|
ក្រសួងកាងារបានត្រៀមការងារថ្មីជូនកម្មករនៃរោងចក្រ៣នៅបន្ទាយមានជ័យដែលប៉ះពាល់ពីការឈ្លានពានរបស់ថៃ ទាំងតាម «១២៩៧» និង «ការចុះឈ្មោះជូនផ្ទាល់នៅរោងចក្រ»
ថ្ងៃទី ៖ 19-08-2026, ដោយ Dara007 , 20 Views
ភ្នំពេញៈ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា ក្រសួងបានត្រៀមឱកាសការងារថ្មីជូនបងប្អូនកម្មករនិយោជិតនៃរោងចក្រចំនួន៣ នៅខេត្តបន្ទាយមានជ័យ ដែលរងផលប៉ះពាល់ពីការបិទរោងចក្រ ពីការឈ្លានពានរបស់ថៃ តាម “១២៩៧” និង ”ការចុះឈ្មោះជូនផ្ទាល់នៅរោងចក្រ ” ជាមួយឱកាសការងារចំនួន ៩,១ ម៉ឺនកន្លែង។
លោកបាន បានអំពាវនាវដល់បងប្អូនកម្មករនិយោជិតដែលរងផលប៉ះពាល់ កុំមានការព្រួយបារម្ភខ្លាំងចំពោះការស្វែងរកការងារថ្មី ដោយក្រសួងកំពុងសម្របសម្រួលផ្តល់ព័ត៌មាន និងភ្ជាប់អ្នកស្វែងរកការងារទៅកាន់និយោជកដែលកំពុងត្រូវការកម្លាំងពលកម្ម។
ជាមួយគ្នានេះ សម្រាប់បងប្អូនកម្មករដែលមានបំណងផ្លាស់ប្តូរមុខរបរ ឬចង់បង្កើនជំនាញ ក្រសួងក៏បានលើកទឹកចិត្តឱ្យចូលរួមវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីបង្កើនសមត្ថភាព និងពង្រីកឱកាសក្នុងការស្វែងរកការងារថ្មី។
លោកបានបញ្ជាក់ថា ក្រសួងក៏បានអំពាវនាវដល់បងប្អូនកម្មករនិយោជិតដែលរងផលប៉ះពាល់ ឱ្យចុះឈ្មោះតាមមធ្យោបាយដែលក្រសួងបានរៀបចំ ដើម្បីទទួលបានព័ត៌មានអំពីឱកាសការងារ និងការណែនាំពីមន្ត្រីជំនាញ៕
|