ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
      
      
    អានព័ត៍មាន ទាំងអស់
៥ខែដើមឆ្នាំ២០២៤ ការនាំចេញផលិតផលក្នុងវិស័យកាត់ដេរ កើនឡើង ២០,៦៩ ភាគរយដែលមានទឹកប្រាក់ជិត៥ពាន់លានដុល្លារ
ថ្ងៃទី ៖ 11-06-2024, ដោយ​​ Dara007 , 247 Views
                     
ភ្នំពេញៈ កម្ពុជាបានធ្វើការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ កើនឡើងចំនួន ២០,៦៩ ភាគរយ ក្នុងរយៈពេល៥ ខែដំបូងឆ្នាំ២០២៤ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ដែលរកចំណូលបាន៤,៨៩ ពាន់លានដុល្លារ។ នេះបើយោងតាម ទិន្នន័យអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ចេញផ្សាយកាលពីថ្ងៃទី១០ ខែមិថុនា។សន្ទុះនៃការនាំចេញកើនឡើងវិញនេះ ក្រោយពីមានការធ្លាក់ចុះអស់រយៈពេលជិត១៨ ខែចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២២។

វិស័យសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ មិនត្រឹមតែជាទីពឹងផ្នែកសេដ្ឋកិច្ចតាមរយៈការនាំចេញសម្រាប់កម្ពុជានោះទេ ប៉ុន្តែថែមទាំងផ្តល់ការងារដល់ប្រជាពលរដ្ឋជិតមួយលាននាក់ ផងដែរ។ប្រមាណ ៤៨ ភាគរយនៃប្រាក់ចំណូលនាំចេញសរុបរបស់កម្ពុជាមានចំនួន១០ពាន់លានដុល្លារក្នុងអំឡុង ខែមករាដល់ខែឧសភា ឆ្នាំ២០២៤ បានមកពីការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ នេះឯង។

តាមទិន្នន័យពាណិជ្ជកម្មចុងក្រោយបំផុត ផ្នែកទាំងអស់ដែលស្ថិតនៅក្រោមវិស័យសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ មានដំណើរការល្អក្នុងអំឡុង ខែមករាដល់ ខែឧសភា ឆ្នាំ២០២៤ ដោយបានបង្កើនការនាំចេញ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ បេក្ខជនជ័យលាភីទទួលមេដាយមាស ប្រាក់ និងសំរឹទ្ធិចំនួន ៣១ មេដាយ នឹងត្រូវទៅចូលរួមប្រកួតនៅក្រៅប្រទេសនៃការប្រកួតប្រជែងជំនាញ ដើម្បីក្លាយជាមូលធនមនុស្សដ៏សំខាន់ ក្នុងការជួយផ្លាស់ប្តូរកម្លាំងពលកម្មកម្ពុជា ឱ្យទៅជាកម្លាំងពលកម ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com