អាជ្ញាធរ ក្រុងស្រុកទាំងអស់ ត្រូវរៀបចំផែនការឱ្យបានច្បាស់លាស់ និងរាយការណ៍ជាប្រចាំអំពីស្ថានភាពទឹកជំនន់
ថ្ងៃទី ៖ 19-07-2024, ដោយ Dara007 , 82 Views
កំពង់ធំៈ ក្នុងការដឹកនាំមន្ទីរពាក់ព័ន្ធ អាជ្ញាធរស្រុកសណ្តាន់ ចុះពិនិត្យស្ថានភាពផ្លូវដែលបានរងការខូចខាតដោយសារជំនន់ទឹកភ្លៀង នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានណែនាំអាជ្ញាធរ ក្រុងស្រុកទាំងអស់ ត្រូវរៀបចំផែនការឱ្យបានច្បាស់លាស់ និងរាយការណ៍ជាប្រចាំអំពីស្ថានភាពទឹកជំនន់ ដែលអាចកើតមាននាពេលខាងមុខនេះ មកកាន់រដ្ឋបាលខេត្ត ដើម្បីចាត់វិធានការដោះស្រាយឱ្យបានទាន់ពេលវេលា៕
|