ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
សម្តេចតេជោ ព្រមានអភិបាលខេត្ត មេប៉ូលិស មេប៉េអឹមរតនគិរី ក្រោយដកជាចង្កោមនៅខេត្ដមណ្ឌលគិរី ពាក់ព័ន្ធ «អនឡាញស្កេម»
ថ្ងៃទី ៖ 24-05-2026, ដោយ​​ Dara007 , 180 Views
                     
ភ្នំពេញៈ ដើម្បីបោសសម្អាតប្រព័ន្ធបច្ចេកវិទ្យាចេញពីកម្ពុជា រដ្ឋាភិបាលត្រូវបង្ខំចិត្តដកមន្រ្ដីគ្រាក់ៗចេញពីតំណែង ប្រសិនរកឃើញពាក់ព័ន្ធ «អនឡាញស្កេម» ។ សង្កត់ធ្ងន់ក្នុងកិច្ចប្រជុំ សម្តេចតេជោ ហ៊ុន សែន បានព្រមានអភិបាលខេត្តរតនគិរី ក្រោយដកជាចង្កោមនៅខេត្ដមណ្ឌលគិរី ពាក់ព័ន្ធ «អនឡាញស្កេម»។ ការព្រមានរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា បានធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន និងក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់ មន្ទីរ អង្គភាពនានាជុំវិញរដ្ឋបាលរាជធានីភ្នំពេញ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រនាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦នេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅខេត្តរតនគិរី ក៏កំពុងមានសកម្មភាពឆបោក តាមប្រព័ន្ធបច្ចេកវិទ្យាផងដែរ។ ដូច្នេះអភិបាលខេត្តរតនគិរី និងអភិបាលខេត្តមណ្ឌលគិរី មេ នគរបាល និងមេកងរាជអាវុធហត្ថ ដែលទើបតែងតាំងថ្មី ឱ្យចាត់វិធានការតឹងរឹងបំផុតលើជម្រក ក្រុមឆបោកតាមបច្ចេកវិទ្យាខណៈពួកនោះបានទៅដល់មូលដ្ឋានខេត្តទាំងពីរនោះហើយ។

វិធានការចំពោះមន្ត្រីពាក់ព័ន្ធបទល្មើសឆបោកតាមបច្ចេកវិទ្យាសម្តេចតេជោ បានដាក់ចេញពីរកម្រិត៖កម្រិតទី១. អ្នកដែលជាប់ពាក់ព័ន្ធមិនត្រឹមតែដកតំណែងនោះទេ ត្រូវចោទប្រកាន់ចំពោះមុខ តុលាការ ថែមទៀត។ សម្រាប់កម្រិតទី១ សម្តេចតេជោ ណែនាំឱ្យចោទប្រកាន់តាមផ្លូវតុលាការ និងបង្កកទ្រព្យសម្បត្តិរបស់ពួកគេថែមទៀត និងកម្រិតទី២. ដកចេញពីតំណែង ហើយយកមកកន្លែងថ្មី។ បើចៅហ្វាយខេត្ត ចៅហ្វាយស្រុកណា មិនអើពើ មិនព្រមធ្វើការ គឺដកចេញទៅ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
សៀមរាបៈ ក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងបន្តជួសជុលស្រះទឹកខាងលិចប្រាសាទនាគព័ន្ធ ក្នុងដំណាក់កាលទី២ ដើម្បីលើកតម្លៃស្រះនេះឱ្យមានសោភ័ណភាពឡើងវិញ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com