លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ត្រូវនឹងថ្ងៃអុំទូកទី១ មានប្រជាពលរដ្ឋមកដើរលេងកម្សាន្តនៅតំបន់ព្រះបរមរាជវាំង និងផ្លូវថ្មើរជើងចតុមុខប្រមាណចំនួន ១៥៩,០០០នាក់ ក្នុងនោះបរទេសចំនួន ៤,០០០នាក់។ សម្រាប់ថ្ងៃទី២នៃថ្ងៃឈប់សម្រាកព្រះរាជពិធីបុណ្យអុំទូក ភ្ញៀវទេសចរ ប្រមាណ២០ម៉ឺននាក់ បានដើរលេងកម្សាន្ត ហើយក៏ជាថ្ងៃពេញបូណ៌មី ដែលប្រជាជនខ្មែររៀបចំប្រារព្ធពិធីសំពះព្រះខែ និងអកអំបុកនៅពេលរាត្រី។
នៅយប់ថ្ងៃទី២៥ ដែលជាថ្ងៃទី៣ នៃព្រះរាជពិធីបុណ្យនេះ ភ្ញៀវជាតិ ប្រហែលជិត១៧ម៉ឺន នាក់ និងបរទេសជាង ២ពាន់នាក់ បានមកដើរលេងកំសាន្តនៅតំបន់មុខព្រះបរមរាជវាំង និង ផ្លូវថ្មើជើង។
គួរបញ្ជាក់ថា ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកឆ្នាំ២០២៦នេះ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបើកដំណើរការ “ផ្លូវថ្មើរជើងចតុមុខរាជធានីភ្នំពេញ រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយក្នុងនោះ មានរៀបចំកម្មវិធីសម្តែងទស្សនីយភាពសិល្បៈ វប្បធម៌ជាតិជាច្រើនទម្រង់ កម្មវិធីកម្សាន្តសប្បាយផ្សេងៗ ការដាក់តាំងពិព័រណ៍ ផលិតផលក្នុងស្រុក និងលក់ម្ហូបអាហារដ៏សម្បូរបែប៕