ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
      
      
    អានព័ត៍មាន ទាំងអស់
កម្ពុជា-សិង្ហបុរី ប្តេជ្ញាចិត្តរួមគ្នាលុបបំបាត់បទល្មើស Online Scams និងគាំទ្រគំនិតផ្ដួចផ្ដើមដើម្បីកិច្ចសហការអន្តរជាតិ
ថ្ងៃទី ៖ 25-09-2026, ដោយ​​ Dara007 , 3 Views
                     
ភ្នំពេញៈ កម្ពុជា-សិង្ហបុរី ប្តេជ្ញាចិត្តរួមគ្នាលុបបំបាត់បទល្មើស Online Scams និងគាំទ្រគំនិតផ្ដួចផ្ដើមដើម្បីកិច្ចសហការអន្តរជាតិ ដើម្បីរួមគ្នាដោះស្រាយ ដោយមិនដាក់បន្ទុកទៅលើភាគី ឬប្រទេសមួយឡើយ។

ក្នុងជំនួបពិភាក្សាការងាររវាង លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ លោក Zhulkarnain Abdul Rahim អនុរដ្ឋមន្ត្រីក្រសួងការបរទេស និងក្រសួងមហាផ្ទៃនៃសាធារណរដ្ឋសិង្ហបុរី បានគូសបញ្ជាក់ថា បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ មិនមែនកើតមានតែនៅកម្ពុជា ឬសិង្ហបុរីនោះទេ ប៉ុន្តែជាបញ្ហាសកល កើតមាននិងមានជនរងគ្រោះគ្រប់ទីកន្លែង ពោលគឺជាបញ្ហារួមដែលគ្រប់ភាគីត្រូវរួមគ្នាដោះស្រាយ ដោយមិនដាក់បន្ទុកទៅលើភាគី ឬប្រទេសមួយឡើយ។

បើតាម លោក Zhulkarnain Abdul Rahim វត្តមានគណៈប្រតិភូសិង្ហបុរី មកចូលរួមសន្និសីទអន្តរជាតិស្ដីពីការប្រយុទ្ធប្រឆាំងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា នាពេលនេះ ក៏ជាការបញ្ជាក់អំពីភស្តុតាងជាក់ស្ដែង បង្ហាញថា បញ្ហានេះត្រូវការការចូលរួមពីគ្រប់ភាគី។ លោកអះអាងថា សិង្ហបុរី បានត្រៀមលក្ខណៈដាក់ចេញគំនិតផ្ដួចផ្ដើមថ្មីៗមួយចំនួនក្នុងក្របខណ្ឌនៃការរួមគ្នាប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាពិសេសនៅក្នុងឱកាសប្រទេសសិង្ហបុរី ទទួលធ្វើជាប្រធានអាស៊ានប្ដូរវេននៅឆ្នាំ២០២៧។

ក្នុងក្របខណ្ឌប្រទេសកម្ពុជា លោកបានបញ្ជាក់ឡើងវិញថា បញ្ហាស្កេម ជាបញ្ហាមួយដែលគ្រប់គ្នាត្រូវយល់ដឹងថា  ប្រសិនបើប្រទេសណាមួយគ្មានសុវត្ថិភាព ប្រទេសណាមួយផ្សេងទៀតក៏គ្មានសុវត្ថិភាពដូចគ្នាដែរ។ ដូច្នេះការរួមគ្នាប្រយុទ្ធប្រឆាំងបញ្ហាស្កេម គឺជារឿងចាំបាច់ និងបន្ទាន់បំផុត ជាក់ស្ដែងនៅសិង្ហបុរី ក៏មានអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ទាំងការឆបោកក្នុងស្រុក និងក្រៅប្រទេស ដែលនាំឱ្យប៉ះពាល់ដល់ផលប្រយោជន៍ប្រជាពលរដ្ឋជាច្រើនលានដុល្លារក្នុងមួយឆ្នាំៗ។

លោក ស សុខា បានមានប្រសាសន៍ថ្លែងអំណរគុណគណៈប្រតិភូសិង្ហបុរី ដែលបានអញ្ជើញមកចូលរួម និងថ្លែងសុន្ទរកថា ចែករំលែកនូវមេរៀន បទពិសោធ និងទស្សនទានដ៏ល្អ ក្នុងសន្និសីទអន្តរជាតិ។

ក្នុងនាមរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាសូមថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការ និងការផ្ដល់ការគាំទ្រដល់គ្នាទៅវិញទៅមករវាងសិង្ហបុរី និងកម្ពុជា។

លោកក៏បានមានប្រសាសន៍ឯកភាព ចំពោះការលើកឡើងរបស់ ឯកឧត្តម អនុរដ្ឋមន្ត្រីសិង្ហបុរី អំពីភាពចំាបាច់នៃកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងស្កេម ពីព្រោះបញ្ហានេះមិនត្រូវការភាគីណាមួយយកដៃចង្អុលទៅភាគីណាមួយឡើយ ប៉ុន្តែត្រូវតែយកដៃចាប់គ្នាដើម្បីផ្លាស់ប្ដូរនូវបទពិសោធ ព័ត៌មាន និងបង្កើតយន្តការសហប្រតិបត្តិការឱ្យបានកាន់តែសកម្ម និងជឿនលឿន។

លោក ក៏បានបញ្ជាក់អំពីការប្ដេជ្ញាចិត្តយ៉ាងប្រាកដប្រជា និងម៉ឺងម៉ាត់បំផុតរបស់រាជរដ្ឋាភិបាល ដើម្បីបន្តប្រតិបត្តិការបោសសម្អាតអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលនៅសេសសល់ពួកឧក្រិដ្ឋជនប្រមូលផ្ដុំគ្នាជាទ្រង់ទ្រាយតូចៗធ្វើសកម្មភាព បន្ទាប់ពីប្រតិបត្តិការកន្លងមកបានបង្ក្រាបទីតាំងធំៗប្រមាណជាង៦០០ទីតាំង មានអ្នកជាប់ពាក់ព័ន្ធប្រមាណជាង២.០០០នាក់ កំពុងជាប់ឃុំ និងត្រៀមប្រឈមមុខនឹងផ្លូវច្បាប់ ដែលអាចជាប់ពន្ធនាគារចន្លោះពី ៥ទៅ២៥ឆ្នាំ ស្របតាមច្បាប់ស្តីពី ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា  មកដល់ពេលនេះ មានជនបរទេសប្រមាណ៥០ម៉ឺននាក់ ដែលជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានស្ម័គ្រចិត្តចាកចេញដោយខ្លួនឯង និងមួយចំនួនទៀតត្រូវបានសមត្ថកិច្ចអនុវត្តនីតិវិធីបណ្ដេញចេញពីកម្ពុជា។ បន្ថែមពីនេះទៀត តាមការវាយតម្លៃ នៅមានជនបរទេសប្រមាណ២០ម៉ឺននាក់ទៀត ដែលពួកគេកំពុងមានវត្តមាននៅកម្ពុជា ភាគច្រើនកំពុងធ្វើការពាក់ព័ន្ធនឹងការលេងល្បែងតាមប្រព័ន្ធអ៊ីនធឺណិត ប៉ុន្តែពុំជាប់ពាក់ព័ន្ធនឹងOnline Scams នោះទេ។ ខណៈ ចាប់ពីដើមខែតុលា ឆ្នាំ២០២៦ តទៅ រាជរដ្ឋាភិបាលនឹងផ្អាកការលេងល្បែងភ្នាល់តាមអនឡាញនៅតាមបណ្ដាកាស៊ីណូ ដើម្បីពិនិត្យឡើងវិញ នូវវិធីសាស្ត្រគ្រប់គ្រងឱ្យកាន់តែមានប្រសិទ្ធភាព៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈសម្តេចបវរធិបតី ហ៊ុន​​ ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុញ្ញាតឱ្យធនាគារជាតិនៃកម្ពុជា ចេញផ្សាយក្រដាសប្រាក់គំរូថ្មី ប្រភេទ ៥០០០០ រៀល និង ១០០០០០​ រៀល និងដាក់ឱ្យចរាចរទន្ទឹមគ្នានឹងក្រដាសប្រាក់គំរូចាស់ដែលកំព ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com