ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
      
      
    អានព័ត៍មាន ទាំងអស់
ការរៀបចំកិច្ចប្រជុំហ្រ្វង់កូហ្វីនីលើកទី២ រាជរដ្ឋាភិបាលចំណាយថវិកាអស់ ១៥ លានដុល្លារ
ថ្ងៃទី ៖ 19-11-2026, ដោយ​​ Dara007 , 41 Views
                     
កំពង់ចាម' សម្ដេចធិបតី បង្ហាញថា ការរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំហ្រ្វង់កូហ្វីនីលើកទី២០នៅកម្ពុជា រាជរដ្ឋាភិបាលចំណាយថវិកាអស់ ១៥ លានដុល្លារ ខណៈការចំណាយក្នុងព្រឹត្តិការណ៍អមសំខាន់ៗជាច្រើនទៀត គឺវិស័យឯកជនជាអ្នកចំណាយទាំងស្រុង។ ការបង្ហាញការចំណាយថវិការបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រ មន្ទីរពេទ្យបង្អែកស្រុកចំនួន ៦១កន្លែង (CPA1 និង CPA2) ក្នុងចំណោមមន្ទីរពេទ្យបង្អែកទាំង២កម្រិតនេះ ចំនួន ១០៤ ទូទាំងប្រទេស នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោយមានក្រុមប្រឆាំងមួយចំនួនតូចបានរិះគន់ និងទើសគ្រប់រឿង បើទោះបីជាកិច្ចប្រជុំនេះមានអត្ថប្រយោជន៍សម្រាប់ជាតិ និងប្រជាជនក៏ដោយ។

សម្ដេចធិបតី បានមានប្រសាសន៍ថា ការរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំហ្រ្វង់កូហ្វីនីលើកទី២០នៅកម្ពុជា រាជរដ្ឋាភិបាលបានចំណាយថវិកាអស់ ១៥ លានដុល្លារមេរិក ខណៈព្រឹត្តិការណ៍អមសំខាន់ៗជាច្រើនទៀត រួមមាន៖( ១) វដ្ដវិទ្យាសាស្ត្រហ្វ្រង់កូហ្វូនអាស៊ី-ប៉ាស៊ីហ្វិក លើកទី១ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (២) ភូមិហ្រ្វង់កូហ្វូនី( ៣ )សន្និសីទថ្នាក់រដ្ឋមន្ត្រី លើកទី៤៨ (៤) ជំនួបសហគ្រិនហ្វ្រង់កូហ្វូន (REF) លើកទី៦ (៥) ហ្រ្វង់កូតិច (FrancoTech) (៦) កិច្ចប្រជុំកំពូល Black Swan 2026 គឺទទួលបានការឧបត្ថម្ភគាំទ្រមួយចំនួនពីបណ្ដាស្ថានទូតប្រទេសជាមិត្ត អង្គការ និងវិស័យឯកជនមួយចំនួន។ សម្ដេចធិបតីគូសបញ្ជាក់ថា កិច្ចប្រជុំនេះ បានបង្ហាញសក្ដានុពលកម្ពុជា ទៅដល់ប្រទេសសមាជិកហ្រ្វង់កូហ្វូនីដែលមានពលរដ្ឋ ១៥០០លាននាក់, បង្ហាញពីការអភិវឌ្ឍ និងការរីកចម្រើនរបស់កម្ពុជា, បង្ហាញពីការពិតពីការទុកចិត្ត និងសន្ដិសុខ សុវត្ថិភាពរបស់កម្ពុជា តាមរយៈប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល បានដើរលេងកម្សាន្តយ៉ាងរីករាយនៅទីសាធារណៈកម្ពុជា ដោយគ្មានការព្រៀងទុកឡើយ ហើយប្រកបដោយសុវត្ថិភាពទាំងនៅភ្នំពេញ ខេត្តសៀមរាប និងបណ្ដាតំបន់ផ្សេងទៀត ជាពិសេសផ្លាស់ប្ដូរពីការផ្សព្វផ្សាយអវិជ្ជមាន មកជាវិជ្ជមានចំពោះកម្ពុជាឡើងវិញ។ ពិសេស បង្ហាញការទូត សិល្បៈ វប្បធម៌ មុខម្ហូប ភាពរស់រាយ ស្នាមញញឹមរបស់ប្រជាពលរដ្ឋកម្ពុជា បង្ហាញបញ្ហាជម្លោះព្រំដែនកម្ពុជា ថៃ និងប្រជាពលរដ្ឋកម្ពុជា២ម៉ឺននាក់ នៅមិនទាន់បានត្រឡប់ទៅផ្ទះវិញ ក្នុងជម្លោះព្រំដែនកម្ពុជា ថៃ។

«សម្ដេចធិបតី ៖« ១ដុល្លារ ក៏ច្រើនដែរបើយើងចាយខុសគោលដៅ, ១៥ លានដុល្លារ ចំណាយរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនេះ បើយើងគិតលើការចំណាយកាលពីវ៉ៃគ្នា ថ្ងៃខ្លះក្នុងមួយថ្ងៃការចំណាយច្រើនជាងនេះ ដូច្នេះយើងមិនធ្វើសង្គ្រាមទេ ទុកលុយមកពង្រឹងខ្លួនយើង, ហើយ ១៥ លានដែលយើងចាយមករៀបចំហ្រ្វង់កូហ្វូនីនេះ មិនមែនចាយខ្ជះខ្ជាយទេ តែចាយដើម្បីពង្រឹងកម្ពុជា យើងត្រូវពង្រឹងខ្លួនយើង»។

ទន្ទឹមនឹងនេះ សម្ដេចធិបតី បង្ហាញមោទនភាពដែលកម្ពុជារៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី និងព្រឹត្តិការណ៍អមនៅភូមិហ្វ្រង់កូហ្វូនី នៃ ឆ្នាំ២០២៦ កម្ពុជាទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ដោយមានភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលរួមទស្សនាជាង ៦៦ ម៉ឺននាក់ ក្នុងនោះមានភ្ញៀវទេសចរអន្តរជាតិជាង ២ម៉ឺនាក់។

សម្ដេចធិបតីក៏បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស និងក្រៅប្រទេសដែលបានយល់ពីតម្លៃ និងរួមគ្នា ជួយគាំទ្រ និងលើកទឹកចិត្ត ចំពោះការរៀបចំកិច្ចប្រជុំនេះរួមទាំងធ្វើការស្វាគមន៍ដោយផ្ទាល់ និងដោយប្រយោល តាមរយៈបណ្ដាញសង្គមនានារួមទាំងការចូលទៅខមិននៅក្នុងផែករបស់ថ្នាក់ដឹកនាំប្រទេសនានា ដែលបានមកកម្ពុជាថតកម្ពុជាបង្ហោះផងដែរ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
កំពង់ចាមៈ សម្ដេចធិបតី ថ្លែងថា ក្រុមហ៊ុនជប៉ុន បានសម្រេចចិត្តបោះទុនវិនិយោគផលិតគ្រាប់ខ្ចៅផ្ដាច់មុខ នៅក្នុងប្រទេសកម្ពុជា ដើម្បីចែកចាយទៅកាន់ប្រទេសផ្សេងៗនៅក្នុងតំបន់។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com