ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
      
      
    អានព័ត៍មាន ទាំងអស់
លោក ប្រាក់ សុខុន ថ្លែងប្រាប់មហាសន្និបាត UNថា កម្ពុជា បង្ខំចិត្តផ្ដួចផ្ដើមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS ដើម្បីការពារអធិបតេយ្យ និងសិទ្ធិលើដែនសមុទ្ររបស់កម្ពុជាស្របតាមច្បាប់អន្តរជាតិ
ថ្ងៃទី ៖ 27-09-2026, ដោយ​​ Dara007 , 7 Views
                     
ទីក្រុងញូវយ៉កៈ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិ ការ អន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងប្រាប់សម័យប្រជុំលើកទី៨១ នៃមហាសន្និបាត អង្គការ សហប្រជាជាតិថា កម្ពុជា បង្ខំចិត្តផ្ដួចផ្ដើមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS ដើម្បីការពារអធិបតេយ្យ និងសិទ្ធិលើដែនសមុទ្ររបស់កម្ពុជាស្របតាមច្បាប់អន្តរជាតិ។

ក្នុងឱកាស ថ្លែង ការណ៍ ក្នុង សម័យ ប្រជុំ លើកទី៨១ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ក្រោមមូលបទ «ស្តារទំនុកចិត្ត ឡើង វិញ គ្រប់គ្រងបរិវិត្តកម្ម៖ អង្គការសហប្រជាជាតិដែល សម្រេចលទ្ធផលសម្រាប់ទាំងអស់គ្នា» ទីក្រុងញូវយ៉ក នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦នេះ លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងថា ការប្តេជ្ញាចិត្តដូចគ្នានេះចំពោះដំណោះស្រាយវិវាទដោយសន្តិវិធី ក៏ត្រូវបានឆ្លុះបញ្ចាំងនៅក្នុងវិធីសាស្ត្រ របស់យើង ចំពោះវិវាទលើដែនសមុទ្រកម្ពុជា-ថៃផងដែរ។

លោក បានប្រាប់ទៅមហាសន្និបាតUNថា កាលពីខែឧសភាកន្លងទៅ ប្រទេសថៃបានសម្រេចបញ្ចប់ជាឯកតោភាគីនូវអនុស្សរណៈនៃការយោគ យល់គ្នាឆ្នាំ២០០១ ដែលជាក្របខ័ណ្ឌច្បាប់តែមួយគត់បង្កើតឡើងសម្រាប់ប្រទេសទាំងពីរធ្វើជាមូលដ្ឋាន ដោះស្រាយវិវាទដែនសមុទ្រ បើទោះបីជាយើងបានអំពាវនាវកុំឱ្យថៃធ្វើបែបនេះក៏ដោយ។ ហេតុនេះ កម្ពុជាក៏ត្រូវបង្ខំចិត្តផ្តល់សេចក្តីទុកចិត្តទៅលើស្ថាប័ន ដែលប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់អន្តរជាតិ ដោយបានផ្តួចផ្តើមនីតិវិធីផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS)។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីរបស់យើង បានថ្លែងនៅក្នុងសុន្ទរកថា ពិសេសកាលពីខែមិថុនាកន្លងទៅថា «យើងបានប្រកាន់យកវិធានការនេះ ដើម្បីការពារអធិបតេយ្យ និងសិទ្ធិលើដែនសមុទ្ររបស់កម្ពុជាស្របតាមច្បាប់អន្តរជាតិ។ កម្ពុជាតែងតែស្វែងរកដំណោះស្រាយ វិវាទជាមួយប្រទេសជិតខាងដោយសន្តិវិធី។ យើងបន្តស្វែងរកទំនាក់ទំនងជាមួយប្រទេសថៃដែលផ្អែកលើសន្តិភាព កិច្ចសហប្រតិបត្តិការ និងការគោរពគ្នាទៅវិញទៅមក។ ទាំងកម្ពុជា និងថៃ សុទ្ធតែនឹងទទួលបានផលប្រយោជន៍ពីដំណោះស្រាយដ៏យុត្តិធម៌ និងយូរអង្វែងដែលសម្រេចបានក្រោម ការណែនាំរបស់អ្នកជំនាញអន្តរជាតិផ្នែកផ្សះផ្សា និងស្របតាមច្បាប់អន្តរជាតិ»។

ក្នុងន័យនេះ កម្ពុជាសូមថ្លែងអំណរគុណចំពោះគណៈកម្មការផ្សះផ្សា ដែលបានបង្ហាញនូវឆន្ទៈដ៏មុតមាំ ក្នុងការជួយភាគីទាំងពីរដោះស្រាយវិវាទដោយសន្តិវិធី ក្នុងឱកាសកិច្ចប្រជុំលើកទី១ នៅសិង្ហបូរី កាល ពីដើមខែនេះ។

តម្លៃនៃដំណើរការផ្សះផ្សាគួរតែត្រូវបានចាត់ទុកថាជាឱកាសដ៏មានអត្ថន័យមួយ ដើម្បីផ្សះផ្សាទំនាស់ កសាងទំនុកចិត្តឡើងវិញ និងបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ទំនាក់ទំនងប្រកបដោយសន្តិភាព និងស្ថាបនារវាងប្រទេសទាំងពីរ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
បាត់ដំបងៈ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង (RPITSB) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានដៃគូសហការទាំងក្នុង និងក្រៅប្រទេសសរុបចំនួន ៤៩២ ដៃគូ ដើម្បីចូលរួមពង្រឹងគុណភាពបណ្តុះបណ្តាល និងបង្កើតឱកាសឱ្យសិស្សនិ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com