ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
      
      
    អានព័ត៍មាន ទាំងអស់
កម្ពុជា ជម្រាបឥណ្ឌាដែលជាដៃគូសហការអភិរក្ស និងជួសជុលប្រាសាទព្រះវិហារ ពីការខូចខាតដោយសារការឈ្លានពាន និងការបាញ់កំទេចពីសំណាក់ប្រទេសមួយ
ថ្ងៃទី ៖ 26-11-2026, ដោយ​​ Dara007 , 48 Views
                     
ភ្នំពេញៈ គណៈប្រតិភូក្រសួងវប្បធម៌ និងវិចិត្រសិល្បៈចូលរួម «វេទិកាសន្ទនាអារ្យធម៌នៃអង្គការសហប្រតិបត្តិការសៀងហៃ លើកទី១» (1st Shanghai Cooperation Organization (SCO) Civilizational Dialogue Forum) កាលពីពេលថ្មីៗនេះ នៅទីក្រុងញូវដេលី សាធារណរដ្ឋឥណ្ឌា ក្រោមគំនិតផ្តួចផ្តើមរបស់លោក ណារិនដ្រា ម៉ូឌី (Narendra Modi) នាយករដ្ឋមន្ត្រីឥណ្ឌា។

លោក ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ អមដំណើរដោយមន្រ្តីជំនាញចំនួន៣រូបបានអញ្ជើញចូលរួមក្នុង ”វេទិកាសន្ទនាអារ្យធម៌នៃអង្គការសហប្រតិបត្តិការសៀងហៃ លើកទី១ នៅទីក្រុងញូវដេលី សាធារណរដ្ឋឥណ្ឌាចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦។ កម្មវិធីបើកវេទិកាបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក ណារិនដ្រា ម៉ូឌី នាយករដ្ឋមន្រ្តីឥណ្ឌា ដោយមានការចូលរួមពីមន្រ្តីជាន់ខ្ពស់ទទួលបន្ទុកផ្នែកវប្បធម៌, អ្នកជំនាញផ្នែកបេតិកភណ្ឌ,សារមន្ទីរ និងអ្នកស្រាវជ្រាវជាច្រើនរូបនៃស្ថាប័នវប្បធម៌នានាមកពីបណ្តារដ្ឋសមាជិក និងប្រទេសដៃគូសន្ទនានៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO)។

គោលបំណងចម្បងនៃវេទិកានេះ គឺដើម្បីលើកកម្ពស់ការយល់ដឹង និងផ្តល់តម្លៃដល់មរតកអារ្យធម៌រួម, ជំរុញកិច្ចសហប្រតិបត្តិការលើការអភិរក្ស, ការចងក្រងឯកសារ, ការសិក្សាស្រាវជ្រាវ និងការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន តាមរយៈការទូតវប្បធម៌។ ចូលរួមថ្លែងសន្ទរកថាក្នុងពិធីបើកវេទិកា លោក ហាប់ ទូច បានគូសបញ្ជាក់ពីចំណុចសំខាន់ៗដូចខាងក្រោម៖ -ការទទួលខុសត្រូវរួមនិងសន្តិភាព ដោយចាត់ទុកវេទិកានេះគឺជាយន្តការដ៏សំខាន់ក្នុងការលើកកម្ពស់កិច្ចសន្ទនា និងស្មារតីទទួលខុសត្រូវរួមគ្នា ដើម្បីការពារនិងលើកស្ទួយបេតិកភណ្ឌវប្បធម៌របស់មនុស្សជាតិ ដែលជាគ្រឹះក្នុងការកសាងអនាគតប្រកបដោយសន្តិភាព ភាពសុខដុមរមនា និងវិបុលភាព។ -ការថ្លែងអំណរគុណនិងវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់រដ្ឋាភិបាលឥណ្ឌា ក្នុងការរួមចំណែកយ៉ាងសកម្មដល់ការអភិរក្ស និងជួសជុលបេតិកភណ្ឌវប្បធម៌នៅកម្ពុជា ជាពិសេសនៅក្នុងតំបន់រមណីយដ្ឋានអង្គរ និងប្រាសាទព្រះវិហារ ជាង៤ទសវត្សរ៍មកនេះ។ ទន្ទឹមនេះ លោកបានសង្កត់ធ្ងន់ថា នៅពេលបូជនីយដ្ឋានសក្ការៈ ដូចជាប្រាសាទព្រះវិហារ ទទួលរងការខូចខាតដោយសារជម្លោះប្រដាប់អាវុធ ការឈ្លានពាន និងការបាញ់កំទេចពីសំណាក់ប្រទេសមួយទៀត ផលប៉ះពាល់មិនមែនកើតមានត្រឹមតែលើសំណង់ប្រាសាទប៉ុណ្ណោះទេ ប៉ុន្តែវាបានប៉ះពាល់ដល់តម្លៃ អត្តសញ្ញាណរបស់ប្រជាជន និងការចងចាំរួមរបស់មនុស្សជាតិទាំងមូល។

តាមរយៈការប្តេជ្ញាចិត្តខ្ពស់របស់សហគមន៍អន្តរជាតិ កម្ពុជាសូមថ្លែងអំណរគុណចំពោះសុឆន្ទ: និងស្មារតីទទួលខុសត្រូវរួម ក្នុងការចូលរួមជួសជុលស្តារឡើងវិញពីការខូចខាតទាំងនោះ ដើម្បីបន្សល់ទុកជាមរតកសម្រាប់មនុស្សជំនាន់ក្រោយ។

ក្នុងវេទិកានេះដែរ មន្ត្រីជំនាញកម្ពុជាក៏បានចូលរួមផ្តល់យោបល់ និងចែករំលែកបទពិសោធន៍ នៅក្នុងកិច្ចពិភាក្សាលើប្រធានបទចម្បងៗក្នុងរយ:ពេលប្រជុំ៣ថ្ងៃ ចាប់ថ្ងៃទី២០ ដល់ទី២២ ខែវិច្ឆិកា និងបានជួបប្រស្រ័យជាមួយឯកឧត្តមរដ្ឋមន្រ្តីក្រសួងវប្បធម៌ឥណ្ឌា ថ្នាក់ដឹកនាំ និងអ្នកជំនាញមួយចំនួនទៀតផងដែរ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ លោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅរាត្រីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះថា ក្នុងថ្ងៃអុំទូកទី១ មានបងប្អូនប្រជាពលរដ្ឋមកដើរលេងកម្សាន្ត ប្រមាណចំនួន១៥៩,០០០នាក់ ក្នុង ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com