ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
      
      
    អានព័ត៍មាន ទាំងអស់
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង មានដៃគូសហការក្នុង និងក្រៅប្រទេស ជិត៥០០ ជួយលើកកម្ពស់ឱកាសការងារជូនយុវជន
ថ្ងៃទី ៖ 27-09-2026, ដោយ​​ Dara007 , 7 Views
                     
បាត់ដំបងៈ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង (RPITSB) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានដៃគូសហការទាំងក្នុង និងក្រៅប្រទេសសរុបចំនួន ៤៩២ ដៃគូ ដើម្បីចូលរួមពង្រឹងគុណភាពបណ្តុះបណ្តាល និងបង្កើតឱកាសឱ្យសិស្សនិស្សិតទទួលបានបទពិសោធន៍ការងារជាក់ស្តែង និងត្រៀមខ្លួនឱ្យបានល្អសម្រាប់ការចូលទីផ្សារការងារ។

លោកបណ្ឌិត ឈឹម ធឿន នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង បានឱ្យដឹងថា កិច្ចសហការជាមួយក្រុមហ៊ុន សហគ្រាស និងវិស័យឯកជន បានផ្តល់ឱកាសដល់សិស្សនិស្សិតចុះកម្មសិក្សា និងហាត់ការនៅតាមកន្លែងការងារជាក់ស្តែង ដើម្បីពង្រឹងចំណេះដឹង និងជំនាញអនុវត្ត បន្ថែមលើការសិក្សាទ្រឹស្តីនៅក្នុងវិទ្យាស្ថាន។

លោកថ្លែងថា៖ «កិច្ចសហប្រតិបត្តិការជាមួយដៃគូទាំងក្នុងនិងក្រៅប្រទេស គឺជាកម្លាំងចលករសំខាន់ក្នុងការលើកកម្ពស់គុណភាពបណ្តុះបណ្តាល និងបង្កើតឱកាសកាន់តែទូលំទូលាយសម្រាប់សិស្សនិស្សិត ទាំងការចុះកម្មសិក្សា ហាត់ការ ការបន្តការសិក្សា និងការចូលទីផ្សារការងារ»។

ជាមួយគ្នានេះ លោកបណ្ឌិតបានបន្តថា សិស្សនិស្សិតក៏មានឱកាសចុះទស្សនកិច្ចសិក្សានៅតាមសហគ្រាស និងគ្រឹះស្ថានក្នុងវិស័យឯកជន ដើម្បីស្វែងយល់បន្ថែមអំពីបច្ចេកទេសទំនើប ដំណើរការផលិត និងបរិយាកាសការងារជាក់ស្តែង ដែលជាផ្នែកមួយជួយឱ្យពួកគេភ្ជាប់ចំណេះដឹងក្នុងថ្នាក់ទៅនឹងការអនុវត្តជាក់ស្តែង។

បន្ថែមពីនេះ វិទ្យាស្ថានបានសម្របសម្រួលឱកាសការងារជូនសិស្សនិស្សិតទាំងក្នុងខេត្ត ក្រៅខេត្ត និងឱកាសការងារស្របច្បាប់នៅក្រៅប្រទេស ព្រមទាំងទទួលបានការគាំទ្រផ្នែកសម្ភារៈ ឧបករណ៍ និងបរិក្ខារបណ្តុះបណ្តាលពីដៃគូសហការ។

ក្នុងចំណោមដៃគូសហការរបស់វិទ្យាស្ថាន ក៏មានដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ ដូចជា KOICA, JICA, GIZ និង Swisscontact ដែលបានចូលរួមគាំទ្រតាមរយៈគម្រោងអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការផ្សេងៗ។

បើតាមលោកបណ្ឌិត ឈឹម ធឿន កិច្ចសហប្រតិបត្តិការទាំងនេះ មានគោលដៅរួមក្នុងការអភិវឌ្ឍធនធានមនុស្សប្រកបដោយជំនាញ និងគុណភាព ដោយធានាថា សិស្សនិស្សិតទទួលបានទាំងចំណេះដឹង ជំនាញបច្ចេកទេស បទពិសោធន៍ការងារ និងឱកាសការងារសមស្របនឹងជំនាញដែលបានសិក្សា៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
បាត់ដំបងៈ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង (RPITSB) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានដៃគូសហការទាំងក្នុង និងក្រៅប្រទេសសរុបចំនួន ៤៩២ ដៃគូ ដើម្បីចូលរួមពង្រឹងគុណភាពបណ្តុះបណ្តាល និងបង្កើតឱកាសឱ្យសិស្សនិ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com