ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
      
      
    អានព័ត៍មាន ទាំងអស់
គណៈប្រតិភូនៃកិច្ចប្រជុំប្រទេសនិយាយភាសាបារាំង ជាង ១០០ នាក់ បានចំណាយពេលពេញ ១ ថ្ងៃ ដើម្បីធ្វើទស្សនកិច្ចវប្បធម៌ នៅរមណីយដ្ឋានអង្គរ
ថ្ងៃទី ៖ 17-11-2026, ដោយ​​ Dara007 , 57 Views
                     
សៀមរាបៈ ក្រុមគណៈប្រតិភូចំនួនជាង ១០០ នាក់ នៃបណ្ដាប្រទេសនិយាយភាសាបារាំង (Francophonie) បានចំណាយពេលពេញ ១ ថ្ងៃ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីធ្វើទស្សនកិច្ចផ្នែកវប្បធម៌ និងបេតិកភណ្ឌនៅក្នុងរមណីយដ្ឋានអង្គរ នាខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា។

គណៈប្រតិភូនៃបណ្ដាប្រទេសនិយាយភាសាបារាំង បានចាប់ផ្ដើមទស្សនានៅប្រាសាទអង្គរវត្ត និងប្រាសាទតាព្រហ្ម ក្រោយកិច្ចប្រជុំនៅរាជធានីភ្នំពេញ និងនៅមុនពេលចាកចេញពី ព្រះរាជាណាចក្រកម្ពុជា។

គណៈប្រតិភូទាំងនេះមានជាង ១០០ នាក់ មកពី ៣០ ប្រទេស នៅក្នុងទ្វីបអាហ្រ្វិក កាណាដា និងអឺរ៉ុប។ ក្នុងដំណើរទស្សនកិច្ចវប្បធម៌ និងបេតិកភណ្ឌពិភពលោក នៅតំបន់អង្គរ គណៈប្រតិភូនៃបណ្ដាប្រទេសនិយាយភាសាបារាំងទាំងនោះ បានបង្ហាញទឹកមុខញញឹមស្រស់ស្រាយ អមជាមួយក្តីរំភើប ដោយភាគច្រើននៃគណៈប្រតិភូទាំងនោះ ទើបតែបានស្គាល់តំបន់អង្គរ និងប្រាង្គប្រាសាទបុរាណដ៏អស្ចារ្យរបស់ខ្មែរ ជាលើកដំបូងនៅក្នុងជីវិតរបស់ពួកគេ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ កម្ពុជា-រវ៉ាន់ដា ឯកភាពពង្រឹង និងពង្រីកកិច្ចលើវិស័យពាណិជ្ជកម្ម, ទេសចរណ៍ និង វិស័យសក្កានុពលសំខាន់ៗមួយចំនួនទៀត ដើម្បីនាំមកនូវឧត្តមប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com