ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
១០ថ្ងៃ មានក្មេងទំនើង និងជនងប់ល្បែងជាង១០០នាក់ត្រូវកម្លាំងនគរបាលជាតិឃាត់ខ្លួនបញ្ជូនទៅតុលាការ!
ថ្ងៃទី ៖ 21-05-2026, ដោយ​​ Dara007 , 44 Views
                     
ភ្នំពេញៈ ក្នុងរយៈពេល១០ថ្ងៃ រាប់ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ កម្លាំងនគរបាលជាតិ បានបង្ក្រាបករណីក្មេងទំនើង ចំនួន២៥ករណី ឃាត់ខ្លួនជនបង្កសរុប៩២នាក់ ខណៈករណីល្បែងស៊ីសងបង្ក្រាបបាន៤ករណី ឃាត់ខ្លួនជនងប់ល្បែង២៣នាក់។ នេះបើតាមរបាយការណ៍ក្រសួងមហាផ្ទៃ។

តាមរបាយការណ៍ក្រសួងមហាផ្ទៃ ករណីទាំងនោះ សមត្ថកិច្ចបានអនុវត្តតាមវិធានការច្បាប់ ដោយចាប់បញ្ជូនក្រុមក្មេងទំនើងទាំងអស់ទៅតុលាការ ខណៈអ្នកប្រព្រឹត្តល្បែង២២នាក់ក៏ត្រូវបញ្ជូនទៅតុលាការ និង១នាក់បានអប់រំធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព។

សូមបញ្ជាក់ថា ករណីក្មេងទំនើង និងល្បែងស៊ីងសងខុសច្បាប់ ដែលសមត្ថកិច្ចបង្ក្រាបបាននោះ មានក្នុងភូមិសាស្ត្រជាអាទិ៍ រាជធានីភ្នំពេញ ខេត្តកណ្ដាល កំពត កំពង់ស្ពឺ បាត់ដំបង ក្រចេះ សៀមរាប ត្បូងឃ្មុំ ស្វាយរៀង រតនគិរី បន្ទាយមានជ័យ និងខេត្តតាកែវ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
តាកែវៈ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនខេត្តតាកែវ(RPITST) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តល់អាហារូបករណ៍ចំនួនជាង ២ពាន់កន្លែង ដោយផ្ដោតលើ ១០មុខជំនាញសម្រាប់ប្រជាពលរដ្ឋ និងយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com