ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
លោក បោន ប៊ិន អញ្ជើញជាអធិបតីភាពក្នុងវគ្គជីវភាពនយោបាយ ស្តីពីខួបអនុស្សាវរីយ៍លើកទី៧៣ឆ្នាំ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នៅសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត...
ថ្ងៃទី ៖ 06-07-2024, ដោយ​​ admin , 115 Views
                     
បន្ទាយមានជ័យ : នៅព្រឹកថ្ងៃសៅរ៍ ទី០៦ ខែកក្កដា ឆ្នាំ២០២៤ លោក បោន ប៊ិន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត អនុប្រធានក្រុមការងារចុះមូលដ្ឋានក្រុងប៉ោយប៉ែត និងជាប្រធានក្រុមការងារបក្សចុះមូលដ្ឋានសង្កាត់អូរជ្រៅ បានអញ្ជើញជាអធិបតីភាព ក្នុងវគ្គជីវភាពនយោបាយ ស្តីពីខួបអនុស្សាវរីយ៍លើកទី៧៣ឆ្នាំ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១ - ២៨ មិថុនា ២០២៤ ) ប្រារព្ធឡេីងនៅទីស្នាក់ការគណបក្សប្រជាជនសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លាក-លោកស្រី អនុប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ និងភូមិ ព្រមទាំងមានការចូលរួមពីសមាជិក-សមាជិការ យុវជនបក្សសង្កាត់ សរុបចំនួន២៣០នាក់។     

តំណាងយុវជនគណបក្សសង្កាត់ ក៏បានធ្វើការប្តេជ្ញាចិត្ត ដោយបន្តគាំទ្រ ការពារ និងលើកកម្ពស់ តួនាទីដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាឱ្យកាន់តែរឹងមាំ នៅគ្រប់ដំណាក់កាល, ប្តេជ្ញា ! បន្តអនុវត្ត កម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យសម្រេចបានជោគជ័យ, ប្តេជ្ញា! ប្រែក្លាយលទ្ធផល នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ឱ្យក្លាយ ទៅជាជ័យជម្នះ ធំធេងថែមទៀត របស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាល ទី៦ ឆ្នាំ២០២៨, បន្តគាំទ្រ ការអនុវត្តម៉ឹងម៉ាត់ ដំណើរការកែទម្រង់តាមអភិក្រម * ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» និងបាវចនា កែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅ ក្នុងស្មារតី ឯករាជ្យ និងប្តេជ្ញា! ការពាររាជរដ្ឋាភិបាល ការពារសន្តិភាព និងស្ថេរភាពនយោបាយ មិនឱ្យអនុភាពប្រតិកិរិយាណាមកបំផ្លាញបានជាដាច់ខាត ។    

ក្នុងឱកាសនោះ លោក បោន ប៊ិន ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញេីរសួសុខទុក្ខពីសំណាក់ លោក កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត លោក ឌិត ទីណា អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត លោក អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការគណបក្សខេត្ត ជូនដល់សមាជិក-សមាជិការដោយក្តីនឹករលឹកផងដែរ។    

ជាមួយគ្នានោះលោកក៏បានលេីកឡេីងថា ចាប់ពីថ្ងៃបដិសន្ធិមក គណបក្សប្រជាជនកម្ពុជាបានប្រកាន់ខ្ជាប់នូវគោលបំណង និងឧត្តមគតិរបស់ខ្លួន ក្នុងការបម្រើបុព្វហេតុដ៏ឧត្តុង្គឧត្តមបំផុតរបស់ជាតិ និងប្រជាជន ឆ្លងកាត់ដំណាក់កាលធំៗរបស់ប្រទេសជាតិប្រកបដោយវីរភាព គឺការតស៊ូប្រយុទ្ធដើម្បីឯករាជ្យជាតិ, ការការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី, ការតស៊ូរំដោះជាតិ, ការសង្គ្រោះជាតិពីរបបប្រល័យពូជ- សាសន៍, ការការពារ ស្តារ និងកសាងប្រទេសឡើងវិញ និងការថែរក្សាសន្តិភាព ប្រឆាំងបដិវត្តន៍ពណ៌ និងការអភិវឌ្ឍ។     

លោក បោន ប៊ិន បញ្ជាក់ថា ក្នុងរយៈពេល៧៣ឆ្នាំមកនេះ គណបក្សប្រជាជនកម្ពុជា គឺជាកម្លាំងនយោបាយតែមួយគត់ ដែលបានស្ថិតនៅរួមរស់ផ្សារភ្ជាប់ជានិច្ចជាមួយប្រជាជន ទោះបីសភាពការណ៍ជាតិមានការវិវត្តដ៏ស្មុគស្មាញយ៉ាងណាក្តី។ គណបក្សបានរក្សាខ្ជាប់ឥតប្រែប្រួលនូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺប្រមូលកម្លាំងប្រជាជាតិទាំងមូលដែលមានឧត្តមគតិស្នេហាជាតិមាតុភូមិ ស្រឡាញ់លទ្ធិប្រជាធិបតេយ្យ និងសន្តិភាព ដោយមិនប្រកាន់ឋានៈ ជីវភាព ជនជាតិ ជំនឿសាសនា អតីតកាល ដើម្បីរួមកម្លាំងគ្នារំដោះប្រទេសជាតិ ការពារមាតុភូមិ ការពារសមិទ្ធផលនៃសង្គមជាតិ និងកសាងប្រទេសកម្ពុជាមួយ ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។ ជាពិសេសបានផ្តួលរំលំរបបដ៏សាហាវឃោរឃៅនេះ រហូតទទួលបានជ័យជម្នះជាប្រវត្តិសាស្ត្រ នាថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ដែលបានសង្គ្រោះជាតិឱ្យមានជីវិតរស់ឡើងវិញទាន់ពេលវេលា និងបានដណ្តើមយកមកជូនប្រជាជនវិញនូវសិទ្ធិសេរីភាពគ្រប់បែបយ៉ាងដែលត្រូវបាត់បង់ទាំងស្រុងក្នុងរបប ប៉ុល ពត។    

សូមបញ្ជាក់ផងដែរថា ចំពោះសមាជិក-សមាជិកា ដែលបានចូលរួមក្នុងម្នាក់ៗទទួលបាន មី១កេសតូច , សារ៉ុង១ , អាវកីឡកំប្លេ រួមនឹងថវិក៥ម៉ឺនរៀល៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ម៉ាឡេស៊ីៈ នៅល្ងាចថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអនុញ្ញាតជូន លោក KIM JAE-SHIN អគ្គលេខាធិការនៃមជ្ឈមណ្ឌលអាស៊ាន-កូរ៉េ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ អំពីកិច្ចសហប្រតិបត្តិការរវាងក្រស ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com