បេក្ខជនចុះឈ្មោះសរុប ១៥១ ២៣៨នាក់ ស្រី ៨៤ ៧៣៥នាក់ ក្នុងនោះមានបេក្ខជនថ្នាក់វិទ្យាសាស្ត្រ ៣៧ ៤៤៥នាក់ (ស្រី ២២ ១៩៣នាក់) បេក្ខជន ថ្នាក់វិទ្យាសាស្ត្រសង្គម ១១៣ ៧៩៣នាក់ (ស្រី ៦២ ៥៤២នាក់)។ មណ្ឌលប្រឡងសរុប ២៤៤មណ្ឌល ត្រូវជា ៦ ១០៤បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមាន ៦៨មណ្ឌល ត្រូវជា១ ៥២៦បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គម១៧៦ មណ្ឌល ត្រូវជា ៤ ៥៧៨បន្ទប់។ ចំនួនគណៈមេប្រយោគទូទាំងប្រទេស និងគណៈកម្មការនានានៅក្នុងដំណើរ ការសំណេរសរុប ៣៣ ៧៤៧នាក់។
បេក្ខជនអវត្តមានសរុប ១ ៣៥២នាក់ (ស្រី ៥០២នាក់) ស្មើនឹង ០,៨៩ភាគរយ ក្នុងនោះ បេក្ខជន ស្វ័យរិនចំនួន ១ ១៤៧នាក់ (ស្រី៤០៧នាក់) និងបេក្ខជនចំណេះទូទៅចំនួន ២០៥នាក់ (ស្រី៩៥នាក់)។ បេក្ខជនមានបញ្ហាសុខភាពសរុប ២៦៧នាក់ ក្នុងនោះបេក្ខជនបានបោះបង់ការប្រឡងចំនួន ១៨នាក់ បេក្ខជន បន្តការប្រឡងដាច់ដោយឡែក ៦៥នាក់ បេក្ខជនមានជំងឺគ្រុនឈាមចំនួន ៦៦នាក់ និងគ្រោះថ្នាក់ ចរាចរណ៍១០នាក់។ ដោយឡែក គណៈមេប្រយោគមានបញ្ហាសុខភាពសរុប ២៥នាក់។
ករណីល្មើសបទប្បញ្ញត្តិនៃការប្រឡង រួមមាន ការដកហូតឧបករណ៍អេឡិចត្រូនិកហាមឃាត់ចំនួន ១២ករណី ក្នុងនោះបេក្ខជន ៥ ករណី (វ៉ែនតាឆ្លាតវៃភ្ជាប់ទូរសព្ទដៃ ១ករណី, ទូរសព្ទឆ្លាតវៃ ១ករណី, និង នាឡិកាឆ្លាតវៃ ៣ករណី) និង គណៈកម្មការ ៧ ករណី (ទូរសព្ទឆ្លាតវៃ ១ករណី និងនាឡិកាឆ្លាតវៃ ៦ករណី)។
ជាមួយគ្នានេះ ក្រសួងអប់រំ នឹងចាត់វិធានការចំពោះករណីទាំងនេះតាមគោលការណ៍ជាធរមាន។ ហឹបសន្លឹក កិច្ចការបេក្ខជន និងសំណុំឯកសារពាក់ព័ន្ធការប្រឡង ត្រូវបានត្រួតពិនិត្យដោយហ្មត់ចត់បំផុត និងរក្សាទុក ដោយសុវត្ថិភាពនៅតាមសាលាខេត្ត ដើម្បីត្រៀមនីតិវិធីបញ្ជូនមកកាន់រាជធានីភ្នំពេញសម្រាប់បន្តដំណើរការ កំណែ។
តាមការគ្រោងទុក លទ្ធផលប្រឡងនឹងត្រូវប្រកាសនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន និងស្របតាមគោលការណ៍ «អ្នកចេះគឺជាប់»៕