ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
មហាសង្ក្រាន្តឆ្នាំថ្មីស្ទឹងត្រែង មានភ្ញៀវទេសចរជិត៣០ម៉ឺននាក់បានមកចូលរួមគាំទ្រ
ថ្ងៃទី ៖ 17-04-2026, ដោយ​​ Dara007 , 9 Views
                     
ស្ទឹងត្រែងៈ ការរៀបចំមហាសង្ក្រាន្តជាប្រវត្តិសាស្ត្រដើម្បីអបអរសាទរឆ្នាំថ្មី បានថែរក្សាទំនៀមទំលាប់ដផូរផង់របស់ជាតិខ្មែរយើង ក្នុងពេលដែលទេវតាឆ្នាំចាសផ្លាស់ចូលឆ្នាំថ្មី មានប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែង រួមនិងភ្ញៀវទេសចរជាតិ អន្តរជាតិសរុបជិត៣០ម៉ឺននាក់បានមកគាំទ្រ ហើយលេងកម្សាន្តសប្បាយជាមួយនិងល្បែងប្រជាប្រិយ ។

ក្នុងព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មីឆ្នាំ២០២៦ ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦មេសា ឆ្នាំ២០២៦ ដែលរដ្ឋបាលខេត្ត រៀបចំធ្វើឡើងនៅលើទីលាននាគជ័យ និងសួនតេជោសន្តិភាព មុខសាលាខេត្តស្ទឹងត្រែង ឯកឧត្តម សរសុពុត្រា អភិបាលខេត្តមានប្រសាសន៍ថា៖ នេះជាសកម្មភាពមួយបានបង្ហាញនូវភាពសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររយៈពេល៣ថ្ងៃ និងបានផ្សារភ្ជាប់នូវការដឹងគុណយ៉ាងជ្រាលជ្រៅនៃពីធីបុណ្យចូលឆ្នាំនេះ ជាមួយនិងវីរកងទ័ពការពារទឹកដីនៅជួរមុខ និងបងប្អូនភៀសសឹកក្នុងស្មារតីសាមគ្គីភាពជាតិខ្មែរតែមួយ ។ ឯកឧត្តម មានប្រសាសន៍ទៀតថា៖មូលដ្ឋានដ៍ល្អប្រសើរនេះពិតជាផ្តើមឡើងស្ថិតនៅក្រោមដំបូលសន្តិភាព និងក្រោមការដឹកនាំរបស់សម្តេចមហារបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយនៅគ្រប់បណ្តាខេត្ត ក្នុងនោះមានខេត្តស្ទឹងត្រែងផងដែរ ប្រជាពលរដ្ឋមកពីទីជិតឆ្ងាយយ៉ាងច្រើនកុះករ បានលែងសប្បាយក្នុងមហាសង្ក្រានឆ្នាំថ្មីចេះស្រឡាញ់រាប់អានសាមគ្គីគ្នា ជាមោទនភាពខ្ពស់ ព្រោះមិនមានបង្កជម្លោះឬបង្កើតឱ្យមានករណីរឿងរ៉ាវអ្វីឡើយ ។

លោក សុវណ្ណពិសេដ្ឋ គណកម្មការទទួលរៀបចំភូមិសំនៀងឯក បានគាំទ្រចំណុចដ៍ល្អទាំងអស់នេះ ព្រោះសង្កេតឃើញថាជាមួយការមកជួបជុំគ្នាសប្បាយ បងប្ងូនយើងបានទំនាក់ទំនងគ្នាល្អនិងទទួលស្គាល់ថាអ្វីៗបានកើតឡើងពីកត្តាសន្តិភាព។ លោក អ៊នប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តបានបញ្ជាក់ដែរថា៖ ចំណុចនេះហើយដែលបានផ្តល់ឱកាសឱ្យថ្នាក់ដឹកនាំ រួមនិងមន្ត្រីរាជការ មន្ទីរអង្គភាពពាក់ព័ន្ធ ប្រឹងប្រែងរៀបចំទីតាំងលេងកម្សាន្តបានកាន់តែល្អជាងឆ្នាំចាស់។

លោកបន្តថា៖ គណកម្មការរៀបចំបុណ្យបានរៀបចំបន្ថែម ក្នុងកម្មវិធីមហាសង្ក្រាន មានដង្ហែរក្បួនកងទ័ពមហានគរតាមដងវិថី-មានកន្លែងកម្សាន្តចាប់ត្រីភូមិខ្ញុំ-ភូមិល្បែងប្រជាប្រិយខ្មែរ-ភូមិសំនៀងប្រជាប្រិយ-វិថីចម្រុះព៌ណ-វិថីជលសា-វិថីម្ហូបអាហារខ្មែរ-និងភូមិនំខ្មែរ- ។

លោកស្រី បូចាន់ថាំ ប្រជាពលរដ្ឋរស់នៅភូមិ ឃុំស្រែក្រសាំង ស្រុកសៀមបូក បានបញ្ជាក់ថា៖ជាមួយគ្នានេះភ្ញៀវទេសចរបានលេងល្បែងប្រជាប្រិយ ដូចជាទាញព្រ័ត្រ -លាក់កន្សែង- ចាប់កូនក្លែង- លាក់កូនកាល -ចោលឈូង -បោះអង្គុញ- លោតបាវ- វាយក្អមយកលុយ- ដណ្តើមស្លឹកឈើ-ឡើងច្រៀងនៅភូមិសំនៀងឯក - បោះកូនបាលក្រមុំធ្លាក់ទឹក- និងវាយប្រដាល់ធ្លាក់ទឹក ប្រកបដោយភាពស្និតស្នាលនិងសប្បាយរីករាយផងដែរ ។

សូមបញ្ជាក់ថា៖ក្នុងសង្កា្រន្តស្ទឹងត្រែងរយៈពេល៣ថ្ងៃនេះ បង្ហាញពីការអភិរក្សប្រពៃណីវប្បធ៌ម នាំមកនូវភាពសប្បាយរុងរឿង និងបានជំរុញដល់សេដ្ឋកិច្ចគ្រួសារ ប្រជាពលរដ្ឋមានភាពរីកចម្រើន៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
រតនគិរីៈ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរីបានឱ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ភ្ញៀវទេសចរជាតិ-អន្តរជាតិ បានមកកម្សាន្តក្នុងខេត្តរតនគិរីប្រមាណជាង១៥ម៉ឺននាក់ ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com