ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
សម្តេចធិបតី ណែនាំឱ្យពង្រឹងសមត្ថភាពព្យាបាលជំងឺមហារីក
ថ្ងៃទី ៖ 16-09-2026, ដោយ​​ Dara007 , 10 Views
                     
ភ្នំពេញៈ សម្តេចធិបតី បានណែនាំ ដល់ក្រសួងសុខាភិបាល ឱ្យបន្តជំរុញការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យសុខាភិបាល ឱ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងការផ្តល់សេវាថែទាំ និងព្យាបាលជំងឺមហារីក ប្រកបដោយគុណភាពខ្ពស់ និងសីលធម៌វិជ្ជាជីវៈ ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការថែទាំសុខភាពសម្រាប់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសក្នុងការព្យាបាលជំងឺមហារីក។

ក្នុងឱកាសអញ្ជើញសម្ពោធ ដាក់ ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យហ្លួងម៉ែ» មន្ទីរពេទ្យព្យាបាលជំងឺមហារីក នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជា បានណែនាំឱ្យបន្តជំរុញការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យសុខាភិបាលឱ្យមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការផ្តល់សេវាថែទាំ និងព្យាបាលជំងឺមហារីក ប្រកបដោយគុណភាព និងសីលធម៌វិជ្ជាជីវៈ តាមរយៈការសិក្សារៀបចំកម្ម វិធីបណ្តុះបណ្តាលជំនាញឯកទេសគ្រប់កម្រិត ទាំងជំនាញវេជ្ជសាស្ត្រ និងអមវេជ្ជសាស្ត្រ។ ជាមួយគ្នានេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងសុខាភិបាល ត្រូវបន្តជំរុញការអនុវត្តប្រព័ន្ធ គ្រប់គ្រងទិន្នន័យជំងឺមហារីក ឱ្យបានច្បាស់លាស់ ដើម្បីគាំទ្រដល់ការរៀបចំ និងការអនុវត្ត គោល នយោបាយ ដោយត្រូវរៀបចំឱ្យមានគោលការណ៍ណែនាំបច្ចេកទេស អនុលោមភាព តាម ឧត្តមានុវត្តន៍អន្តរជាតិ និង ពង្រឹងសមត្ថភាពរបស់បុគ្គលិកសុខាភិបាលគ្រប់កម្រិត ទាំងរដ្ឋ និង ឯកជន ក្នុងការគ្រប់គ្រងប្រតិបត្តិការ ការបម្រើសេវា ព្រមទាំងការបង្ការ ការធ្វើរោគវិនិច្ឆ័យ ការថែទាំ និងការព្យាបាល ជំងឺមហារីក ប្រកបដោយគុណភាព និង សុវត្ថិភាព។



លើសពីនេះសម្តេចមហាបវរធិបតី ណែនាំក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ បុគ្គលិកទាំងអស់ របស់មន្ទីរពេទ្យហ្លួងម៉ែ ត្រូវបន្តខិតខំបំពេញការងារឱ្យបានកាន់តែល្អប្រសើរ និង ខ្លាំងក្លាថែមទៀត ដើម្បីបង្ហាញនូវសុឆន្ទៈ សមត្ថភាព និងប្រសិទ្ធភាពការងារ ដើម្បីលើក កម្ពស់ ការផ្តល់សេវាសុខាភិបាលផ្នែកព្យាបាលជំងឺមហារីក ឱ្យកាន់តែមានភាព ប្រកួតប្រជែង ខ្ពស់។

ទន្ទឹមគ្នានេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធនានា រួ មមានក្រសួងពាណិជ្ជកម្ម ក្រសួងសុខាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមទាំងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ពិនិត្យឱ្យបានតឹងរ៉ឹងលើការនាំចូលបន្លែ សាច់ និងការប្រើប្រាស់សារធាតុគីមីផ្សេងៗ ដើម្បីកាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីកដោយសារម្ហូបអាហារ និងបានណែនាំក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា ឱ្យសហការជំរុញការផ្សព្វផ្សាយអប់រំដល់សាធារណជន ជាពិសេសតាមសាលារៀន អំពីវិធីបង្ការ និងជៀសវាងកត្តាដែលបង្កើនហានិភ័យជំងឺមហារីក ទាំងការបរិភោគ និងសកម្មភាពប្រចាំថ្ងៃ ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ការចរចាប្រាក់ឈ្នួលឆ្នាំ២០២៧ តំណាងភាគីកម្មករនិយោជិតស្នើតួលេខចំនួនពី ១៥,៣ដុល្លារ និង៤០,៦ដុល្លារអាមេរិក លើតួលេខបច្ចុប្បន្ន ២១០ដុល្លារ ហើយតំណាងភាគីនិយោជកស្នើរការក្សាតួលេខ២១០ដុល្លារអាមេរិក ដោយភាគីពាក់ព័ន្ធបានបន្តលើក ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com