ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ប្រមុខរដ្ឋស្ដីទី បញ្ជារកឱ្យឃើញចំពោះអ្នកពាក់ព័ន្ធនឹងការនាំចូលទំនិញ និងសាច់បង្កករបស់ថៃចូលមកកម្ពុជា
ថ្ងៃទី ៖ 11-06-2026, ដោយ​​ Dara007 , 110 Views
                     
បាត់ដំបងៈ ប្រមុខរដ្ឋស្ដីទី បានបញ្ជារកឱ្យឃើញចំពោះអ្នកពាក់ព័ន្ធនឹងការនាំចូលទំនិញ និងសាច់បង្កករបស់ថៃចូលមកកម្ពុជា ដើម្បីទប់ស្កាត់ការនាំចូលទំនិញថៃចូលប្រទេសឱ្យខាងតែបាន។

មានប្រសាសន៍ក្នុងឱកាសអញ្ជើញចុះត្រួតពិនិត្យរោងចក្រផលិតឯកសណ្ឋានយោធា DSS នៅក្នុងខេត្តបាត់ដំបង នារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី បានផ្ដាំទៅអភិបាលរាជធានីភ្នំពេញ និងអគ្គស្នងការនគរបាលជាតិ ត្រូវបើកការស៊ើបអង្កេត ស្វែងរកអ្នកដែលពាក់ព័ន្ធនឹងនាំសាច់បង្កករបស់ថៃចូលកម្ពុជា ដោយក្នុងនោះ សូម្បីតែអ្នកបើកឡាន ក៏មិនឱ្យរួចខ្លួនដែរ។

បន្ថែមពីនោះទៀត សម្តេចតេជោ ហ៊ុន សែន ក៏បានប្រាប់ឱ្យអ្នកលក់សាច់បង្កកពីប្រទេសថៃ ឱ្យដកខ្លួនជាបន្ទាន់ និងឈប់ប្រកបមុខរបរនេះទៀត ហើយទៅរករបរផ្សេង ព្រោះយើងមិនដឹងថាគុណភាពនៃទំនិញរបស់ថៃនោះមានគុណភាពយ៉ាងម៉េច។ ហើយពេលទៅដល់ភ្នំពេញវិញ ខ្ញុំចង់ជួបឈ្នួញៗអំពីរឿងនាំចូលទំនិញពីថៃនេះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ់ាងដូច្នេះថា «ខ្ញុំប្រកាសពីកន្លែងនេះទៅ រកឃើញនូវសាច់បង្កក ដែលចេញពីថៃចូលកម្ពុជា ធ្លាយដល់ភ្នំពេញ ស្រាវជ្រាវអត់ឲ្យមានរួចខ្លួនទេ ហើយប្រមូលទាំងអ្នកបើកឡាន និងអ្នកពាក់ព័ន្ធទាំងអស់»។

សម្តេចតេជោ ក៏បានបញ្ជាក់ថា រយៈពេលមួយឆ្នាំហើយ ដែលថៃបានបិទព្រំដែនជាមួយកម្ពុជា តែមិនបានបង្កបញ្ហាណាមួយ មកលើកម្ពុជាពាក់ព័ន្ធបញ្ហាទំនិញនោះទេ។ តែផ្ទុយទៅវិញ ថៃបានបាត់បង់ថវិកាប្រមាណ១០ពាន់លានដុល្លារ តាមរយៈការលក់ទំនិញមកកម្ពុជាផងដែរ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
សៀមរាបៈ ក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងបន្តជួសជុលស្រះទឹកខាងលិចប្រាសាទនាគព័ន្ធ ក្នុងដំណាក់កាលទី២ ដើម្បីលើកតម្លៃស្រះនេះឱ្យមានសោភ័ណភាពឡើងវិញ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com