម៉ាណែត ទាំងលោកនាយករដ្ឋមន្ត្រីឡាវ និងលោក ផាម មិញជីញ នាយករដ្ឋមន្ត្រីវៀតណាម នូវគ្រប់ទីតាំង និងគ្រប់វេទិកា ។

ភាគីទាំងពីរ ក៏បានជូនជូនពរគ្នាទៅវិញទៅមក ចំពោះការធ្វើយ៉ាងណា ឱ្យពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការទាំងអស់ មានការកើនឡើង ជាពិសេស វៀតណាម នៅឆ្នាំ២០៣០ ក្លាយទៅជាប្រទេសអភិវឌ្ឍន៍ ហើយក៏ជូនពរឱ្យក្លាយទៅជាប្រទេសដែលចូលទៅក្នុងកម្រិតមហាសេដ្ឋកិច្ចទាំង២០ របស់ពិភពលោក ។

ក្នុងឱកាសនោះ មិត្តវៀតណាម ក៏បានជូនពរឱ្យកម្ពុជា ទទួលបានជោគជ័យចំពោះទស្សនៈវិស័យរបស់សម្ដេចតេជោ និងការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្លាយទៅជាប្រទេសដែលមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ ។

ថ្នាក់ដឹកនាំទាំងពីរ ក៏បានលើក ស្ទួយ នឹងលើកកម្ពស់ ចំពោះការតភ្ជាប់នូវហេដ្ឋារចនាសម្ព័ន្ធ ជាពិសេស ការតភ្ជាប់ខឿនសេដ្ឋកិច្ច ដើម្បីឯករាជ្យ ម្ចាស់ការ ធ្វើឱ្យមានការបំពេញឱ្យគ្នាទៅវិញទៅមករវាងសេដ្ឋកិច្ចនៃប្រទេសទាំងពីរ ព្រោះអ្វីៗទាំងអស់ នៃការរីកចម្រើន គឺជាផលប្រយោជន៍របស់កម្ពុជា និងការបំពេញឱ្យគ្នាទៅវិញទៅមក នៃការតភ្ជាប់នូវទីផ្សារទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធទាំងឡាយ ផងដែរ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
រតនគិរីៈ ស្រុកអូរយ៉ាដាវ ស្ថិតនៅក្នុងខេត្តរតនគិរី មានប្រជាពលរដ្ឋសរុបចំនួន ២៥៤០៤នាក់ មកពីឃុំចំនួន ៧ ដូចជា ឃុំបបរខា, លំជ័រ, ប៉ក់ញ៉ៃ, ប៉ាតេ, សេសាន, សោមធំ និងឃុំយ៉ាទុង ។ ឃុំទាំង៧នេះ​ សុទ្ធសឹងបង្កបង្កើនផលនូវដំណាំកសិឧស្សាហកម្ម ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com