ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ពលរដ្ឋទូទាំងសង្កាត់បុស្បូវ ទាំង ០៩ភូមិ ទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ
ថ្ងៃទី ៖ 09-07-2026, ដោយ​​ Dara007 , 52 Views
                     
ឧត្តរមានជ័យៈ ពលរដ្ឋទូទាំងសង្កាត់បុស្បូវ ទាំង ០៩ភូមិ ទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដើម្បីបង្កើនភាពកក់ក្តៅ ស្ថិរភាពជីវភាព និងការធានាសុវត្ថិភាពគតិយុត្តលើការកាន់កាប់ដីធ្លីស្របច្បាប់ជូនប្រជាពលរដ្ឋ ។

ថ្លែងក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ជូនប្រជាពលរដ្ឋទូទាំងសង្កាត់បុស្បូវ ទាំង ០៩ភូមិ សរុបអ្នកចូលរួម ១,៥០០ នាក់ លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានលើកឡើងថា គោលនយោបាយអាទិភាពដ៏ចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈ «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» ក្នុងការជំរុញការងារចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធឱ្យបានឆាប់រហ័ស ដើមី្បលុបបំបាត់ទំនាស់ និងបង្កើតទុនសេដ្ឋកិច្ចជូនម្ចាស់ស្រុក។

លោកបានសម្តែងនូវការអបអរសាទរជាមួយបងប្អូនប្រជាពលរដ្ឋសង្កាត់បុស្បូវទាំងអស់ ដោយបានសង្កត់ធ្ងន់ថា ប័ណ្ណកម្មសិទ្ធិ (ប្លង់រឹង) ដែលបងប្អូនប្រជាពលរដ្ឋទទួលបាននៅថ្ងៃនេះ គឺជាឯកសារច្បាប់ដ៏មានតម្លៃមហាសាល ក្នុងការការពារសិទ្ធិស្របច្បាប់រឹងមាំលើដីធ្លី បញ្ចៀសទំនាស់ និងជាឧបករណ៍សេដ្ឋកិច្ចសម្រាប់ប្រើប្រាស់ជាទុនបង្វិលជាមួយស្ថាប័នហិរញ្ញវត្ថុ ដើមី្បពង្រីកមុខរបរ បង្កើនចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារឱ្យកាន់តែធូរធារ។

លោកអភិបាលខេត្ត បានណែនាំឱ្យបងប្អូនត្រូវថែរក្សាប័ណ្ណកម្មសិទ្ធិដីធ្លីនេះឱ្យបានល្អ ព្រមទាំងជម្រុញឱ្យមន្ត្រីជំនាញសុរិយោដី និងរដ្ឋបាលក្រុង ត្រូវបន្តខិតខំជម្រុញការងារចុះបញ្ជីដីធ្លីជូនពលរដ្ឋនៅបណ្តាសង្កាត់ផ្សេងៗទៀត ឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់ ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា។

លោក ផុន ចាន់និល អភិបាលក្រុងសំរោង បានថ្លែងមតិស្វាគមន៍យ៉ាងកក់ក្តៅ និងបានធ្វើរបាយការណ៍សង្ខេបជូនឯកឧត្តមអធិបតី មេត្តាជ្រាបពីវឌ្ឍនភាពទូទៅរបស់សង្កាត់បុស្បូវ ដែលមានផ្ទៃដីសរុប ១៤,៧៨៧.៥៣ ហិចតា បែងចែកជា ០៩ ភូមិ មានខ្នងផ្ទះសរុប ១,៤៤៩ ខ្នងផ្ទះ ស្មើនឹង ១,៦២៤ គ្រួសារ និងមានប្រជាពលរដ្ឋសរុប ៦,១៤៩ នាក់ (ស្រី ៣,២៧១ នាក់)។ ប្រជាពលរដ្ឋភាគច្រើន ៧៧.៤% ប្រកបមុខរបរកសិកម្ម បង្កបង្កើនផល និងដាំដំណាំរួមផ្សំ និង ២២.៦% ទៀត ប្រកបរបរផ្នែកសេវាកម្ម អាជីវកម្ម លក់ដូរ ដឹកជញ្ជូន និងពលកម្មតូចតាចក្នុងមូលដ្ឋាន។

ក្រោមគម្រោងថវិកាអភិវឌ្ឍន៍មូលនិធិសង្កាត់ឆ្នាំ២០២៦ សង្កាត់បុស្បូវបាននឹងកំពុងប្រែមុខមាត់ថ្មី តាមរយៈការសាងសង់ផ្លូវបេតុងអាមេ, ផ្លូវក្រាលគ្រួសក្រហម និងការដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវដើរដោយថាមពលព្រះអាទិត្យ (សូឡា) ចាប់ពីសាលាសង្កាត់បុស្បូវ រហូតដល់ព្រំប្រទល់សង្កាត់សំរោង។

ជាមួយគ្នានោះ លោកអភិបាលក្រុង ក៏បានសម្តែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ លោក មាន ចាន់យ៉ាដា អភិបាលខេត្ត ដែលតែងតែផ្តល់ការគាំទ្រ និងចង្អុលបង្ហាញដិតដល់ និងបានកោតសរសើរដល់មន្ទីររៀបចំដែនដីខេត្ត, ការិយាល័យភូមិបាលក្រុង, អាជ្ញាធរសង្កាត់-ភូមិ និងក្រុមការងារវាស់វែងទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត បំពេញបច្ចេកទេសរហូតសម្រេចបាននូវប្លង់រឹងប្រគល់ជូនពលរដ្ឋនាពេលនេះ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ រដ្ឋាភិបាលជប៉ុន ផ្តល់ហិរញ្ញប្បទានប្រមាណជាង២លានដុល្លារ លើគម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស ដើម្បីរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជា។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com