ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
      
      
    អានព័ត៍មាន ទាំងអស់
សមាជិកក្រុមចរចា៖ សម្ព័ន្ធប្រាក់ឈ្នួលគោលអាស៊ី គួរធ្វើយុទ្ធនាការរុញប្រាក់ឈ្នួលនៅបង់ក្លាដែស និងស្រីលង្កា ដែលមានត្រឹមប្រមាណ ៩០ និង ១០០ដុល្លារ ឱ្យខ្ពស់ដូចកម្ពុជាផង
ថ្ងៃទី ៖ 27-09-2026, ដោយ​​ Dara007 , 2 Views
                     
ភ្នំពេញៈ សមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានអរគុណដល់ សម្ព័ន្ធប្រាក់ឈ្នួលគោលអាស៊ី Asia Floor Wage Alliance (AFWA) ដែលបានព្រួយបារម្ភរឿងប្រាក់ឈ្នួលនៅកម្ពុជា ប៉ុន្តែសមាជិកក្រុមចរចាក៏បានស្នើឱ្យសម្ព័ន្ធមួយនេះក្រឡេកទៅមើលប្រទេសបង់ក្លាដែស ស្រីលង្កា និងប្រទេសផ្សេងៗទៀត ដែលមានប្រាក់ឈ្នួលទាបជាងកម្ពុជា ហើយគួររុញយុទ្ធនាការដំឡើងប្រាក់ឈ្នួលនៅប្រទេសទាំងនោះឱ្យខ្ពស់ស្មើប្រទេសកម្ពុជា ប្រសើរជាងការផ្តោតយុទ្ធនាការតែលើកម្ពុជាមួយ។

លោក សំ សឿន សមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានលើកឡើងថា កម្ពុជាបច្ចុប្បន្ន មានប្រាក់ឈ្នួលខ្ពស់ជាងប្រទេសបង់ក្លាដែស និងស្រីលង្កាហូតដល់ជាង២ដង ហេតុនេះ បើ Asia Floor Wage ពិតជាចង់ជួយកម្មករពិតប្រាកដមែន ​បំផុសយុទ្ធនាការធ្វើយ៉ាងណា ឱ្យប្រទេសទាំងនោះមានប្រាក់ឈ្នួលអប្បបរមាត្រដំត្រសងនឹងកម្ពុជាផង។ លោកថ្លែងថា៖«​អរគុណដល់អង្គការ Asia Floor Wage ​ដែលបានព្រួយបារម្ភ ពីស្ថានភាពប្រាក់ឈ្នួលអប្បបរមាកម្ពុជា ហើយបើសិនជាអង្គការនេះ មានចេតនាខ្វល់ខ្វាយបារម្ភពីសុខទុក្ខរបស់កម្មករពិត មែនសូមឱ្យគាត់ ជួយទៅធ្វើយុទ្ធនាការទៅកាន់ប្រទេសបង់ក្លាដែស និងស្រីលង្កាជាដើមដែលមាន ប្រាក់ឈ្នួលប្រមាណជា៩០ទៅ១០០ដុល្លារ ខណៈកម្ពុជាមាន ២២៩.៥ រួចហើយ»។ ​

ជាមួយគ្នានេះ លោក ប៉ាវ ស៊ីណា សមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានថ្លែងថា ប្រសិនបើអង្គការ Asia Floor Wage មានគោលដៅជួយកម្មករទូទាំងអាស៊ី មិនគួរជំរុញតែនៅកម្ពុជាទេ ប៉ុន្តែគួរជំរុញ ​បណ្តាប្រទេសផ្សេងៗទៀតដែលមាន​ ប្រាក់ឈ្នួលទាបជាងកម្ពុជា ឱ្យបង្កើនប្រាក់ឈ្នួល ​និងទទួលបានអត្ថប្រយោជន៍ផង។

លោក ប៉ាវ ស៊ីណា បានថ្លែងថា៖« NGO (អង្គការ) ទាំងអស់មិនមែនមានន័យថា មានតែនៅស្រុកខ្មែរទេ NGO ហ្នឹងក៏មានបណ្តាញសម្ព័ន្ធមិត្តរបស់គាត់នៅប្រទេសទាំងនោះដែរ នៅប្រទេសដែលកំពុងប្រកួតប្រជែងជាមួយខ្មែរដូចគ្នាដែរ ប៉ុន្តែយើងឃើញថា ហេតុអ្វីបានផ្តោតតែលើកម្ពុជាយើងតែមួយ ដែលយើងកំពុងពង្រឹងវិស័យនេះឱ្យរឹងមាំ»។ ​

សមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាទាំងពីររូប បានបញ្ជាក់ថា ការលើកកម្ពស់ប្រាក់ឈ្នួលគួរតែផ្អែកលើស្ថានភាពជាក់ស្តែងរបស់ប្រទេសនីមួយៗ និងគិតគូរពីសមត្ថភាពប្រកួតប្រជែងរបស់វិស័យឧស្សាហកម្ម ព្រមទាំងស្ថានភាពកម្មករនិយោជិតក្នុងតំបន់។

អ្នកទាំងពីរយល់ថា ប្រសិនបើសម្ព័ន្ធប្រាក់ឈ្នួលគោលអាស៊ីមានគោលដៅលើកកម្ពស់ជីវភាពកម្មករទូទាំងតំបន់ ការជំរុញឱ្យមានការកែលម្អប្រាក់ឈ្នួលនៅគ្រប់ប្រទេសដែលមានកម្រិតប្រាក់ឈ្នួលទាបគួរតែត្រូវបានយកចិត្តទុកដាក់ផងដែរ ដើម្បីឱ្យការប្រកួតប្រជែងក្នុងតំបន់កាន់តែមានតុល្យភាព និងផ្តល់អត្ថប្រយោជន៍ដល់កម្មករនិយោជិតនៅគ្រប់ប្រទេស៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
បាត់ដំបងៈ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង (RPITSB) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានដៃគូសហការទាំងក្នុង និងក្រៅប្រទេសសរុបចំនួន ៤៩២ ដៃគូ ដើម្បីចូលរួមពង្រឹងគុណភាពបណ្តុះបណ្តាល និងបង្កើតឱកាសឱ្យសិស្សនិ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com