ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
      
      
    អានព័ត៍មាន ទាំងអស់
កម្មករនិយោជិតនៃរោងចក្រ ហ៊ុង ហ៊ីង មេធល មេនូ ហ្វេកធើរី ចូលបម្រើការងារវិញជាធម្មតាវិញហើយ
ថ្ងៃទី ៖ 28-11-2026, ដោយ​​ Dara007 , 3 Views
                     
កំពង់ស្ពឺៈ បងប្អូនកម្មករនិយោជិតនៃរោងចក្រ ហ៊ុង ហ៊ីង មេធល មេនូ ហ្វេកធើរី (ខេមបូឌា) ឯ.ក បានចូលបម្រើការងារវិញជាធម្មតានាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ ក្រោមការអន្តរាគមន៍យ៉ាងលឿនរហ័សរបស់មន្ត្រីជំនាញក្រសួងការងារ អាជ្ញាធរមូលដ្ឋាន និងភាគីពាក់ព័ន្ធ ក្រោយមានឧប្បត្តិហេតុអគ្គិភ័យកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ម្សិលមិញនេះ។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈលើកឡើងថា ការវិលត្រឡប់មកបំពេញការងារវិញយ៉ាងឆាប់រហ័សនេះ ធ្វើឡើងក្រោមការយកចិត្តទុកដាក់ខ្ពស់បំផុត និងការជួយសម្របសម្រួលពីសំណាក់មន្ត្រីជំនាញក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអាជ្ញាធរមូលដ្ឋាន ដើម្បីធានាសុវត្ថិភាព និងរក្សាអត្ថប្រយោជន៍ការងារជូនបងប្អូនកម្មករនិយោជិត។

សូមបញ្ជាក់ថា ភ្លាមៗក្រោយកើតហេតុអគ្គិភ័យនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ មន្ត្រីជំនាញក្រសួង និងមន្ទីរការងារ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះដល់ទីតាំងរោងចក្រ ស្ថិតនៅភូមិបុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដើម្បីសម្របសម្រួលឱ្យកម្មករចាកចេញទៅកាន់ទីសុវត្ថិភាព។

ក្រុមបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះបានគ្រប់គ្រងអគ្គិភ័យទាំងស្រុងនៅថ្ងៃដដែល និងទប់ស្កាត់ការរាលដាលទៅអគារផ្សេងទៀត ដោយពុំមានកម្មករនិយោជិតណាម្នាក់រងរបួសឡើយ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
វៀតណាមៈ កម្ពុជា-មីយ៉ាន់ម៉ា ឯកភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម, វិនិយោគ, ការពារជាតិ និង សន្តិសុខ, អប់រំ, ទេសចរណ៍ ក៏ដូចជាការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com