ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកមហាសន្និបាត VECONACលើកទី២៥ ដែលរៀបចំឡើងនៅវិមានសន្តិភាព ទីស្តីការគណៈរដ្ឋមន្ត្រី នៅព្រឹក ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា មានប្រសាសន៍ថា សម្រាប់ព្រះរាជាណាចក្រកម្ពុជា គឺសន្ដិភាព និងការបង្រួមបង្រួមជាតិពេញលេញដែលយើងទទួលបាននាពេលនេះ មិនមែនកើតឡើងដោយចៃដន្យនោះឡើយ។ សម្តេចធិបតី ពិភពលោកបានស្គាល់កម្ពុជាយ៉ាងច្បាស់អំពីការអនុវត្ដនយោបាយឈ្នះឈ្នះប្រកបដោយគតិបណ្ឌិតខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី និងជាប្រធានព្រឹទ្ធសភាកម្ពុជា។
សម្តេចធិបតី គូសបញ្ជាក់ថា តាមរយៈនយោបាយឈ្នះឈ្នះ កម្ពុជាបានបញ្ចប់សង្គ្រាមស៊ីវិលរ៉ាំរៃជាច្រើនទសវត្ស ដណ្ដើមបានមកវិញឯកភាពជាតិ ឯកភាពទឹកដី និងសន្ដិភាពពេញលេញជាប្រវត្ដិសាស្រ្ដដែលមិនធ្លាប់មានក្នុងរយៈពេល៥០០ឆ្នាំកន្លងមក។ សម្តេចធិបតីបន្ថែំថា អតីតយុទ្ធជន និងនិងនិវត្តជន គឺជាប្រតិបត្ដិករផ្ទាល់ ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអនុវត្ដនយោបាយឈ្នះឈ្នះ ដោយបងប្អូនបានបើកបេះដូងទទួលយកការបង្រួមបង្រួមជាតិ និងស្មារតីឈ្នះឈ្នះ ដោយគ្មានអ្នកចាញ់ និងមិនបានប្រើគ្រាប់កាំភ្លើងសូម្បីតែមួយគ្រាប់ឡើយ។ ជាមួយគ្នានេះ សម្តេចធិបតីអះអាងថា ការបង្កើតពាក្យស្លោកអរគុណសន្ដិភាព គឺជាការជំរុញសា្មរតីជាតិឱ្យស្រលាញ់យល់ដឹង និងចូលរួមការពារសន្ដិភាព ។
ទន្ទឹមនឹងនេះ ពាក្យពេចន៍នេះ ក៏មានការរួមបញ្ចូលអត្ថន័យសម្ដែងការដឹងគុណ និងកតញ្ញូតាធម៌ចំពោះអតីតយុទ្ធជន និងនិងនិវត្តជនចូលរួមក្នុងស្នាដៃដ៏អស្ចារ្យ ក្នុងការកសាងសន្ថិភាពដ៏រឹងមាំសម្រាប់កម្ពុជាដែលគេធ្លាប់តែស្គាល់ថា ជាប្រទេសដែលទទួលរងនូវសោកនាដកម្មដ៏សង្វែកពីកត្ដាប្រវត្ដិសាស្រ្ដ និងភូមិសាស្រ្ដ។
សម្ដេចធិបតីបញ្ជាក់ថា កម្ពុជា ឥណ្ឌូចិន និងតំបន់អាស៊ានទាំងមូលនោះទេ យើងបានចាត់ទុកអតីតយុទ្ធជនជាអ្នកការពារប្រវត្ដិសាស្រ្ដ ឯករាជភាព អធិបតេយ្យភាព បូរណភាពទឹកដី និងសិទ្ធិស្វ័យសម្រេចលើការជ្រើសរើសមាគ៌ាអភិវឌ្ឍន៍ដែលសមស្របតាមបរិបទប្រវត្ដិសាស្រ្ដ និងវប្បធម៌របស់សង្គមជាតិនីមួយៗ៕