ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ប្រមុខរដ្ឋស្តីទី ព្រមានឱ្យ​អាជ្ញាធរនៅព្រំដែនចាត់វិធានការលើអ្នកនាំទំនិញថៃចូលមកដោយខុសច្បាប់ រឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន
ថ្ងៃទី ៖ 09-06-2026, ដោយ​​ Dara007 , 55 Views
                     
បន្ទាយមានជ័យៈ ប្រមុខរដ្ឋស្តីទី ព្រមានឱ្យ​អាជ្ញាធរនៅព្រំដែនចាត់វិធានការលើអ្នកនាំទំនិញថៃចូលមកដោយខុសច្បាប់ រឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន ដើម្បីបង្កើនការប្រើប្រាស់ទំនិញដែលជាផលិតក្នុងស្រុកជំនួសវិញ។ ការបញ្ជាឱ្យមានការចាត់វិធានការ ទៅលើជនដែលលួចនាំទំនិញពីថៃចូលមកលក់នៅកម្ពុជាឱ្យបានម៉ឺងម៉ាត់ និងដកហូតទ្រព្យសម្បត្តិ ព្រមទាំងយកទៅធ្វើការនៅតាមព្រំដែននេះ  ក្នុងឱកាសដែលសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភាកម្ពុជា អញ្ជើញសំណេះសំណាលជាមួយប្រជា​ពលរដ្ឋភៀសសឹកប្រមាណ ៣ ៣១៨គ្រួសារ កំពុងស្នាក់នៅ​មជ្ឈមណ្ឌល​ភៀសសឹក​បណ្តោះអាសន្នក្នុងភូមិស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ នេះ​។

​ សម្តេចតេជោ សង្កេតឃើញថា បើទោះបីជាព្រំដែនកម្ពុជា-ថៃបានបិទតាំងពីពាក់កណ្តាលឆ្នាំ២០២៥ក្តី នៅតែមានជនខិលខូចលួចនាំទំនិញពីថៃមកកម្ពុជា។ សម្តេចតេជោបានគូសបញ្ជាក់ថា​ រយៈពេលមួយឆ្នាំ​ដែល កម្ពុជានិងថៃកើតមានជម្លោះជាមួយគ្នារហូតឈានដល់ការបិទព្រំដែនគោកទាំងស្រុង ​កម្ពុជាមិនបានជួបវិបត្តិផ្គត់ផ្គង់ទំនិញនោះទេ ហើយបើទោះបីជាថៃបិទព្រំដែន រហូតដល់១០០ឆ្នាំ ឬ៥០០ឆ្នាំទៀត​ ក៏កម្ពុជាមិនបារម្ភនោះដែរ។

សំឡេង «​ខ្ញុំក៏សូមប្រដៅ អាអ្នកនាំទំនិញ ខាងនោះគេថា រត់ពន្ធទំនិញពីនោះមក ឯខាងយើងមើលតាមទល់ដែនទាំងឡាយ បិទពួកអាអ្នកនាំចូលទំនិញចូលមកដែលខុសច្បាប់ ដាក់វាមើល រឹបអូសស្អីៗហើយឱ្យវាទៅរែកដី។ ក្រែងរាល់ថ្ងៃនេះ យើងមានទឹកសុទ្ធរបស់យើង យើងមានមីរបស់យើង ហើយមានស្អីរបស់យើងអស់ហើយ ហើយទៅប្រកាច់យស្អី។

ហើយជូនកាលលេងយកមកសុទ្ធតែជង្គង់មាន់ អាគេមិនស៊ីជើងមាន់ ឯងមកយកជើងមាន់មកឱ្យខ្មែរស៊ី»។ ​សម្តេចមានប្រសាសន៍ថា ក្នុងពេលដែលថៃ ថាកម្ពុជាខ្វះទំនិញ តែកម្ពុជាមិនបានខ្វះទំនិញប្រើប្រាស់នោះទេ ក្នុងរយៈមួយឆ្នាំនេះ គឺខ្មែរមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការផ្គត់ផ្គង់ទំនិញខ្លួនឯង ដូច្នេះហើយទំនិញដែលថៃធ្លាប់នាំមកកម្ពុជា ក្នុងតម្លៃប្រមាណ១០លានដុល្លារ ឱ្យខាងថៃទុកប្រើខ្លួនឯងចុះ ហើយកម្ពុជាត្រូវប្រើប្រាស់ទំនិញដែលផលិតក្នុងស្រុកជំនួសវិញ។ ហើយក្នុងករណីដែលទំនិញក្នុងស្រុកមានការខ្វះខាត អាចនាំទំនិញពីវៀតណាម ម៉ាឡេស៊ី ចិន សិង្ហបុរី យកមកលក់វិញ។ ​ត្រង់ចំណុចនេះ សម្តេចតេជោ បានលើកទឹកចិត្តឱ្យមានការផលិតទំនិញក្នុងស្រុក ឱ្យបានច្រើន​​ ដើម្បីផ្គត់ផ្គង់ឱ្យគ្រប់តម្រូវការ​។

សម្តេចបានសង្កត់ធ្ងន់ថា បច្ចុប្បន្ននេះ គឺជាឱកាសមាសឱកាសប្រាក់ សម្រាប់ការផលិតស្រុក ដើម្បីពង្រឹងសេដ្ឋកិច្ចខ្មែរ។ ជាក់ស្តែង​ក្រុមហ៊ុនផលិតសាប៊ូមួយ មុនពេលព្រំដែនត្រូវបានបិទ លក់មួយខែបានតែ៣០ម៉ឺនដុល្លារប៉ុណ្ណោះ ប៉ុន្តែបន្ទាប់ព្រំដែនបានបិទ ១ខែលក់បាន៣លានដុល្លារ។ សូមជម្រាបថា ចាប់តាំងពីកម្ពុជា ផ្ទុះជម្លោះជាមួយថៃ កាលពីកណ្តាលឆ្នាំ២០២៥មក ចំនួនសហគ្រាសខ្នាតតូច និងមធ្យម(SMEs)នៅកម្ពុជា បានកើនឡើងច្រើនគួរឱ្យកត់សម្គាល់​​ ខណៈចំនួនរោងចក្របានកើនឡើងរហូតដល់ជាង ១០០%។

បើតាម មន្រ្តីជាន់ខ្ពស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានគូសបញ្ជាក់ថា ​កំណើនសហគ្រាសធុនតូច និងមធ្យម ចាប់ពីខែមករា ដល់មីនា ឆ្នាំ២០២៦ មានកំណើន ៥០៥ មូលដ្ឋាន។ ដោយឡែកសម្រាប់ឆ្នាំ២០២៥ ចំនួន SMEs មានកំណើន ១ ២៦៨ មូលដ្ឋាន និងរោងចក្រធុនធំមានកំណើន ៧០០ រោងចក្រ​៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
វៀតណាម៖ កម្ពុជា-វៀតណាម ៖ ប្រទេសទាំងពីរនៅតែមានសក្កានុពល និងកាលានុវត្តភាពជាច្រើនទៀត ដែលអាចបំពេញឱ្យគ្នា និងគាំទ្រគ្នាទៅវិញទៅមក ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ ដែលផ្តល់ផលប្រយោជន៍ដល់ប្រទេសជាតិ និងប្រជាជន​ទាំងពីរ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com