ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
      
      
    អានព័ត៍មាន ទាំងអស់
គ.ជ.ប អំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ ជំរុញពលរដ្ឋទៅចុះឈ្មោះបោះឆ្នោត
ថ្ងៃទី ៖ 25-09-2026, ដោយ​​ Dara007 , 11 Views
                     
ភ្នំពេញៈ អ្នកនាំពាក្យគ.ជ.ប បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ ជំរុញពលរដ្ឋទៅចុះឈ្មោះបោះឆ្នោត ដើម្បីបំពេញតួនាទី និងផ្ដល់សិទ្ធិដល់ខ្លួនឯង ជាពិសេសធ្វើឱ្យដំណើរការបោះឆ្នោតប្រព្រឹត្ដទៅដោយរលូន សេរី ត្រឹមត្រូវ និងយុត្ដិធម៌។

ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌Cam post ក្រោយបញ្ចប់វគ្គអប់រំផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹង ស្តីពីសារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែកញ្ញានេះ លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានមានប្រសាន៍ថា គ.ជ.ប នឹងចាប់ផ្តើមការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ចាប់ពីថ្ងៃទី៧ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅតាមឃុំ សង្កាត់ទូទាំងប្រទេស ដើម្បីរៀបចំបញ្ជីបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧។ លោកគូសបញ្ជាក់ថា ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតរួច ពិនិត្យ និងផ្ទៀងផ្ទាត់ទិន្នន័យរបស់ខ្លួន ហើយស្នើសុំកែតម្រូវ ប្រសិនបើមានភាពមិនត្រឹមត្រូវ។

ជាពិសេស ប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតក្នុងឆ្នាំ២០១៦ និងឆ្នាំ២០១៧ ត្រូវទៅធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ ដោយថតរូប និងស្កេនស្នាមម្រាមដៃតាមការកំណត់របស់ គ.ជ.ប។

ជាមួយគ្នានេះ លោកបានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ ចូលរួមផ្សព្វផ្សាយ និងលើកទឹកចិត្តប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត ប៉ុន្តែមិនទាន់បានចុះឈ្មោះ អ្នកទើបគ្រប់អាយុ១៨ឆ្នាំ និងអ្នកដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលថ្មីក្នុងឃុំ សង្កាត់ ឱ្យទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។

សូមបញ្ជាក់ថា គ.ជ.ប ប៉ាន់ប្រមាណថា ប្រជាពលរដ្ឋដែលអាចចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០២៦ មានប្រមាណ ៤១២,៣៤៥នាក់ ខណៈបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៥ មានអ្នកចុះឈ្មោះជាង ១០លាននាក់៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈសម្តេចបវរធិបតី ហ៊ុន​​ ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុញ្ញាតឱ្យធនាគារជាតិនៃកម្ពុជា ចេញផ្សាយក្រដាសប្រាក់គំរូថ្មី ប្រភេទ ៥០០០០ រៀល និង ១០០០០០​ រៀល និងដាក់ឱ្យចរាចរទន្ទឹមគ្នានឹងក្រដាសប្រាក់គំរូចាស់ដែលកំព ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com