|
ឆ្នាំនេះបេក្ខជនប្រឡងជាប់បាក់ឌុប ជាង១២ម៉ឺននាក់ ស្មើ៨៤ភាគរយ ក្នុងនោះនិទ្ទេស A ជាង២ពាន់នាក់
ថ្ងៃទី ៖ 01-09-2026, ដោយ Admin , 36 Views
ភ្នំពេញ : ក្រសួងអប់រំ យុវជន និងកីឡាបានប្រកាសនៅថ្ងៃអង្គារនេះថា ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ឆ្នាំនេះ មានបេក្ខជនជាង១២ម៉ឺននាក់ ស្មើ៨៤ភាគរយ បានប្រឡងជាប់ ក្នុងនោះមាននិទ្ទេស A ជាង២ពាន់នាក់ ។
បើតាមក្រសួងអប់រំ ឆ្នាំនេះមាន បេក្ខជនប្រឡងជាប់សរុប ១២៥ ៩៧៥ នាក់ ស្មើ៨៤.០៦ ភាគរយ ក្នុងនោះ មានបេក្ខជនជាប់និទ្ទេស A ចំនួន ២ ០២២ នាក់, និទ្ទេស B ចំនួន ៨ ៨៤៨ នាក់, និទ្ទេស C ចំនួន ២៣ ៤២២ នាក់, និទ្ទេស D ចំនួន ៤៤ ៨៦៩ នាក់, និងនិទ្ទេស E ចំនួន ៤៦ ៨១៤ នាក់។
គួរបញ្ជាក់ថា សម័យប្រឡងបាក់ឌុបឆ្នាំនេះ ប្រព្រឹត្តទៅនៅថ្ងៃទី ១០-១១ ខែសីហា ឆ្នាំ២០២៦ ។ ហើយលទ្ធផលនឹងប្រកាសជាប់ធ្លាក់ទូទាំងប្រទេស នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦៕
|