ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
លោក ផែង វណ្ណៈ៖ មេ​ចរាចរណ៍​ខេត្ត​បាត់ដំបង​ និងលោក សយ​ បូរ៉ា​ កំពុង​រត់​ការ​ស្វះស្វែង​រក​អន្តរាគមន៍​ពី​អ្នកមាន​អំណាច​ ក្រោយបេីកបរ​រថយន្ដ​បុក​ស្ត្រី​រងគ្រោះ​បណ្ដាល​ស្លាប់
ថ្ងៃទី ៖ 18-05-2026, ដោយ​​ Dara007 , 6 Views
                     
ភ្នំពេញៈ លោក ផែង វណ្ណៈ អ្នកព័ត៌មានក្នុងបណ្ដាញសង្គម បានឱ្យដឹងថា មេ​ចរាចរណ៍​ខេត្ត​បាត់ដំបង​ និងលោក សយ​ បូរ៉ា​ ថៅកែ​ផ្សារទំនើប​ហេង​ឆៃលី​ក្រុង​បាត់ដំបង កំពុង​រត់​ការ​ស្វះស្វែង​រក​អន្តរាគមន៍​ពី​អ្នកមាន​អំណាច​ ក្រោយបេីកបរ​រថយន្ដ​បុក​ស្ត្រី​រងគ្រោះ​បណ្ដាល​ស្លាប់ ដេីម្បី​កុំអោយ​ប៉ះពាល់​ដល់​ទង្វើ​ថោកទាប​របស់ខ្លួន ខណៈដែលគ្រួសារជនរងគ្រោះ ស្នើអោយ​ជនបង្ករ​ពិត​ប្រាកដ​ចេញ​មុខមកដោះស្រាយដោយផ្ទាល់​ ដោយមិនអាច​អោយ​អ្នកដទៃ​ដែល​មិនមែន​ជាជនបង្ករ​មកចរចារ​រកដំណោះស្រាយ​ទេ​ ។

លោក ផែង វណ្ណៈ ​បាន​ផ្សាយ​ ករណី​ គ្រោះថ្នាក់​ចរាចរណ៍​បណ្ដាល​ឱ្យ​ស្ត្រី​ម្នាក់​ស្លាប់​នៅ​ក្រុងបាត់ដំបង​ ខេត្ត​បាត់​ដំបង​ តាំងពី​ខែ​កុម្ភៈ​ ឆ្នាំ​ ២០២៦​ រហូត​មកដល់​ថ្ងៃ​នេះ​មាន​រយៈ​ពេល​ជិត​ ៣ខែហេីយ​ ខ្ញុំ​ផ្សាយ​ជាបន្តបន្ទាប់​ ។ ប៉ុន្តែ​ មន្ត្រី​នគរបាល​ចរាចរណ៍​ខេត្ត​បាត់ដំបង​ចេញ​សេចក្ដី​បំភ្លឺ​ ភូតភរ​ប្រជាពលរដ្ឋ​ ភូតភរ​ថ្នាក់ដឹកនាំ​ ដោយ​ក្លែងឯកសារ​ ក្លែង​ជនបង្ករ​ រួច​បញ្ជូន​សំណុំរឿង​ទៅ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​បាត់ដំបង​ ដើម្បី​យករួចខ្លួន​ ។

ជនបង្ករ​ពិតប្រាកដ​ឈ្មោះ​ សយ​ បូរ៉ា​ ថៅកែ​ផ្សារទំនើប​ហេង​ឆៃលី​ក្រុង​បាត់ដំបង​ តែ​មន្ត្រី​នគរបាល​ចរាចរណ៍​ខេត្ត​បាត់ដំបង​ក្លែង​របាយការណ៍​ដាក់​ឈ្មោះ​ សេី​ សាន់ណាវី​ ជាជនបង្ករទៅវិញ​ ។ បច្ចុប្បន្ន​ឈ្មោះ​ សេី​ សាន់​ណាវី​ បាន​សារភាព​ហេីយ​ ថា​ គាត់​មិនបាន​បេីករថយន្ត​បុក​ស្ត្រី​រងគ្រោះ​នៅ​ក្រុង​បាត់ដំបង​បណ្ដាលអោយ​ស្លាប់​ទេ​ អ្នកបេីកបរ​រថយន្ដ​បុក​ស្ត្រី​រងគ្រោះ​បណ្ដាលអោយ​ស្លាប់​គឺឈ្មោះ​ សយ​ បូរ៉ា​ ថៅកែ​ផ្សារទំនើប​ហេង​ឆៃលី​ក្រុង​បាត់ដំបង​ ។

តុលាការ​ខេត្ត​បាត់ដំបង​ បានចេញ​ដីកាអោយតាមចាប់​ឈ្មោះ​ សយ​ បូរ៉ា​ មកទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​ តែ​ជនថោកទាប​ឈ្មោះ​ សយ​ បូរ៉ា​ បានរត់គេចខ្លួន​ទៅ​ប្រទេស​ សឹង្ហបុរី​តាំងពី​ល្ងាច​ថ្ងៃ​ទី​ ៨​ ខែ​ ឧសភា​ ឆ្នាំ​ ២០២៦​ ។ ក្រុម​គ្រួសារ​ជនរងគ្រោះ​មិនចង់​វែងឆ្ងាយ​ទេ​ តែ​សុំអោយ​ឈ្មោះ​ សយ​ បូរ៉ា​ ដែល​ជាជនបង្ករ​ពិត​ប្រាកដ​ចេញ​មុខមកដោះស្រាយដោយផ្ទាល់​ មិនអាច​អោយ​អ្នកដទៃ​ដែល​មិនមែន​ជាជនបង្ករ​មកចរចារ​រកដំណោះស្រាយ​ទេ​ ។

ក្រុមគ្រួសារ​ជនរងគ្រោះ​ប្រយ័ត្ន​ប្រយែង​ផ្លូវ​ច្បាប់​ ព្រោះ​បេី​ក្រុម​គ្រួសារ​ជនរងគ្រោះ​ចរចារ​ជាមួយ​អ្នកដទៃ​ ទទួល​សំណង​ពីអ្នកដទៃ​ថ្ងៃក្រោយ​ សយ​ បូរ៉ា​ នឹង​ ប្ដឹង​គ្រួសារ​ជនរងគ្រោះ​ និង​ប្ដឹង​អ្នកសារព័ត៌មាន​ថែមទៀត​ ដោយ​គេគិតថា​ អ្នកដទៃ​ដោះស្រាយ​ ជនរងគ្រោះ​ក៏ទទួល​ដំណោះស្រាយ​ ដូច្នេះ​ សយ​ បូរ៉ា​ មិនពាក់​ព័ន្ធ​ទេ​ ។ ល្បិចកល​ទុច្ចរិត​បែបនេះ​គេដឹង​ច្បាស់​ ព្រោះ​នៅ​ខេត្ត​បាត់ដំបង​ ឈ្មោះ​ សយ​ បូរ៉ា​ មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជាមួយ​អភិបាល​ខេត្ត​ ស្នងការខេត្ត​ និង​ ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ​ ។

ហេតុ​នេះហើយ​បានលោក ផែង វណ្ណៈ ​ផ្សាយ​ជិត​ ៣ខែ​ ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ​ រួមទាំង​អភិបាល​ខេត្ត​ ស្នងការខេត្ត​បាត់ដំបង​ គ្មាន​ ប្រតិកម្ម​ គ្មាន​ការ​ស៊ើបអង្កេត​ស្រាវជ្រាវ​សំណុំរឿង​ក្លែង​របាយការណ៍​ភូតកុហក​បិទបាំង​ការពិត​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បណ្ដាល​ឱ្យ​ស្ត្រី​ម្នាក់​ស្លាប់​នៅ​ក្រុង​បាត់​ដំបង​ កាល​ពី​ថ្ងៃ​ទី​ ១៦​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០២៦​ ។

លោក ផែង វណ្ណៈ​ដឹង​ថា​ មេ​ចរាចរណ៍​ខេត្ត​បាត់ដំបង​ រួមទាំង​ជនថោកទាប​ឈ្មោះ​ សយ​ បូរ៉ា​ កំពុង​រត់​ការ​ស្វះស្វែង​រក​អន្តរាគមន៍​ពី​អ្នកមាន​អំណាច​ដេីម្បី​កុំអោយ​ខ្ញុំផ្សាយ​ប៉ះពាល់​ដល់​ទង្វើ​ថោកទាប​របស់​ពួកគេ​ ។

លោក​បាន​សន្យា​ខ្លួនឯង​រួចហេីយ​ បេី​ជនថោកទាប​សយ​ បូរ៉ា​ មិនដោះស្រាយ​សងសំណង​ដល់ជមរងគ្រោះ​ ហេីយ​ថ្នាក់​ដឹកនាំ​ក្រសួង​មហាផ្ទៃ​ មិន​ស្រាវជ្រាវ​ស៊េីបអង្កេត​ករណី​មន្ត្រី​នគរបាល​ចរាចរណ៍​ខេត្ត​បាត់ដំបង​ ក្លែង​របាយការណ៍​ភូតកុហក​បិទបាំង​ការពិត​ករណី​គ្រោះថ្នាក់​ បណ្ដាលអោយ​ជនរងគ្រោះ​ស្លាប់​ ខ្ញុំ​នឹង​បន្តផ្សព្វផ្សាយ​រហូត​ ក្រុម​គ្រួសារ​ជនរងគ្រោះ​ទទួលបាន​យុត្តិធម៌​ ។

ជាមួយគ្នានេះ លោក ផែង វណ្ណៈ សំណូមពរ​ អ្នកធំ​ អ្នកមាន​អំណាច​មួយចំនួន​ ដែល​ចង់ជួយ​ជនថោកទាប​ឈ្មោះ​ សយ​ បូរ៉ា​ និង​ ជួយ​មេ​ចរាចរណ៍​ខេត្ត​បាត់ដំបង​ មេត្តា​ដកខ្លួនថយ​ ទុកអោយ​ច្បាប់​ចាត់​វិធានការ​កុំលេីកលែង​ ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ស្វាយរៀងៈ លោក ហេង សួរ អបអរសាទរសិស្ស-និស្សិតជ័យលាភី TVET ជាង ២ពាន់នាក់ដែលជាកម្លាំងចលករថ្មីរួមចំណែកលើកកម្ពស់មុខមាត់ សេដ្ឋកិច្ច និងទាក់ទាញវិនិយោគនៅខេត្តស្វាយរៀង។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com