ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
លោក ទេព អស្នារិទ្ធ៖ «វិធីសាស្រ្ត ៣កុំ ១ការពារ»ជាអាវុធឌីជីថលរបស់យុវវ័យ ដើម្បីទប់ទល់នឹងព័ត៌មានក្លែងក្លាយ
ថ្ងៃទី ៖ 01-06-2026, ដោយ​​ Dara007 , 49 Views
                     
ភ្នំពេញៈ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានបាន ជំរុញឱ្យយុវវ័យអនុវត្តវិធីសាស្រ្ត«៣កុំ១ការពារ»ដើម្បីកសាងភាពធន់ក្នុងសង្គម និងទប់ទល់នឹងព័ត៌មានក្លែងក្លាយក្នុងសម័យបច្ចេកវិទ្យាឌីជីថល។ ការជំរុញបែបនេះធ្វើឡើងនៅចំពោះមុខលោកគ្រូអ្នកគ្រូសិស្សានុសិស្សចំនួនប្រមាណ២ ៣០០នាក់ក្នុងឱកាស ឯកឧត្តមអញ្ជើញចូលរួមជាអធីបតីក្នុងពិធីផ្សព្វផ្សាយយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយជំហានទី២ ដែលរៀបចំឡើងដោយមន្ទីរព័ត៌មានរាជធានីភ្នំពេញនាព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ នៅវិទ្យាល័យ សម្តេចហ៊ុន សែន ភ្នំពេញថ្មី ។

លោកបានបញ្ជាក់ថា វិធីសាស្រ្ត«៣កុំ ១ការពារ» រួមមានៈ ទី១ កុំទាន់ជឿ៖ បើឃើញព័ត៌មានប្លែកធ្វើឱ្យរំជើបរំជួល ឬគួរឱ្យខ្លាច ត្រូវគិតសិនកុំអាលវាយតម្លៃថាជាការពិត ខ្លាចជាការប្រឌិតព័ត៌មានដើម្បីទាក់ទាញការចូលមើល(View)។ ទី២ កុំទាន់ចែករំលែក (Share) ៖ ត្រូវចំណាយពេល ១៥វិនាទីពិនិត្យប្រភពឱ្យច្បាស់ បើមិនច្បាស់ដាច់ខាតកុំចែករំលែក និងទី៣ កុំប្រហែស៖ ត្រូវការពារលេខកូដសម្ងាត់គណនីរបស់យើងកុំឱ្យអ្នកណាដឹង និងមិនត្រូវចុចលើតំណ (Link)ប្លែកៗ ផ្តេសផ្តាស់ ដែលគ្មានប្រភពច្បាស់លាស់ឡើយ។ ចំណែក១ការពារ៖ គឺត្រូវការពារខ្លួនឯង គ្រួសារ និងសង្គមជាតិ ដោយបង្កើន «អក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ»។

លោកគួសបញ្ជាក់ថា «នៅក្នុងការរស់នៅជាមួយពិភពឌីជីថលយុវវ័យបច្ចុប្បន្នកំពុងប្រឈមខ្លាំងនឹងគ្រោះថ្នាក់ចម្បង៣យ៉ាងរួមមានៈ ទី១.ព័ត៌មានក្លែងក្លាយ៖មានដូចជាការប្រឌិតរឿង កាត់តរូបភាពបង្កើតភាពវឹកវរក្នុងសង្គម ទី២.ការផ្សាយដើម្បីឆបោកតាមអនឡាញ ដោយជនឆបោកបានផ្ញើលីងបោកប្រាស់ដើម្បីលួចទិន្នន័យ និងគណនី និងទី៣.ការគំរាមកំហែងតាមសម្តីតាមរយៈការប្រើប្រាស់ពាក្យជេរប្រមាថ និងបង្ហោះរូបភាពសើចចំអកអនឡាញ។

នៅក្នុងឱកាសនោះ លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ លោកនាយក លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស នៃវិទ្យាល័យសម្តេចហ៊ុន សែនភ្នំពេញថ្មីបានគាំទ្រយ៉ាងពេញទំហឹងចំពោះ «យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ជំហានទី២» របស់ក្រសួងព័ត៌មាន ដោយសហការយ៉ាងសកម្មនិងប្តេជ្ញាលុបបំបាត់ព័ត៌មានក្លែងក្លាយតាមរយៈការពង្រឹងស្មារតីត្រិះរិះពិចារណា និងផ្ទៀងផ្ទាត់ឱ្យបានច្បាស់លាស់មុននឹងជឿ ឬចែករំលែក ដើម្បីជៀសវាងហានិភ័យ និងផលវិបាកនានា ដែលបង្កឡើងដោយការផ្សព្វផ្សាយភូតកុហកនៅលើបណ្តាញសង្គម។

យុទ្ធនាការ«និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ»ជំហានទី២ក្រោមប្រធានបទ«ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មាន»ត្រូវបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ នៅវិទ្យាល័យសម្តេចហ៊ុនសែនប៊ុន រ៉ានីវត្តភ្នំក្រោមអធិបតីភាព លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ។

សូមបញ្ជាក់ថា ការលើកកម្ពស់កម្រិតអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ គឺជាកត្តាលីករដ៏សំខាន់ក្នុងការកសាងភាពធន់ក្នុងស្រទាប់គ្រួសារ និងសហគមន៍កម្ពុជា។ វានឹងជួយពង្រឹងសមត្ថភាពម្ចាស់ការក្នុងការបង្ការ និងទប់ស្កាត់រាល់ហានិភ័យ ព្រមទាំងផលវិបាកនានា ដែលបង្កឡើងដោយការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ព័ត៌មានបំពុល និងការបំភាន់មតិក្នុងចេតនាទុច្ចរិត៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
សៀមរាបៈ ក្រុមអ្នកជំនាញការអាដហុក (Ad hoc) នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក (ហៅកាត់ថា អាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក) បានចាប់ផ្តើមចុះពិនិត្យតាមការ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com