|
ស៊ែបៃហ្សង់ តួកគីយេ និងកាហ្សាក់ស្ថាន គាំទ្រកម្ពុជា ដោះស្រាយជម្លោះព្រំដែនជាមួយថៃ ដោយសន្តិវិធី និងគោរពច្បាប់អន្តរជាតិ
ថ្ងៃទី ៖ 18-10-2026, ដោយ Dara007 , 56 Views
ភ្នំពេញៈ រដ្ឋាភិបាលអាស៊ែបៃហ្សង់ តួកគីយេ និងកាហ្សាក់ស្ថាន) បានបង្ហាញការគាំទ្រពេញទំហឹងចំពោះគោលការណ៍ជាក់លាក់របស់កម្ពុជា ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយប្រទេសថៃ ដោយប្រកាន់ខ្ជាប់នូវដំណោះស្រាយដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងប្រឆាំងដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែនដោយកម្លាំង។
ប្រាប់អ្នកសារព័ត៌មានក្នុងសន្និសីទសារព័ត៌មាន ក្រោយលទ្ធផលនៃដំណើរទស្សនកិច្ចរយៈពេលមួយសប្តាហ៍ប្រកបដោយជោគជ័យរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅប្រទេសចំនួនបី គឺអាស៊ែបៃហ្សង់ ទួរគីយេ និងកាហ្សាក់ស្ថាននៅព្រលានយន្តហោះមរតកតេជោ នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦នេះ លោក ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន លោក ហ្សង់ ហ្វ្រង់ស័រ តាន បានឱ្យដឹងថា នៅក្នុងរាល់ជំនួបពិភាក្សាជាមួយប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ឬឥស្សរជនជាន់ខ្ពស់បរទេស ទាំងក្នុងប្រទេស និងក្រៅប្រទេស សម្ដេចធិបតីតែងតែលើកឡើង និងលាតត្រដាងអំពីបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយគោលដៅធំ គឺដើម្បីឱ្យអន្តរជាតិយល់ច្បាស់ពីជំហរ និងគោលការណ៍របស់កម្ពុជា ហើយជាទូទៅ ដៃគូបរទេសទាំងអស់សុទ្ធតែបានយល់ស្រប និងគាំទ្រជំហរនេះ។
លោក បានគូសបញ្ជាក់លើកឡើងវិញ ប្រឆាំងដាច់ខាតនឹងការកែប្រែខ្សែបន្ទាត់ព្រំដែនដោយប្រើប្រាស់កម្លាំង អាហ្នឹងគេប្រឆាំង ដោយការបង្កើតស្ថានភាព Fait Accompli ដូចគ្នានឹងគេប្រឆាំងហើយគេគាំទ្រគោលការណ៍របស់កម្ពុជា ហើយគោលការណ៍នោះទៀតសោត គឺប្រកាន់ខ្ជាប់ជំហរដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃដោយសន្តិវិធី និងដោយផ្អែកលើច្បាប់អន្តរជាតិ សន្ធិសញ្ញាដែលមានស្រាប់ និងកិច្ចព្រមព្រៀងទាំងឡាយដែលកម្ពុជានិងថៃ បានចុះហត្ថលេខាជាមួយគ្នា ជារួមបណ្ដាប្រទេសដែលលោកលើកឡើងមិញមិញ គាំទ្រពេញទំហឹងគោលការណ៍ជាក់លាក់កម្ពុជា ក្នុងជម្លោះជាមួយថៃ»៕
|