ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
រដ្ឋមន្រ្តីក្រសួងព័ត៌មាន បួងសួងដល់អស់វត្ថុស័ក្តិសិទ្ធលើលោកសូមឱ្យរកឃើញឧទ្ធម្ភាគចក្រដែលបាត់ការទាក់ទង
ថ្ងៃទី ៖ 19-07-2024, ដោយ​​ Dara007 , 134 Views
                     
ពោធិ៍សាត់ : លោក នេត្រ ភក្រ្ដា រដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានបង្ហោះនៅលើបណ្ដាញសង្គមហ្វេកប៊ុកថា រហូតមកដល់ថ្ងៃទី១៨ ខែកក្កដា នេះ គឺមានរយៈពេល ៧ ថ្ងៃហើយដែលក្រុមកម្លាំងសមត្ថកិច្ចបានតាមរុករកឧទ្ធម្ភាគចក្រ ដែលបានបាត់ការទាក់ទង នៅតំបន់ជួរភ្នំក្រវាញ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤។

លោករដ្ឋមន្រ្តីសូមបួងសួងដល់អស់វត្ថុស័ក្តិសិទ្ធលើលោកជាពិសេសបារមីដែលថែរក្សាភ្នំនៅតំបន់នោះសូមឱ្យបានរកឃើញឧទ្ធម្ភាគចក្រដែលបាត់ការទាក់ទងនោះ និងសូមឱ្យក្រុមជួយសង្គ្រោះមកពីក្រសួងការពារជាតិ រដ្ឋបាលខេត្តពោធិ៍សាត់ បានសេចក្តីសុខនិងជោគជ័យ។ តំបន់នោះស្ថិតក្នុងភូមិសាស្ត្រដែនជម្រកសត្វព្រៃភ្នំសំកុសដែលមានផ្ទៃដីទំហំ ៣៦២ ៣៨៤ហិកតា ស្ថិតក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ បាត់ដំបង និងកោះកុង។ តំបន់នេះមានព្រៃក្រាស់ជាព្រៃស្តុកក្នុងតំបន់ជួរភ្នំក្រវ៉ាញដែលពិបាកនឹងរុកចូលក្នុងព្រោះមានជ្រលងភ្នំជ្រៅនិងព្រៃក្រាស់ ហើយនៅរដូវវស្សានេះ អាកាសធាតុភ្លៀងធ្លាក់ធ្វើឱ្យទឹកហូរខ្លាំងតាមអូរនិងស្ទឹង ជ្រលងភ្នំ ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
រតនគិរីៈ ស្រុកអូរយ៉ាដាវ ស្ថិតនៅក្នុងខេត្តរតនគិរី មានប្រជាពលរដ្ឋសរុបចំនួន ២៥៤០៤នាក់ មកពីឃុំចំនួន ៧ ដូចជា ឃុំបបរខា, លំជ័រ, ប៉ក់ញ៉ៃ, ប៉ាតេ, សេសាន, សោមធំ និងឃុំយ៉ាទុង ។ ឃុំទាំង៧នេះ​ សុទ្ធសឹងបង្កបង្កើនផលនូវដំណាំកសិឧស្សាហកម្ម ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com