|
នាយករដ្ឋមន្រ្ដី បញ្ជាឱ្យរឹតបណ្ដឹងការនាំចូលទំនិញខុសច្បាប់តាមច្រកព្រំដែនកម្ពុជា ថៃ
ថ្ងៃទី ៖ 20-06-2026, ដោយ Dara007 , 8 Views
ភ្នំពេញៈ នាយករដ្ឋមន្រ្ដី បានបញ្ជាឱ្យរឹតបណ្ដឹងការនាំចូលទំនិញតាមច្រកព្រំដែនកម្ពុជា ថៃ ដើម្បីទប់ស្កាត់ការនាំចូលទំនិញខុសច្បាប់ ដែលត្រូវបានហាមឃាត់មិនឱ្យធ្វើចរាចរនៅក្នុងប្រទេសកម្ពុជាជាដាច់ខាត។ នេះបើយោងតាមសារសំឡេងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជា នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ ។
សម្ដេចធិបតីបានណែនាំឱ្យអភិបាលរាជធានីខេត្ដទាំងអស់ និងអគ្គនាយដ្ឋានគយ ត្រូវពិនិត្យមើលការនាំចូល និងឆែកឆេរទំនិញរត់ពន្ធខុសច្បាប់មកពីប្រទេសថៃ ដោយត្រូវ អនុលោមតាមច្បាប់ ដែលជាទំនិញមានច្បាប់ និងអត់ច្បាប់ ត្រូវកំណត់ឱ្យច្បាស់។
សម្ដេចធិបតីគូសបញ្ជាក់ថា ទំនិញដែលនាំចូលពីប្រទេសថៃ គឺត្រូវបញ្ជាក់ប្រភេទទំនិញអ្វីខ្លះ ហើយទំនិញដែលហាមឃាត់មានបន្លែ ផ្លែឈើ និងប្រេងឥន្ទៈ ។
ក្នុងនោះ ត្រូវពង្រឹងតាមច្រកដើមខ្សែ និងស្ថាប័នគយតាមព្រំដែនត្រួតពិនិត្យការបង់ពន្ធតាមច្រកចល័ត ជាពិសេសនៅឃ្លាំងធំៗតែម្ដង។ ការត្រួតពិនិត្យទំនិញនៅតំបន់ប្រជាពលរដ្ឋលក់រាយ ត្រូវពិនិត្យឱ្យបានច្បាស់លាស់កុំឱ្យមានការប៉ះពាល់ដល់ប្រជាពលរដ្ឋ ដោយកុំអនុវត្ដ លើសគោលការណ៍ឱ្យសោះ៕
|