ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
សម្ដេចតេជោ៖ អ្នកណាក៏ដោយដែលប៉ុនប៉ងផ្ដួលរដ្ឋាភិបាលស្របច្បាប់ ងើបមួយ វៃមួយ
ថ្ងៃទី ៖ 02-06-2026, ដោយ​​ Dara007 , 11 Views
                     
ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី ផ្ដាំទៅក្រុមជ្រុលនិយមមួយក្ដាប់តូច ដែលបន្ដមហិច្ឆតាចង់ផ្ដួលរំលំត្រកូល «ហ៊ុន» ដែលកំពុងដឹកនាំប្រទេស នាពេលបច្ចុប្បន្ននេះ ងើបមួយ វៃមួយ​។ ការចង់ផ្ដួលរំលំត្រកូល «ហ៊ុន» ត្រូវបានសម្ដេចតេជោ ហ៊ុន សែន ប្រដូចទៅនឹងការចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតរបស់ឆន្ទៈរាស្ដ្រខ្មែរ។

ក្នុងឱកាសអញ្ជើញទស្សនាអគារទីស្នាក់ការកណ្ដាលថ្មី នៃអគ្គនាយកដ្ឋានពន្ធដារ នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦នេះ សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា បើទោះបីគ្មានសម្ដេចធិបតី ហ៊ុន ម៉ាណែត ឬត្រកូល ហ៊ុន ដឹកនាំប្រទេស ក៏មិនទាន់ដល់វេនត្រកូលសមនោះដែរ។ បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន, អ្នកដែលអាចដឹកនាំប្រទេសកម្ពុជាបាន គឺសុទ្ធតែត្រកូលទេវតា ដែលកើតចេញពីគណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលកំពុងកាន់អំណាចនាពេលបច្ចុប្បន្ននេះ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ហើយអាអ្នកអាងអីឡើងផ្ដួលត្រកូល ហ៊ុន ផ្ដាំហ្អែងឲ្យហើយ! អ្នកណាក៏ដោយដែលប៉ុនប៉ងផ្ដួលរដ្ឋាភិបាល ងើបមួយ វៃមួយ។ អ្នកដែលធ្វើនយោបាយដោយសន្ដិវិធី ដោយមិនប៉ុនប៉ងផ្ដួលរំលំ ដោយមិនខុសរដ្ឋធម្មនុញ្ញ ខ្ញុំគោរពសិទ្ធិអ្នកឯង។ សារជូនអ្នកឯងមិនច្រើនទេ ប៉ុន្ដែអ្នកឯងនៅតែបន្ដនិយាយផ្ដួលត្រកូល ហ៊ុន អញសូមប្រាប់ទៅពួកឯងឲ្យច្បាស់ បើអត់មានត្រកូល ហ៊ុន ដឹកនាំក៏មិនទាន់ដល់វេនពួកហ្អែងដែរ គឺមានតែក្រុមហ្វូងទេវតា កូនទេវតាទេ ដែលមានសិទ្ធិកាន់កាប់អំណាចប្រទេសនេះ ហើយបើសិនជា ហ៊ុន ម៉ាណែត មិនអាចដឹកនាំប្រទេសបាន ឬគ្មានអ្នកណាក្នុងត្រកូល ហ៊ុន ក៏មិនទាន់ដល់វេនអាត្រកួលសម នោះដែរ គឺមានតែត្រកូលទេវតា មានន័យថា នៅក្នុងគណបក្សប្រជាជនកម្ពុជា មិនទាន់ដល់វេនពួកហ្អែងនោះទេ»។

បន្ថែមពីនេះ សម្ដេចតេជោ ក៏ព្រមានកម្ទេចដោយមិនញញើតដៃ ក្នុងនាមជាប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សកាន់អំណាចមួយ ប្រសិនបើក្រុមជ្រុលនិយមទាំងឡាយណា ដែលចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ ប៉ុន្ដែប្រសិនបើអ្នកនយោបាយនោះ ធ្វើនយោបាយដោយគោរពទៅតាមរដ្ឋធម្មនុញ្ញ គឺសម្ដេចស្វាគមន៍ជានិច្ច៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
សៀមរាបៈ ក្រុមអ្នកជំនាញការអាដហុក (Ad hoc) នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក (ហៅកាត់ថា អាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក) បានចាប់ផ្តើមចុះពិនិត្យតាមការ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com