ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
សម្តេចតេជោ ផ្តាំទៅអាចារ្យអេ និងពិធីការិនីវិទ្យុ ABC ឱ្យបញ្ឈប់ការជជីកសួរ និងផ្សព្វផ្សាយរឿងរ៉ាវបែកបាក់ក្នុងគ្រួសារ
ថ្ងៃទី ៖ 14-08-2026, ដោយ​​ Dara007 , 11 Views
                     
ភ្នំពេញៈ សម្តេចតេជោ ព្រមានចាត់វិធានចំពោះបុគ្គលណាជេរប្រមាថលើបណ្តាញសង្គមគ្មានការលើកលែង ដែលទង្វើបែបនេះបានធ្វើឱ្យ​ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់តម្លៃសង្គម និងសេចក្តីថ្លៃថ្នូររបស់ជាតិ។

ការផ្តាំនេះធ្វើឡើងនៅពេលសម្តេចតេជោ ហ៊ុន សែន ថ្លែងពាក់ព័ន្ធនឹងបញ្ហាសីលធម៌សង្គម ការហែកហួរ និងការជេរប្រមាថតាមបណ្តាញសង្គម ជាពិសេសចំពោះស្ត្រី និងវីរជនកងទ័ព ក្នុងឱកាសជួបជាមួយប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦។ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវទៅកាន់វិទ្យុអាចារ្យអេ ជាពិសេសពិធីការិនីតែម្តង សូមកុំឱ្យចោទសួរខ្លាំងពេកអំពីពេលដែលមានរឿងចឹង គួរតែថា វិទ្យុនេះមិនគួរតែទៅលើការហែកកេរ្តិ៍ប្តីប្រពន្ធ នៅក្នុងវិទ្យុនេះទេ។

សម្ដេចតេជោ បានគូសបញ្ជាក់ថា ការផ្សព្វផ្សាយបញ្ហាគ្រួសារតាមរបៀបជជីកសួរ និងបកអាក្រាតគ្នា អាចធ្វើឱ្យរឿងរ៉ាវកាន់តែធ្ងន់ធ្ងរ ដោយសម្តេចបានផ្តាំទៅអាចារ្យអេ និងជាពិសេសពិធីការិនី ដែលសម្តេចសង្កេតឃើញថា ចូលចិត្តសួរជីកជ្រៅពាក់ព័ន្ធនឹងបញ្ហាទាំងនេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តាមរយៈការមើល TikTok សម្តេចបានឃើញការជេរប្រមាថ និងបកអាក្រាតគ្នាក្នុងកម្រិតធ្ងន់ធ្ងរ រហូតដល់មានការនិយាយដល់ឪពុកម្តាយក្មេក បងថ្លៃ ប្អូនថ្លៃ និងសាច់ញាតិផ្សេងៗ ដែលសម្តេចយល់ថា មិនគួរបន្តផ្សព្វផ្សាយបែបនេះទៀតឡើយ។

សម្តេចតេជោ បានលើកឡើងថា ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ក៏មានការងារពាក់ព័ន្ធនឹងការលើកកម្ពស់ស្ត្រី សីលធម៌សង្គម តម្លៃស្ត្រី និងតម្លៃគ្រួសារខ្មែរ ដូច្នេះគួរតែចូលរួមធ្វើការងារលើបញ្ហានេះផងដែរ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ អង្គការ IOM ប្ដេជ្ញាលើកកម្ពស់ជំនាញ និងបង្កើតមុខរបរដល់អតីតជនទេសន្តរប្រវេសន៍ខ្មែរ និងជនទេសន្តរប្រវេសន៍ខ្មែរនៅក្នុងខេត្តជាប់ព្រំដែន ដើម្បីឱ្យអតីតជនទេសន្តរប្រវេសន៍ខ្មែរអាចបង្កើតមុខរបរដោយខ្លួនឯង ឬធ្វើការនៅតាមសហគ្រាស ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com