ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជា មិនចរចា ជាមួយវៀតណាម រឿងកសាងព្រែកជីកហ្វូណន-តេជោ ឡើយ
ថ្ងៃទី ៖ 27-04-2024, ដោយ​​ admin , 57 Views
                     
ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែនថ្លែងថា កម្ពុជា មិនចរចា ជាមួយវៀតណាម រឿងកសាងព្រែកជីកហ្វូណន-តេជោ ឡើយ បន្ទាប់ពីចេញមកជំទាស់គម្រោងនេះ។

ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពិសាអាហារសាមគ្គីមហាគ្រួសារឧកញ៉ាកម្ពុជា, សម្ដេចតេជោ ហ៊ុន សែន អះអាងថា ព្រែកជីកហ្វូណន-តេជោ ដែលជាគម្រោងដ៏ធំមួយរបស់កម្ពុជា គឺពិតជាមានសារៈសំខាន់ ខ្លាំងណាស់ ដើម្បីផលប្រយោជន៍ជាតិ ហើយការកសាងនេះ គឺធ្វើឡើងត្រឹមត្រូវតាមការកំណត់របស់គណៈកម្មការទន្លេមេគង្គ (MRC) ដែលបានចែងថា រាល់ការប្រើប្រាស់ដៃទន្លេមេគង្គ មិនចាំបាច់សុំការពិភាក្សាណាមួយឡើយ ពោលគ្រាន់តែជូនដំណឹងដល់ភាគីពាក់ព័ន្ធប៉ុណ្ណោះ។

សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា ព្រែកជីកហ្វូណន-តេជោ របស់កម្ពុជាដែលកំពុងសិក្សាកសាងនេះ គឺមិនបានប្រើប្រាស់ដៃទន្លេមេគង្គនោះឡើយ ពោលប្រើប្រាស់ដៃ របស់ដៃទន្លេមេគង្គ ដូច្នេះប្រសិនបើការកំណត់របស់គណៈកម្មាធិការទន្លេមេគង្គ នៅមានសុពលភាពនោះ កម្ពុជាមិនត្រូវការចរចាជាមួយភាគីណាមួយដែលជំទាស់លើការសាងសង់នោះឡើយ។

សម្ដេចថា ប្រសិនបើវៀតណាម ត្រូវការឯកសារបន្ថែមកម្ពុជាអាចផ្ញើជូនតាម ប៉ុន្ដែមិនត្រូវអនុម័តដោយកុងសងស៉ីសឡើយ។ ដើម្បីបញ្ជាក់កាន់តែច្បាស់នូវអ្វីដែលគណៈកម្មាធិការទន្លេមេគង្គបានកំណត់នោះ សម្ដេចតេជោ ហ៊ុន សែន បានរំលឹកឡើងវិញថា កិច្ចព្រមព្រៀងមេគង្គ ឆ្នាំ១៩៩៥ តម្រូវឲ្យភាគីហត្ថលេខីនៃកិច្ចព្រមព្រៀង ជូនដំណឹងដល់គណៈ កម្មាធិការទន្លេមេគង្គមុនពេលចាប់ផ្ដើមគម្រោង, កិច្ចព្រមព្រៀងមិនតម្រូវឲ្យភាគីហត្ថលេខីស្វែងរកការពិគ្រោះយោបល់ ឬការយល់ព្រមពីប្រទេសហត្ថលេខីផ្សេងទៀត ប្រសិនបើយើងប្រើប្រាស់ដៃទន្លេមេគង្គ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
បាត់ដំបងៈ រដ្ឋមន្ត្រីក្រសួងកសិកម្ម ថ្លែងថា សហគមន៍កសិកម្មទំនើប នឹងបង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពប្រជាជន ដើម្បីធ្វើការដាំដុះបន្លែ និងមានទីផ្សារត្រឹមត្រូវ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com