ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
សម្តេចធិបតី៖គ្មានមន្រ្ដីរាជការណាម្នាក់ដេកអេះពោះនោះទេ
ថ្ងៃទី ៖ 18-07-2024, ដោយ​​ Dara007 , 103 Views
                     
សៀមរាបៈសម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា គ្មានមន្រ្ដីរាជការណាម្នាក់ដេកអេះពោះនោះទេ គឺម្នាក់ៗបានខិតខំប្រឹងប្រែងបំពេញការងារយ៉ាងច្រើន ដើម្បីបម្រើរពលរដ្ឋ និងសង្គមជាតិ។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ក្នុងបរិវេណវត្តរាជបូណ៌ ស្ថិតនៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញមុខប្រកាសការពារមន្រ្ដីរាជការទាំងអស់ថា គ្មានមន្រ្ដីណាម្នាក់ដេកអេះពោះ និងមិនធ្វើការងារនោះទេ បើទោះបីសមត្ថភាពរបស់មន្រ្ដីមិនល្អឥតខ្ចោះក៏ដោយ ប៉ុន្ដែមិនមែមិនខំនោះទេ មិនដូចការលើកឡើងរបស់លោកតា២នាក់នៅក្រៅប្រទេសនោះទេ ។

សម្ដេចធិបតីបានបញ្ជាក់ថា ការប្រកាសការពារមន្រ្ដីនេះមិនចេះតែកាន់ជើងទាំងងងឹតងងុលនោះទេ គឺដោយភាពជាក់ស្ដែង បន្ទាប់ពីរក្នុងរយៈ១០ខែកន្លងមកនេះ គឺគ្រប់ក្រសួងស្ថាប័នបានខិតខំបំពេញការងារយ៉ាងច្រើនណាស់ និងទទួលបានលទ្ធផលល្អ បើទោះបីជារដ្ឋមន្រ្ដីវ័យក្មេង និងថ្មីក៏ដោយចុះ ។

ទន្ទឹមនឹងនេះ សម្ដេចធិបតីបានណែនាំឱ្យមន្រ្ដីទាំងអស់ត្រូវរួមគ្នាជាក្រុម ដើម្បីបង្កើនសមិទ្ធិផល និងបង្កើនសក្ដានុពលសម្រាប់ជួយប្រជាពលរដ្ឋ និងអភិវឌ្ឍន៍សង្គមឱ្យកាន់តែចម្រើន ខណៈដែលការវៃប្រវារបស់ក្រុមប្រឆាំងមកលើក្រសួងណាមួយ ស្មើនឹងវៃប្រហាយើងទាំងអស់គ្នា ។

មួយគ្នានេះ សម្តេចធិបតីបានផ្តាំទៅលោកតាដើរម៉ាស៊ីន២នាក់មួយនៅអ៉ឺរ៉ុប និងម្នាក់នៅអាមេរិក ដែលតាំងខ្លួនចេះគ្រប់រឿង និងចាំជេរតែមន្រ្ដីរបស់កម្ពុជា ដែលខ្លួនមិនបានធ្វើអ្វីទាល់តែសោះ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ រដ្ឋមន្ត្រីការបរទេស សមារណកម្មតំបន់ និងប្រជាជនតូហ្គោនៅបរទេស នៃសាធារណរដ្ឋតូហ្គោ បានគាំទ្រដល់កម្ពុជាក្នុងការរៀបចំកិច្ច​ប្រជុំកំពូលហ្រ្វង់កូហ្វូនីលេីកទី២០​ នៅឆ្នាំ២០២៦ ខាងមុខនេះឱ្យទទួលបានជោគជ័យ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com