វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនខេត្តតាកែវ បានឱ្យដឹងថា គិតចាប់ពីឆ្នាំ ២០២៤មកត្រីមាសទីមួយនៃដើមឆ្នាំនេះ RPITST បានផ្ដល់អាហារូបករណ៍ជូនសិស្សសរុបចំនួន ២ ១០២នាក់។
ក្នុងនោះមានយុវជនដែលមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ៤៨៩នាក់។ ជាមួយគ្នានេះ វិទ្យាស្ថានមានមុខជំនាញសរុបចំនួន ១០រួមមាន ជំនាញដំឡើងបណ្តាញអគ្គិសនីក្នុងអគារ, ជំនាញការងារកំបោរ, ជំនាញសេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន, ជំនាញការថែទាំ និងជួសជុលរថយន្ត, ជំនាញជួសជុលម៉ាស៊ីនធុនតូច, ជំនាញសេវាកម្មការរចនាក្រាហ្វិកដោយកុំព្យូទ័រ, ជំនាញសេវាកម្មកុំព្យូទ័រ, ជំនាញសេវាកម្មម្ហូបខ្មែរ, ជំនាញសេវាកម្មសម្អាងកាយ, ជំនាញការដំឡើងនិងថែទាំកាមេរ៉ាសុវត្ថិភាព និងជំនាញផ្សាអគ្គិសនី។
សម្រាប់វគ្គសិក្សាវគ្គថ្មី សិស្សានុសិស្សបន្តចុះឈ្មោះនៅក្នុងកម្មវិធី App TVET 1.5M និងសម្រាប់ព័ត៌មានអំពីការចុះឈ្មោះចូលរៀន សូមទាក់ទងទៅកាន់ទូរសព្ទលេខ ០៩៨ ៥២២ ៦៤៥/ ០១០ ៨៧៨ ឬអញ្ជើញមកវិទ្យាស្ថានដោយផ្ទាល់ ដែលមានទីតាំងស្ថិតនៅភូមិ៣ សង្កាត់រកាក្នុង ខណ្ឌដូនកែវ ខេត្តតាកែវ៕