ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
រដ្ឋមន្ត្រីក្រសួងកសិកម្ម ចុះពិនិត្យមើលអំពីលទ្ធភាពបង្កកំណើត​ និងបង្កាត់ពូជរបស់ត្រីនាគ​ និងសត្វកម្រផ្សេងៗទៀត
ថ្ងៃទី ៖ 19-07-2024, ដោយ​​ Dara007 , 111 Views
                     
កោះកុងៈ រដ្ឋមន្ត្រីក្រសួងកសិកម្ម បានចុះពិនិត្យមើលអំពីលទ្ធភាពបង្កកំណើត​ និងបង្កាត់ពូជរបស់ត្រីនាគ​ និងសត្វកម្រផ្សេងៗទៀត ដើម្បីបង្កើនចំនួននៃសត្វទាំងនេះ នៅក្នុងធម្មជាតិ។

ក្នុងឱកាសអញ្ជេីញទស្សនកិច្ចមជ្ឈមណ្ឌលសហគមន៍អេកូទេសចរណ៍តំបន់ស្ទឹងអារ៉ែង​ ស្ថិតនៅភូមិជំនាប់​ ឃុំជំនាប់​ ស្រុកថ្មបាំង​ ខេត្តកោះកុង នៅរសៀលថ្ងៃទី១៨ ខែកក្កដា​ ឆ្នាំ២០២៤ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា ដំណេីរបេសកកម្មនាពេលនេះ គឺគោលដៅពិនិត្យមេីលអំពីលទ្ធភាពបង្កកំណេីត​ និងបង្កាត់ពូជត្រីនាគ​ និងសត្វកម្រផ្សេងៗទៀតនៅក្នុងតំបន់ស្ទឹងអារ៉ែង ដេីម្បីបង្កេីនចំនួននៃសត្វទាំងនេះ នៅក្នុងធម្មជាតិ។

ជាការកត់សម្គាល់ នៅក្នុងដំណើរបេសកកម្មនេះដែរ លោករដ្ឋមន្ត្រី​​ ឌិត​ ទីណា បានជួបសំណេះសំណាលជាមួយសមាជិកសហគមន៍អេកូទេសចរណ៍តំបន់ស្ទឹងអារ៉ែង និងបានណែនាំដល់សហគមន៍​ឱ្យ​យកចិត្តទុកដាក់ខ្ពស់​ ក្នុងការថែរក្សាធនធានធម្មជាតិ​ និងធនធានជលផល​។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី​ បានគូសបញ្ជាក់ថា ​ក្រសួងនឹងសហការជាមួយដៃគូនានា​ ក្នុងការចូលរួមការពារ​ថែរក្សាធនធាន​ព្រៃឈេី​ សត្វព្រៃ​ និងជលផល​ ឱ្យ​កាន់តែមានប្រសិទ្ធភាព និងមាននិរន្តរភាព។

គួរបញ្ជាក់ជូនថា ត្រីនាគត្រូវបានចាត់ចូលជាប្រភេទត្រីជិតផុតពូជនៅក្នុងប្រទេសកម្ពុជា ខណៈពិភពលោកចាត់ទុកត្រីប្រភេទនេះ ចូលទៅក្នុងឧបសម្ព័ន្ធ១ នៃអនុសញ្ញាសាយតេស (CITES)។ បើតាមការស្រាវជ្រាវ កម្ពុជាមានត្រីនាគមេពូជប្រមាណជាង ៥០ក្បាលតែប៉ុណ្ណោះ​ នៅតាមតំបន់ស្ទឹងអារ៉ែង៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ រដ្ឋមន្ត្រីការបរទេស សមារណកម្មតំបន់ និងប្រជាជនតូហ្គោនៅបរទេស នៃសាធារណរដ្ឋតូហ្គោ បានគាំទ្រដល់កម្ពុជាក្នុងការរៀបចំកិច្ច​ប្រជុំកំពូលហ្រ្វង់កូហ្វូនីលេីកទី២០​ នៅឆ្នាំ២០២៦ ខាងមុខនេះឱ្យទទួលបានជោគជ័យ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com