ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ជនសង្ស័យម្នាក់ក្នុងចំណោមជនសង្ស័យ៤ នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ និងគ្រឿងញៀនបញ្ជូនទៅតុលាការ
ថ្ងៃទី ៖ 19-07-2024, ដោយ​​ Dara007 , 91 Views
                     
ភ្នំពេញៈ ជនសង្ស័យម្នាក់នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ និងគ្រឿងញៀនបញ្ជូនទៅតុលាការ ក្នុងចំណោមជនសង្ស័យ៤នាក់ទៀត ត្រូវបានបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន ដើម្បីចាត់ការបន្តតាមនីតិវិធី។

ក្រោយពេលស្តាប់ចម្លើយឃើញថា ជនសង្ស័យ ០១នាក់ ឈ្មោះ សុខ សុភ័ក្ត្រ ភេទប្រុស អាយុ៤០ឆ្នាំ មានជាប់ពាក់ព័ន្ធករណី លួចម៉ូតូ និងប្រើប្រាស់ដោយខុច្បាប់នូវសារធាតុញៀន ត្រូវបានបញ្ជូន មកការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។ ចំណែកជនសង្ស័យចំនួន ០៤នាក់ទៀត ពាក់ព័ន្ធក្នុងករណីគ្រឿងញៀន ត្រូវបានបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ផងដែរ។

ជនសង្ស័យឈ្មោះ សុខ សុភ័ក្ត្រ បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចយកម៉ូតូនៅទីតាំងខាងលើ ពិតប្រាកដមែន។ ជនសង្ស័យបានបញ្ជាក់ថា សព្វថ្ងៃខ្លួនជាអ្នកលក់ចែកចាយថ្នាំញៀនផង និងប្រើប្រាស់ថ្នាំញៀនផងដែរ ហើយរយៈ ពេលកន្លងមក ខ្លួនធ្លាប់ធ្វើសកម្មភាពលួចម៉ូតូរបស់អ្នកដទៃចំនួន ០១គ្រឿងម៉ាក ហុងដាវ៉េវ (គ្មានលេខ) កាលពីអំឡុងខែមករា ឆ្នាំ២០២៤ នៅចំណុចផ្សារសិនជូរី ក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យបានបន្ថែមថា កន្លងមក ខ្លួនធ្លាប់ជាប់ពន្ធនាគារព្រៃស ០១លើក កាលពីអំឡុងខែកក្កដា ឆ្នាំ២០២១ ពាក់ព័ន្ធករណី ប្រើប្រាស់ដោយសារធាតុញៀនផងដែរ ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ក្រសួងបរិស្ថាន បានជំរុញគោលដៅលំហែបៃតង ផ្សារភ្ជាប់នឹងការអភិរក្សពូជសត្វកម្រ ជាមួយ ACCB ដើម្បីបង្កើត ច្រករបៀងទេសចរណ៍បៃតង។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com