ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
លោក ហេង សួរ ៖ សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា (BWTUC) រួមគ្នាលើកកម្ពស់វិស័យសំណង់ សិប្បកម្មផលិតឥដ្ឋ កាន់តែមានលក្ខខណ្ឌការងារល្អប្រសើរ  
ថ្ងៃទី ៖ 15-08-2026, ដោយ​​ Dara007 , 50 Views
                     
ភ្នំពេញៈ លោក ហេង សួរ ហេង សួរ បានលើកទឹកចិត្តឱ្យសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា (BWTUC)ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួង លើកកម្ពស់វិស័យសំណង់ សិប្បកម្មផលិតឥដ្ឋ កាន់តែមានលក្ខខណ្ឌការងារល្អប្រសើរ ខណៈសហព័ន្ធជាដៃគូយ៉ាងសំខាន់ក្នុងការការពារសិទ្ធិ និងលើកកម្ពស់លក្ខខណ្ឌការងារក្នុងវិស័យសំណង់ និងវិស័យសិប្បកម្មផលិតឥដ្ឋ ដើម្បីធានាបាននូវសិទ្ធិការងារ កិច្ចគាំពារសង្គម សុវត្ថិភាពនិងសុខភាពការងារ និងសេរីភាពអង្គការវិជ្ជាជីវ: ព្រមទាំងលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនកម្មករនិយោជិត។

ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក ម៉ែកនឹស ហូលហ្វុត (Magnus Holtfodt) ទីប្រឹក្សាអន្តរជាតិនៃសហព័ន្ធសហជីពន័រវែស (LO Norway) ដែលជាសហព័ន្ធសហជីពដ៏ធំជាងគេនិងមានឥទ្ធិពលនៅក្នុងប្រទេសន័រវែស នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានលើកឡើងពីសារៈសំខាន់ នៅពេលដែលទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសន័រវែស និងកម្ពុជាមានការកើនឡើង ហើយវត្តមាន និងអ្នកទាំងអស់គ្នាជាសាក្សី គឺអាចជំរុញឱ្យក្រុមហ៊ុនន័រវែសកាន់តែច្រើនធានាថា ផលិតផលដែលនាំចូលពីប្រទេសកម្ពុជា គោរពតាមបទដ្ឋានការងារជាតិនិងអន្តរជាតិ ដែលធានាបាននូវសិទ្ធិការងារ កិច្ចគាំពារសង្គម សុវត្ថិភាពនិងសុខភាពការងារ និងសេរីភាពអង្គការវិជ្ជាជីវ: ព្រមទាំងលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនកម្មករនិយោជិត។ ការប្តេជ្ញារបស់រាជរដ្ឋាភិបាលកម្ពុជា គឺធ្វើយ៉ាងណាឱ្យខ្សែច្រវាក់ផ្គត់ផ្គង់សម្រាប់ការនាំចេញ ចាប់ពីការផលិតវត្ថុធាតុដើមរហូតដល់ផលិតផលសម្រេច គឺត្រូវតែអនុលោមភាពតាមច្បាប់និងបទដ្ឋានការងារអន្តរជាតិ គ្មានការរំលោភបំពានសិទ្ធិនិងផលប្រយោជន៍កម្មករនិយោជិត។  

លោករដ្ឋមន្រ្តីបានលើកឡើងថា សំណង់ជាវិស័យមួយដ៏សំខាន់ក្នុងផ្តល់ការងារ និងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ហើយវិស័យនេះគឺមានទាំងការងារក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ។ ទន្ទឹមនេះ ផ្នែកសុវត្ថិភាព និងសុខភាពការងារគឺនៅតែជាអាទិភាពសំខាន់ ដែលក្រសួងការងារកំពុងសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងពាក់ព័ន្ធដើម្បីពង្រឹងសុវត្ថិភាព និងសុខភាពការងារ និងរបបសន្តិសុខសង្គម នៅការដ្ឋានសំណង់ និងកំណត់ឱ្យបានច្បាស់លាស់ពីការទទួលខុសត្រូវក្នុងការត្រួតពិនិត្យ ទប់ស្កាត់ពលកម្មកុមារ។

លោករដ្ឋមន្រ្តី ក៏បានលើកឡើងពីភាពរឹងមាំនៃយន្តការត្រីភាគីនៅកម្ពុជា ដែលបានចូលរួមចំណែកដ៏សំខាន់ធ្វើឱ្យប្រសើរឡើងសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ។

លោកបានលើកទឹកចិត្តឱ្យសហព័ន្ធសហជីព ក្នុងការពង្រីកនិងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួង ដើម្បីធានាឱ្យវិស័យសំណង់ វិស័យសិប្បកម្មផលិតឥដ្ឋ និងវិស័យផលិតសម្ភារសំណង់ ធានានូវលក្ខខណ្ឌការងារល្អប្រសើរ។  នាឱកាសនោះ លោករដ្ឋមន្ត្រីបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក ម៉ែកនឹស ហូលហ្វុត លោក សុខ គីន និងសហការីទាំងអស់ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះកិច្ចគាំទ្រ និងការសហការរវាងសហជីពន័រវែស និងសហជីពកម្ពុជា ជាពិសេស BWTUC ក្នុងការចែករំលែកបទពិសោធល្អៗ ដើម្បីកសាងសមត្ថភាព លើកកម្ពស់សុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា។

ជាការឆ្លើយតប លោក ម៉ែកនឹស ហូលហ្វុត បានថ្លែងអំណរគុណនិងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ: ក្រោមការដឹកនាំរបស់លោករដ្ឋមន្រ្តី ដែលបានបង្ហាញកាន់តែច្បាស់ថែមទៀតពីលក្ខខណ្ឌការងារ និងការពារសិទ្ធិដល់កម្មករនិយោជិត ដែលជាចំណុចស្នូលសម្រាប់ការពិចារណារបស់អ្នកវិនិយោគទុនន័រវែស។

លោកនឹងពាំនាំព័ត៌មានដ៏វិជ្ជមាននេះ ដើម្បីផ្សព្វផ្សាយដល់អ្នកវិនិយោគទុនន័រវែស ក្នុងការស្វែងរកឱកាសវិនិយោគ និងពង្រីកទំនាក់ទំនងពាណិជ្ជកម្មបន្ថែមទៀតរវាងកម្ពុជា និងន័រវែស៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ អង្គការ IOM ប្ដេជ្ញាលើកកម្ពស់ជំនាញ និងបង្កើតមុខរបរដល់អតីតជនទេសន្តរប្រវេសន៍ខ្មែរ និងជនទេសន្តរប្រវេសន៍ខ្មែរនៅក្នុងខេត្តជាប់ព្រំដែន ដើម្បីឱ្យអតីតជនទេសន្តរប្រវេសន៍ខ្មែរអាចបង្កើតមុខរបរដោយខ្លួនឯង ឬធ្វើការនៅតាមសហគ្រាស ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com